ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ កសាង “ប្រៀបទឹកចិត្តប្រជាជន” អន្តរជាតិ

នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបសំណេះសំណាលជាមួយតំណាងគណៈកម្មាធិការប្រតិបត្តិនៃសហភាពអង្គការមិត្តភាព វៀតណាម នីតិកាល ទី៧ អាណត្តិ ២០២៦-២០៣១។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបសំណេះសំណាលជាមួយតំណាងគណៈកម្មាធិការប្រតិបត្តិនៃសហភាពអង្គការមិត្តភាពវៀតណាម នីតិកាលទី៧ អាណត្តិ ២០២៦-២០៣១។ (រូបថត៖ VNA)

ថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា មហាសន្និបាតលើកទី១៤ របស់បក្ស​ បានកំណត់ជាលើកដំបូងថា «ការជំរុញខ្លាំងនូវកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ គឺជាកិច្ចការដ៏សែនសំខាន់ និងជាប្រចាំ»។ នៅក្នុងការទូតគ្រប់ជ្រុងជ្រោយ ទំនើប និងវិជ្ជាជីវៈ ដែលបង្កើតឡើងដោយផ្អែកលើសសរស្តម្ភទាំងបីគឺ កិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន សហភាពអង្គការមិត្តភាពវៀតណាម គឺជាកម្លាំងស្នូលនៃកិច្ចការបរទេសប្រជាជន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ នៃសហភាពអង្គការមិត្តភាពវៀតណាម បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការស្រាវជ្រាវ និងធ្វើសេនាធិការ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងនៅក្នុងជំនួប។ (រូបថត៖ TTXVN)

“តភ្ជាប់ទំនាក់ទំនងរវាងមជ្ឈដ្ឋានឥស្សរជននិងមហាជន ដើម្បីកសាង «ប្រៀបទឹកចិត្តប្រជាជន» អន្តរជាតិ។ ចាំបាច់ត្រូវពង្រីកទំនាក់ទំនងជាមួយសមាជិកសភា អ្នកប្រាជ្ញ និងនាយកប្រតិបត្តិអន្តរជាតិ ប៉ុន្តែឫសគល់នៃកិច្ចការបរតេសប្រជាជននៅតែជា «ប្រជាជន»។ ដូច្នេះ ត្រូវតែចិញ្ចឹមបីបាច់មនោសញ្ចេតនារបស់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសជំនាន់យុវជន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថតរូបជាមួយតំណាងគណៈកម្មាធិការប្រតិបត្តិនៃសហភាពអង្គការមិត្តភាពវៀតណាម។ រូបថត៖ VNA 

ប្រជាជនវៀតណាមប្រមាណ ៦,៥ លាននាក់នៅក្រៅប្រទេស គឺជាស្ពានរវាងផែនមហាសាមគ្គីជនជាតិទាំងមូល ជាមួយនឹង «ចំណងសាមគ្គីភាព និងការគាំទ្រពីប្រជាជនពិភពលោក »។ ត្រូវតែបង្កើតលក្ខខណ្ឌសម្រាប់បញ្ញាវន្ត និងសហគ្រិនវៀតណាមនៅក្រៅប្រទេស ដើម្បីចូលរួមចំណែក និងក្លាយជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ» របស់ប្រទេសជាតិ។ ការតភ្ជាប់រវាងឥស្សរជន ជនជាតិវៀតណាមនៅក្រៅប្រទេស និងមិត្តភក្តិអន្តរជាតិ នឹងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កិច្ចការបរទេសប្រជាជន”៕


top