អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថតរូបជាមួយថ្នាក់ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន លើកទី ១៩ (រូបថត៖ Nguyen Hong/baoquocte.vn)
ក្នុងជំនួបជាមួយប្រធានាធិបតី Guinea-Bissau លោក Umaro Sissco Embaló ថ្នាក់ដឹកនាំទាំងពីរបានអះអាងនូវការគោរពចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង Guinea-Bissau; សម្តែងសេចក្តីរីករាយចំពោះការសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគី ក្នុងនោះមានអង្គការសហប្រជាជាតិ និង ហ្វ្រង់កូហ្វូនផងដែរ។
ក្នុងជំនួបរវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងប្រធានាធិបតី Madagascar លោក Andry Nirina Rajoelina ភាគីទាំងពីរបានអះអាងនូវការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ាដាហ្គាស្ការដែលបានកសាងនិងអភិវឌ្ឍន៍ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ។ ប្រធានាធិបតីម៉ាដាហ្គាស្ការបានស្នើឲ្យភាគីទាំងពីរស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការ លើវិស័យកសិកម្ម ជាពិសេសកិច្ចសហប្រតិបត្តិការផលិតកម្មស្រូវអង្ករជាមួយ វៀតណាម។
ក្នុងជំនួបជាមួយប្រធានាធិបតីហ្គាណា Nana Addo Dankwa Akuffo-Addo អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្គាណាក្នុងរយៈពេលកន្លងមក ជាពិសេសជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់; ជំរុញការអនុវត្តវិធានការជាក់ស្តែងជាច្រើន ដើម្បីទាញយកប្រសិទ្ធភាពសក្តានុពល និងភាពខ្លាំងរបស់ភាគីនីមួយៗ ដើម្បីការអភិវឌ្ឍន និងវិបុលភាពនៃប្រទេសទាំងពីរ៕