ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃលោក Tanee Sangrat ជូនសារតាំងឡើងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (រូបថត៖ TTXVN)
តាងនាមរដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្ដៅបណ្ដាឯកអគ្គរដ្ឋទូតរបស់ថៃ អារ៉ាប់ប៊ីសាអូឌីត ម៉ារ៉ុក ឥណ្ឌា អាល្លឺម៉ង់និងម៉ាឡេស៊ីក្នុងឱកាសមកបំពេញ បេសកកម្មនៅវៀតណាម។
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃ ប្រទេសមួយចំនួនមកជូនសារតាំងក្នុងឱកាសពួកគេត្រូវបានតែងតាំងជាឯកអគ្គ រដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំ វៀតណាម។
តាងនាមរដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្ដៅបណ្ដាឯកអគ្គរដ្ឋទូតរបស់ថៃ អារ៉ាប់ប៊ីសាអូឌីត ម៉ារ៉ុក ឥណ្ឌា អាល្លឺម៉ង់និងម៉ាឡេស៊ីក្នុងឱកាសមកបំពេញ បេសកកម្មនៅវៀតណាម។
លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា តួនាទីដ៏សំខាន់របស់បណ្ដា ឯកអគ្គរដ្ឋទូតគឺ តភ្ជាប់ចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសរបស់ ខ្លួនជាមួយវៀតណាម ព្រមទាំងអះអាងថា រដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈ ងាយស្រួលដើម្បីឯកអគ្គរដ្ឋទូតទាំងអស់សម្រេចភារកិច្ចរបស់ខ្លួនយ៉ាងល្អបំផុត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម