ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទៅទស្សនាគម្រោងកោះសិប្បនិម្មិត Lynetteholmen (ដាណឺម៉ាក)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ព្រះរាជាណាចក្រដាណឺម៉ាក នៅព្រឹកថ្ងៃទី ២១ ខែតុលា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម រួមជាមួយព្រះមហាក្សត្រ Frederik X នៃប្រទេសដាណឺម៉ាក បានអញ្ជើញទៅទស្សា គម្រោងសាងសង់កោះសិប្បនិម្មិត Lynetteholmen និងតំបន់ទីក្រុងថ្មី ទ្រង់ទ្រាយធំមួយនៅទីក្រុង Copenhagen។

អគ្គលេខាលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងព្រះមហាក្សត្រ Frederik X នៃប្រទេសដាណឺម៉ាក រួមជាមួយគណៈប្រតិភូមកពីប្រទេសទាំងពីរ កំពុងលើកប៉ាល​​​​​​ ធ្វើដំណើរទៅកាន់កោះសិប្បនិម្មិត Lynetteholm (រូបថត៖ Thong Nhat/TTXVN)

នេះគឺជាគម្រោងអភិវឌ្ឍន៍ទីក្រុង និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុទ្រង់ ទ្រាយធំមួយរបស់ដាណឺម៉ាក ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២២ ហើយត្រូវបានរំពឹងថា នឹងបង្ហើយនៅឆ្នាំ ២០៧០។ គម្រោងនេះមានគោលបំណងការពារទីក្រុង Copenhagen ពីហានិភ័យនៃការកើនឡើងនៃកម្រិតទឹកសមុទ្រ ព្យុះ និងទឹកជំនន់។ ខណៈពេលដែលក៏ពង្រីកលំហទីក្រុង និងអភិវឌ្ឍន៍តំបន់ទីក្រុងទំនើប និងបៃតងផងដែរ។

បន្ទាប់ពីស្តាប់បទបង្ហាញអំពីគម្រោងនេះ អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទីក្រុងឆ្នេរសមុទ្រ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាវិស័យដែលវៀតណាមចាប់អារម្មណ៍ជាពិសេស។ យោងតាមលោកអគ្គលេខាបក្ស​ ប្រធានរដ្ឋ បទពិសោធន៍ពីគម្រោង Lynetteholmen បង្ហាញថា ការរួមបញ្ចូលគ្នារវាងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការពង្រីកលំហអភិវឌ្ឍន៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី អាចផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច-សង្គម។ ទាំងនេះគឺជាបទពិសោធន៍ជាក់ស្តែងសម្រាប់វៀតណាមក្នុងការពិចារណាលើការរៀបចំផែនការទីក្រុងឆ្នេរសមុទ្រ និងការពារមជ្ឈមណ្ឌលសេដ្ឋកិច្ចពីហានិភ័យអាកាសធាតុ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង លើការរៀបចំផែនការទីក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕


top