នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ តាមម៉ោងក្នុងស្រុក (ព្រឹកថ្ងៃទី ២២ ខែកញ្ញា ម៉ោងនៅវៀតណាម) យន្តហោះដឹកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះ ចតនៅអាកាសយានដ្ឋានជាតិ J.F. Kennedy ដោយចាប់ផ្តើមសកម្មភាព ចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ និងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។
អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស
ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា
ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋានមានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក
លោក ង្វៀន គួក យុង និងភរិយាប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសហភាពអង្គការសហប្រជាជាតិ
លោក ដាំង ហ័ង យ៉ាង
និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកក្រុមការងារនៃគណៈប្រតិភូ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក ង្វៀន គួក យុង និងឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក ដាំង ហ័ង យ៉ាង បានអញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ J.F Kennedy (រូបថត៖ TTXVN)
នេះជាដំណើរទស្សនកិច្ចលើកដំបូង
ដើម្បីចូលរួមសកម្មភាពកិច្ចការបរទេសពហុភាគី និងបំពេញការងារនៅសហរដ្ឋអាមេរិករបស់អគ្គលេខាបក្ស
ប្រធានរដ្ឋក្នុងមុខតំណែងថ្មី ហើយក៏ជាលើកទីមួយដែរ ដែលអគ្គលេខាលបក្ស
ប្រធានរដ្ឋវៀតណាមមួយរូប
អញ្ជើញចូលរួមដោយផ្ទាល់កិច្ចប្រជុំកំពូលមួយនៅមហាសន្និបាតអង្គការសហប្រជាជាតិ។
សប្តាហ៍ជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិ
លើកទី ៧៩ បានប្រមូលផ្តុំថ្នាក់ដឹកនាំអន្តរជាតិមួយចំនួនធំដើម្បីរួមគ្នាពិភាក្សា
និងរៀបចំផែនការទិសដៅអភិវឌ្ឍន៍នាពេលអនាគតរបស់ពិភពលោក។ ការចូលរួមរបស់អគ្គលេខាបក្ស
ប្រធានរដ្ឋ លោកតូ ឡឹម
ក្នុងព្រឹត្តិការណ៍នេះបានអះអាងយ៉ាងមុតមាំនូវគោលនយោបាយការបរទេសឯករាជ្យ
ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម
សកម្មនិងវិជ្ជមានលើគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ
សមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព
ចែករំលែកចក្ខុវិស័យនិងដំណោះស្រាយរបស់វៀតណាមលើតួនាទីរបស់អង្គការសហប្រជាជាតិនិងបញ្ហាធំៗលើពិភពលោក
ទន្ទឹមនឹងនោះក៏បង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់បក្ស
និងរដ្ឋក្នុងកិច្ចសហប្រតិបត្តិការពហុភាគី របៀបវារៈសំខាន់ៗរបស់អង្គការសហប្រជាជាតិ
និងទំនាក់ទំនងលើគ្រប់វិស័យជាមួយអង្គការសហប្រជាជាតិ។
អគ្គលេខាបក្ស
ប្រធានរដ្ឋ លោក តូឡឹមនឹងថ្លែងសុន្ទរកថាដោយពាំនាំនូវសារសំខាន់ៗ
នៃការគាំទ្រយ៉ាងខ្លាំងក្លារបស់វៀតណាមចំពោះពហុភាគីនិយម ការគាំទ្រចំពោះតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងសន្តិភាព
កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើពិភពលោក។ លើសពីនេះ
ប្រមុខបក្សនិងរដ្ឋវៀតណាមនឹងជួបប្រជុំទ្វេភាគីនៅខាងក្រៅព្រឹត្តិការណ៍នានាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងញូវយ៉ក
(សហរដ្ឋអាមេរិក) ជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងមន្ត្រីបក្ស
រួមទាំងថ្នាក់ដឹកនាំជាប្រមុខក្រសួង និងសាខានៅសហរដ្ឋអាមេរិក
និងមានសកម្មភាពកិច្ចការបរទេសសំខាន់ៗមួយចំនួនទៀត៕