អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យរដ្ឋសភាទាំងពីរជំរុញរាល់កម្មវិធី និងគម្រោងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្របសម្រួលការស្រាវជ្រាវ និងអនុវត្តគោលនយោបាយដើម្បីសម្រួលដល់ទំនាក់ទំនងទ្វេភាគីកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី។ រូបថត៖ VNA
នារសៀលថ្ងៃទី ២៨ ខែកក្កដា
អញ្ជើញថ្លែងក្នុងពិធីទទួលជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ
ឡឹម បានបញ្ជាក់ថា វៀតណាមតែងតែគាំទ្រកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព
ស្ថិរភាព និងវិបុលភាព; ហើយបានស្នើឱ្យភាគីទាំងពីរបន្តលើកកម្ពស់ទំនាក់ទំនងរវាងបក្ស
រដ្ឋសភា និងរដ្ឋាភិបាល។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម
បានស្នើឱ្យរដ្ឋសភាទាំងពីរជំរុញរាល់កម្មវិធី
និងគម្រោងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្របសម្រួលការស្រាវជ្រាវ
និងអនុវត្តគោលនយោបាយដើម្បីសម្រួលដល់ទំនាក់ទំនងទ្វេភាគីកាន់តែមានខ្លឹមសារ
និងមានប្រសិទ្ធភាព។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងបក្សទាំងពីរ
និងប្រទេសទាំងពីរ ក៏ដូចជារវាងបក្សទាំងបី និងប្រទេសទាំងបី វៀតណាម កម្ពុជា
និងឡាវក្នុងស្ថានភាពថ្មី ជាពិសេសការជឿទុកចិត្តខាងនយោបាយ
កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិនិងសន្តិសុខ...។
ទន្ទឹមជាមួយគ្នានោះ លើកកំពស់តួនាទីរបស់បក្សក្នុងការផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី
និងត្រីភាគីទាំងមូល ដោយណែនាំយ៉ាងជិតស្និទ្ធដល់រដ្ឋាភិបាល
ក្រសួងនិងស្ថាប័នពាក់ព័ន្ធឱ្យសម្រេចបាននូវសមិទ្ធផលជាក់ស្តែង
និងលើកកម្ពស់យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងបី
ប្រធានសភាទាំងបី រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី
រដ្ឋមន្ត្រីក្រសួងនគរបាល/មហាផ្ទៃទាំងបី និងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងបី។
ភាគីទាំងពីរបានឯកភាពសម្របសម្រួល
និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ អគ្គលេខាបក្ស
ប្រធានរដ្ឋលោកតូ ឡឹម បានបញ្ជាក់ថា
វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ
និងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន
ដោយរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍
ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងតួនាទីស្នូលរបស់អាស៊ាន៕