ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះព្រះមហាក្សត្រនិងព្រះអគ្គមហេសីនៃព្រះរាជាណាចក្រថៃ

ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីនៃព្រះរាជាណាចក្រថៃ មកកាន់វៀតណាម គឺមានអត្ថន័យសំខាន់ពិសេស ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ ក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម និងថៃ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ​ Maha Vajiralongkorn Phra Vajiraklaochaoyuhua។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា នៅអគាររដ្ឋសភា ក្នុងទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងព្រះអគ្គមហេសី ដែលកំពុងយាងបំពេញព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម (ថ្ងៃទី ១៤-១៦ ខែកញ្ញា)។ បន្ទាប់ពីការប្រគុំភ្លេងជាតិ និងការបាញ់កាំភ្លើងធំចំនួន ២១ ដើម ដើម្បីស្វាគមន៍ព្រះមហាក្សត្រ និងព្រះអគ្គមហេសីនៃព្រះរាជាណាចក្រថៃ មេដឹកនាំទាំងពីរ និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា។

ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីនៃព្រះរាជាណាចក្រថៃ មកកាន់វៀតណាម គឺមានអត្ថន័យសំខាន់ពិសេស ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ ក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម និងថៃ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក៕


top