ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយអគ្គនាយករបស់ Warburg Pincus

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបលោក Jeffrey Perlman នាយកប្រតិបត្តិនៃក្រុមហ៊ុន Warburg Pincus គ្រុប និងជាសហប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក។
អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបអគ្គនាយកនៃមូលនិធិវិនិយោគ Warburg Pincus លោក Jeffrey Perlman (រូបថត៖ VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានអះអាងថា បក្សនិងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់ សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសអាមេរិកមកបណ្តាក់ទុន និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ស្របតាមច្បាប់វៀត ណាម។ លោកអគ្គលេខាបក្សបានស្នើឲ្យក្រុមហ៊ុនរក្សា និងបង្កើនការវិនិយោគក្នុងគម្រោងដែលកំពុងដំណើរការ ទន្ទឹមនឹងនោះ ពង្រីកទៅក្នុងវិស័យដែលអាជីវកម្មអាមេរិកមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវ ការដូចជា បច្ចេកវិទ្យាខ្ពស់ ថាមពលថ្មី និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងអាជីវកម្មអាមេរិកដែលបានរួមដំណើរ និងគាំទ្រវៀតណាមក្នុងការដោះស្រាយបញ្ហាពន្ធដាររវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្សបានស្នើឲ្យលោក Jeff Perlman និងធុរកិច្ចអាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម បន្តគាំទ្រ និងមានសំឡេង ដើម្បីឲ្យការចរចាទ្វេភាគីសម្រេចបានលទ្ធផលឆាប់ៗ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគមានការអភិវឌ្ឍស្ថិរភាព ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជននិងធុរកិច្ចនៃប្រទេសទាំងពីរផងដែរ។

រីឯខ្លួនវិញ លោក Jeffrey Perlman បានអះអាងថា ក្រុមហ៊ុន Warburg Pincus គ្រុបនឹងបន្តគាំទ្រ និងប្រឹក្សាយោបល់ដល់ក្រសួង ស្ថាប័ននានារបស់វៀតណាមអំពីដំណោះស្រាយពន្ធដារដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ជន និងអាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍន៍ស្ថិរភាព និរន្តរភាព និងប្រសិទ្ធភាពនៃទំនាក់ទំនងវៀតណាម-អាមេរិក៕


top