ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម៖ ចារកម្មនគរបាលប្រជាជនត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះនិងមានចក្ខុវិស័យយុទ្ធសាស្ត្រ

“ភារកិច្ចនៅក្នុងយុគសម័យថ្មីទាមទារឱ្យចារកម្មនគរបាលប្រជាជនត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះ ការទម្លុះទម្លាយ ក្នុងការកសាងអង្គការនិងការកសាងកម្លាំង ត្រូវមានចក្ខុវិស័យយុទ្ធសាស្ត្រ”។

លោកអគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី៨០ នៃកងកម្លាំងចារកម្មប្រជាជននិងទទួលគ្រឿងឥស្សរិយយសហូជីមិញ (រូបថត៖ VNA)

នេះជាការបញ្ជាក់របស់អគ្គលេខាបក្ស លោក តូ ឡឹម នៅក្នុងពិធីរំលឹក ខួបលើកទី ៨០ នៃទិវាប្រពៃណីកម្លាំងចារកម្មនគរបាលប្រជាជន និងប្រគល់គ្រឿងឥស្សរិយយសហូជីមិញ ដែល ពិធីនេះបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ នៅទីក្រុងហាណូយ។  អញ្ជើញចូលរួមក៏មានវត្តមានប្រធានរដ្ឋ លោក លឿង គឿង  នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស ត្រឹន កឹម ទូ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានបញ្ជាក់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ យុទ្ធជនចារកម្មគ្រប់ជំនាន់ៗតែងតែបង្ហាញពីការតាំងចិត្តនយោបាយដ៏រឹងមាំ ភាពស្មោះត្រង់ដាច់ខាតចំពោះបក្ស រដ្ឋ និងប្រជាជន; តែងតែខិតខំនិងជម្នះរាល់ការលំបាកនិងបញ្ហាប្រឈម ដើម្បីបំពេញល្អភារកិច្ចនយោបាយដែលត្រូវបានប្រគល់ជូន។

លោកអគ្គលេខាបក្ស លោកតូ ឡឹម  ថ្នាក់ដឹក​នាំ អតីតថ្នាក់ដឹក​នាំបក្ស រដ្ឋ និង​ប្រតិភូ អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទនេះ។ រូបថត៖ VNA

 

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងឈានចូលដល់ដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់  សម័យកាលថ្មី  និងឱកាសថ្មីៗ។ ឆ្ពោះទៅខួបលើកទី ១០០ នៃការបង្កើតបក្ស (១៩៣០-២០៣០) និងខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ (១៩៤៥-២០៤៥) បក្សកុម្មុយនិស្តវៀត ណាមមានគោលបំណងឱ្យវៀតណាមក្លាយជាប្រទេសដ៏មានឥទ្ធិពល វិបុលភាព និងសុភមង្គលនៅឆ្នាំ ២០៤៥។ ភារកិច្ចនៅក្នុងយុគសម័យថ្មីនេះ ទាមទារឱ្យកងកម្លាំងចារកម្មនគរបាលប្រជាជនមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាអំពីការត្រិះរិះ ការទម្លុះទម្លាយក្នុងការងាររៀបចំ និងការកសាងកម្លាំង ព្រមទាំងមានចក្ខុវិស័យជាយុទ្ធសាស្ត្រ។

លោកអគ្គលេខាបក្សតូ ឡឹម បានសម្តែងជំនឿជាក់ថា ដោយមានភាពក្លាហាន បញ្ញា ការខិតខំប្រឹងប្រែង និងការតាំងចិត្តនយោបាយដ៏រឹងមាំ កងកម្លាំងចារកម្មនគរបាលប្រជាជននឹងបន្តសម្រេចបាននូវជ័យជម្នះ និងសមិទ្ធផលជាច្រើន ដោយធ្វើការរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់បុព្វហេតុនៃការកសាង និងការពារជាតិនៅក្នុងយុគសម័យថ្មី។

នៅក្នុងពិធីនេះ លោកអគ្គលេខាបក្សបានប្រគល់គ្រឿងឥស្សរិយយសហូជី មិញ ដល់កងកម្លាំងស៊ើបការណ៍នគរបាលប្រជាជន និងបានប្រគល់កិត្តិនាមវីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន រួមជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើនទៀត ដល់សមូហភាព និងបុគ្គលឆ្នើមៗនៅក្នុងកងកម្លាំងចារកម្មនគរបាលប្រជាជន៕


top