ទទួលជួបឯកអគ្គរដ្ឋទូតអាហ្សង់ទីន Marcos Antonio Bednarski លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមបានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់និងមានបំណង ចង់បន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាហ្សង់ទីន ដែលជាដៃគូសំខាន់របស់វៀតណាមនៅអាមេរិកឡាទីន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើរថា នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូតនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអាហ្សង់ទីន។
ទទួលជួបឯកអគ្គរដ្ឋទូតអាល់ហ្សេរី Sofiane Chaib លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយអាល់ ហ្សេរី; ស្នើឱ្យលោកឯកអគ្គរដ្ឋទូតជំរុញយ៉ាងសកម្ម និងលើកកំពស់ទំនាក់ទំនងទ្វេភាគី; គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនិងអន្តរជាតិ។
ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោកស្រី Helga Margarete Barth លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងថា រដ្ឋនិងរដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានថ្លែងអំណរគុណនិងស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ និង EU បន្តមានមានសម្លេងខ្លាំងថែមទៀតក្នុងការជួយដោះស្រាយជម្លោះ នៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ លោក To Lam បានស្នើថា ភាគីទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់និងដាក់ពង្រាយយន្តការសន្ទនាប្រកបដោយប្រសិទ្ធភាព។ បន្តសម្របសម្រួល និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។
ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Ri Sung Guk អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam មានបំណងចង់សហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើងក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅឧបទ្វីបកូរ៉េ និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
អបអរសាទរឯកអគ្គរដ្ឋទូតស៊ុយអែត Johan Ndisi ទទួលបេសកកម្មការទូតនៅវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនតាមរយៈសកម្មភាពសហប្រតិបត្តិការអប់រំ វប្បធម៌ និងសិល្បៈ កីឡា ការធ្វើដំណើរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានមានប្រសាសន៍ថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ...៕