ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន

នារសៀលថ្ងៃទី២០ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានត្រឡប់មកទីក្រុង ហាណូយវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន តប តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ក្នុងរយៈពេល ៣ ថ្ងៃ (១៨-២០ សីហា)។
  រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញស៊ើន ជូនដំណឹងអំពីលទ្ធផលនៃដំណើរទស្សនកិច្ច។ (រូបថត៖ VOV)  
  អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។ (រូបថត៖ VOV)  

ជូនដំណឹងអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញស៊ើន បានឲ្យដឹងថា តាមសេចក្តីថ្លែងការណ៍រួម និងការយោគយល់ រួមជាន់ខ្ពស់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះ នាពេលខាងមុខ ភាគី ទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំជាំន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ; ពង្រឹងមូលដ្ឋាននៃទំនុកចិត្តខាងនយោបាយ រួមគ្នាតម្រង់ទិសកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន; ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ - សន្តិសុខ; សម្រួលពាណិជ្ជកម្ម និងពង្រីកការនាំចេញកសិផល និងជលផលវៀតណាមទៅកាន់ទីផ្សារចិន; ជំរុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ អនុវត្តន៍បានល្អនូវផែនការសហប្រតិបត្តិការតភ្ជាប់ក្របខ័ណ្ឌ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" ជាមួយគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ"; ពន្លឿន "ការតភ្ជាប់រឹង" រវាងប្រទេសទាំងពីរលើផ្លូវរថភ្លើងល្បឿនលឿន ផ្លូវគោកល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន; លើកកំពស់ "ការតភ្ជាប់ទន់" ទាក់ទងនឹង គយឆ្លាតវៃ និងច្រកទ្វារព្រំដែនឆ្លាតវៃ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ថ្មីៗដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ ការអភិវឌ្ឍបៃតង ថាមពលស្អាត ថាមពលកកើតឡើងវិញ។

ភាគីទាំងពីរបានឯកភាពយកឆ្នាំ ២០២៥ ជា “ឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម - ចិន” រួមគ្នារៀបចំសកម្មភាពអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន (១៩៥០-២០២៥); បង្កើនការផ្លាស់ប្តូរ វប្បធម៌ កិច្ចសហប្រតិបត្តិការលើវិស័យគមនាគមន៍ ព័ត៌មាន ការបោះពុម្ពផ្សាយ វិទ្យុ និងទូរទស្សន៍; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការថែទាំសុខភាព ឱសថបុរាណ ការការពារនិងកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ; ពង្រីក និង លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការមូលដ្ឋាននិងការជួបប្រាស្រ័យរវាង ប្រជាជននិងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ ជំរុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍ បើកផ្លូវហោះហើរបន្ថែមទៀត និងលើកទឹកចិត្តភ្ញៀវទេសចរនៃប្រទេស មួយឱ្យធ្វើដំណើរទៅកាន់បរទេសមួយទៀតកាន់តែច្រើនឡើង។

ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបន្តអនុវត្តន៍បានល្អនូវការយល់ដឹងរួមជាន់ខ្ពស់ គ្រប់គ្រងបានល្អ និងដោះស្រាយយ៉ាងសកម្មការខ្វែងគំនិតគ្នានៅសមុទ្រ; បញ្ជាក់ សារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងជំរុញសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ឯកភាពដោះស្រាយវិវាទដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២។ ភាគីទាំងពីរបន្តសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវឯកសារច្បាប់ស្តីពីព្រំដែនគោក និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា ពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់ព្រំដែនគោកវៀតណាម-ចិន៕


top