ក្នុងសារលិខិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុង ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានទាំងកាលានុវត្តន៍ភាពនិងបញ្ហាប្រឈម។
|
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong (រូបថត៖ baochinhphu.vn) |
នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកានៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម (សហភាពមិត្តភាព) បានប្រារព្ធខួបលើកទី ៧០ នៃទិវាប្រពៃណី (១៧ វិច្ឆិកា ១៩៥០ - ១៧ វិច្ឆិកា ២០២០) និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ដំណាក់កាល ២០២០-២០២៥ ដោយគោលបំណង ពិនិត្យឡើងវិញនូវប្រវត្តិ សាស្ត្រនិងទំនៀមទម្លាប់នៃការ ងារកិច្ចការបរទេស ប្រជាជននៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម។ ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពផងដែរ។
ក្នុងសារលិខិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានទាំងកាលានុវត្តន៍ភាពនិងបញ្ហាប្រឈម។ ជាមួយគ្នានោះ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាននៃពិភពលោកនិងស្ថានភាពក្នុងតំបន់ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងអន្តរជាតិដល់ចលនាប្រជាជនពិភពលោកនិងស្ថានភាពកិច្ចការបរទេសរបស់វៀតណាម ដោយបង្កើនតម្រូវការថ្មីចំពោះកិច្ចការការបរទេសនិយាយរួមនិងកិច្ចការបរទេសប្រជាជននិយាយដោយឡែក។ ក្នុងបរិបទនោះ យើងត្រូវស្វែងយល់ឱ្យបានច្បាស់នូវទស្សនៈរបស់បក្សស្តីពីការរួមបញ្ចូលគ្នារវាងកម្លាំងជាតិនិងកម្លាំងសម័យកាលដើម្បីបង្កើតការបង្រួបបង្រួមជាតិ និងបន្តលើកកម្ពស់តួនាទីនិងកម្លាំងនៃកិច្ចការបរទេសប្រជាជន នៅក្នុងស្ថានភាពថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអញ្ជើញលើកច្បាស់ថា កិច្ចការបរទេសប្រជាជនត្រូវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយការទូតរបស់បក្សនិងរដ្ឋ ដោយពង្រឹងសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជន សន្តិភាព កិច្ចសហប្រតិបត្តិការ ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមនៅលើពិភពលោក រួមចំណែកដល់ការថែរក្សាបរិស្ថានសន្តិភាព ស្ថេរភាព ការពារឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសដោយលើកស្ទួយកិត្យានុភាពនិងឋានៈរបស់វៀតណាម៕
តាម VOV5- វិទ្យុសម្លេងវៀតណាម