តបតាមការអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា លោក អានូរ៉ា គូម៉ារ៉ា ឌីសាណាយ៉ាកេ (Anura Kumara Dissanayake) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦៕