នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) គណៈចាត់តាំងមជ្ឈិមបានរៀបចំសន្និសីទទូទាំងប្រទេស បូកសរុបការងាររៀបចំនិងកសាងបក្សឆ្នាំ ២០២៤ ដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៥។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមនិងថ្លែងមតិដឹកនាំនៃសន្និសីទ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ TTXVN)
អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស
លោក តូ ឡឹម បានកោតសរសើរចំពោះលទ្ធផលដ៏ទូលំទូលាយនៃវិស័យកសាងបក្សទាំងមូល
ចាប់ពីការផ្តល់យោបល់យ៉ាងសកម្មលើការកែលំអស្ថាប័ន ការងារកសាងបក្ស
រហូតដល់ការងាររៀបចំកម្មាភិបាល ...។ អំពីភារកិច្ចនាពេលខាងមុខ
លោកអគ្គលេខាបក្សបានស្នើរឲ្យស្ថាប័នកសាងបក្សទាំងមូល បន្តផ្តោតលើការផ្តល់យោបល់
និងស្នើការកសាងក្បាលម៉ាស៊ីននយោបាយដែលដំណើរការប្រកបដោយប្រសិទ្ធ ភាព។
លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ធ្វើយ៉ាងម៉េចឲ្យមានជួរកម្មាភិបាលដែលមានទឹកចិត្តស្មោះស្ម័គ្រចំពោះប្រទេសជាតិ
ដើម្បីប្រជាជននិងបុព្វហេតុបក្ស។ ដើម្បីសម្រេចបានប្រការនេះ
យើងត្រូវមានការត្រេះរិះថ្មីក្នុងដំណើរការអនុវត្តបទបញ្ញត្តិរបស់បក្ស
ព្រោះគោលបំណងរបស់យើងគឺបម្រើប្រទេសជាតិ បម្រើប្រជាជន និងដើម្បីបុព្វហេតុរបស់បក្ស”។
លោកអគ្គលេខាបក្ស
តូ ឡឹម ក៏បានស្នើឱ្យពិនិត្យឡើងវិញជាបន្ទាន់នូវបទ ប្បញ្ញត្តិរបស់បក្ស ធ្វើវិសោធនកម្មនិងបំពេញបន្ថែម
ព្រមទាំងចេញ បទប្បញ្ញត្តិថ្មីស្តីពីមុខងារ ភារកិច្ច រចនាសម្ព័នរបស់អង្គភាព
និងយន្តការទាក់ទាញអ្នកមានទេពកោសល្យ៕