នាព្រឹកថ្ងៃទី ២៦ ខែមេសា ពោលគឺថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ) នៅវិមានគីញធៀន នៅលើកំពូលភ្នំ ងៀលីញ ក្នុងតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រពិសេសជាតិវិហារ ហ៊ុង (ខេត្ត ភូ ថ) ខេត្ត ភូ ថ បានប្រារព្ធឡើងយ៉ាងឱឡារិកពិធីអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធបណ្តាស្តេច ហ៊ុង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួម និងអុជធូប។
ក្បួនដង្ហែបានកាន់កម្រងផ្កាដែលសរសេរថា "ដឹងគុណជារៀងរហូតចំពោះស្តេបណ្តាស្តេចហ៊ុង ដែលមានគុណូបការៈកសាងប្រទេសជាតិ” ដោយមានការចូលរួមពីកងកិត្តិយសដែលកាន់ទង់ជាតិ និងបដាពិធី; យវនារីស្លៀកអាវផាយពណ៌ក្រហមកាន់ធូប ផ្កា និងគ្រឿងសែន; ក្រុមតន្រ្តីពិធី ក្បួនដង្ហែរក្បួនដង្ហែរ និងក្រុមថ្វាយធូប...។ នៅវិមានគីញធៀន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងថ្នាក់ដឹកនាំមូលដ្ឋានដទៃទៀត អញ្ជើញដាក់ធូប ផ្កា និងគ្រឿងសែន ដោយក្តីគោរព ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធ និងបង្ហាញពីការការតបស្នងសង់គុណចំពោះគុណូបការៈរបស់បណ្តាស្តេចហុង ដែលបានបង្កើតប្រទេសជាតិ និងចំពោះបុព្វបុរសដែលបានរួមចំណែកក្នុងការកសាង និងការពារប្រទេសជាតិ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបន្តប្រពៃណីនៃការកសាងប្រទេសវៀតណាមដ៏រុងរឿង ស្រស់ស្អាត ពោរពេញដោយអរិយធម៌ដូចសព្វថ្ងៃនេះ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស និងរដ្ឋ អញ្ជើញចូលរួមពិធីអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេចហ៊ុង (រូបថត៖ VOV)
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញ ថ្លែងសុន្ទរកថាក្នុងពិធី (រូបថត៖ VOV)
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញ ថ្លែងសុន្ទរកថាក្នុងពិធី (រូបថត៖ VOV)
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញដាក់កម្រងផ្កា និងអុជធូប (រូបថត៖ VOV)
បន្ទាប់ពីពិធីអុជធូបនៅវិហារខាងលើ និងពិធីជូនផ្កា និងគ្រឿងសែននៅផ្នូរហុងវឿង អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយប្រជាជនក្នុងតំបន់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋរដ្ឋបានសង្កត់ធ្ងន់ថា ទិវារំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេចហ៊ុង គឺជាថ្ងៃពិសេសមួយ ជាពេលវេលាសម្រាប់ប្រជាជនវៀតណាមគ្រប់រូប រំលឹកដល់បណ្តាស្តេចហ៊ុង ដែលបានបង្កើតប្រទេសជាតិ ដើម្បីរំលឹកដល់ដូនតាអូវ កឹ ដូនតាជាតិ ... និងដើម្បីរំលឹកដល់ជំនាន់បុព្វបុរស ដែលបានលះបង់ញើសឈាម និងបញ្ញា ដើម្បីកសាងមាតុភូមិ កសាងប្រទេសជាតិ ថែរក្សា ពង្រីកទឹកដី និងពូនជ្រុំវប្បធម៌៖ “ការកសាងប្រទេសជាតិ គឺជាគុណូបការៈរបស់ដូនតាយើង។ ការរក្សា និងអភិវឌ្ឍន៍ប្រទេសជាតិ គឺជាការទទួលខុសត្រូវរបស់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ ការរក្សាប្រទេសជាតិ មានន័យថា ការការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី; ជាការការពារសន្តិភាព និងការពារជីវិភាពសុខសាន្តរបស់ប្រជាជន; ជាការរក្សាវប្បធម៌ សីលធម៌ រក្សាជំនឿ...។ ការរក្សាប្រទេសជាតិ ក៏មានន័យថា ធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើន និងប្រជាជនកាន់តែមានជីវភាពធូរធារ និងសុភមង្គល។ ការអភិវឌ្ឍប្រទេសជាតិ មានន័យថា ដើម្បីឲ្យយើងប្រគៀកស្មារជាមួយមហាអំណាចនៃពិភពលោក”។
យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ផ្លូវនៃការអភិវឌ្ឍសម្រាប់មាតុភូមិ ប្រទេសជាតិរបស់យើងនៅតែប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា ចាប់ពីសម័យបណ្តាស្តេចហ៊ុង រហូតដល់សម័យហូជីមិញ ប្រធានបទសំខាន់ទូទាំងប្រវត្តិសាស្ត្រជាតិវៀតណាម គឺស្នេហាជាតិ និងស្មារតីសមាគ្គីភាព៖ “នៅពេលនេះ យើងត្រូវការស្មារតីរបស់បណ្តាស្តេចហ៊ុង ពោលគឺ ស្មារតីនៃការពឹងផ្អែកលើគ្នាទៅវិញទៅមក ជំនះការលំបាកជាមួយគ្នា ដោយយកសាម្គីភាពជាគ្រឹះ ប្រជាជនជាមូលដ្ឋាន វប្បធម៌ជាកម្លាំង និងការពឹងផ្អែកលើខ្លួនឯងជាកម្លាំងចលករ។ បក្ស និងរដ្ឋតែងតែកំណត់ថា ប្រជាជនជាចំណុចកណ្តាល ជាប្រធានបទ និងជាកម្លាំងនៃបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។ រាល់គោលការណ៍ណែនាំ និងគោលនយោបាយទាំងអស់ត្រូវតែតម្រង់ទៅរកជីវភាពកាន់តែប្រសើរសម្រាប់ប្រជាជន…។ នៅចំពោះមុខវិញ្ញាណក្ខន្ធដ៏ពិសិដ្ឋរបស់បណ្តាស្តេចហ៊ុង យើងសច្ចារថា នឹងបន្តប្រពៃណីនៃការកសាងប្រទេសជាតិ និងការពារជាតិ រក្សាផែនមហាសាមគ្គីជនជាតិទាំងមូល និងកសាងប្រទេសវៀតណាមដ៏រុងរឿង វិបុលភាពនិងសុភមង្គល”។
បន្ទាប់មក អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូបានដាក់កម្រងផ្កានៅរូបចម្លាក់ “លោកអ៊ុំហូ សំណេះសំណាលជាមួយកម្មាភិបាលនិងយុទ្ធជននៃកងពលកងទ័ពជួរមុខ” នៅចំណុចប្រសព្វប្រាំផ្លូវជិតវត្តដិនយ៉ាង ដាក់កម្រងផ្កា និងធូបនៅវត្តឡាក់ឡុងក្វាន់ផងដែរ៕