ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងដោយជោគជ័យ

នាយប់ថ្ងៃទី១១ ខែកញ្ញា (ម៉ោងក្នុងស្រុក) យន្តហោះពិសេសដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចេញដំណើរពីទីក្រុងប៉ារីស ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងការចូលរួមក្នុងកិច្ចប្រជុំកំពូលលំហរអវកាស ដោយជោគជ័យ តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron។

ពិធីជូនដំណើរលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម និងភរិយា នៅអាកាសយានដ្ឋាន Orly ទីក្រុងប៉ារីស (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

មុននោះ នៅថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបសាវនាកាជាមួយប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher។

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងវៀតណាម-បារាំង ក្នុងនោះមានការយកចិត្តទុកដាក់របស់លោក Gérard Larcher និងការរួមចំណែករបស់ព្រឹទ្ធសភា រដ្ឋសភា និងសមាជិកសភាបារាំងផងដែរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងតាមរយៈគ្រប់កាណាល់ទាំងអស់។ ក្នុងពេលជាមួយគ្នានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានសម្តែងក្តីសង្ឃឹមថា រដ្ឋសភាបារាំងនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ; បារាំងនឹងបន្តពង្រីកតួនាទីរបស់ខ្លួននៅក្នុងសហភាពអឺរ៉ុប គាំទ្រការបង្កើនទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប និងជួយដោះស្រាយបញ្ហាទាក់ទងនឹង “កាតលឿង” IUU បញ្ជីប្រទេសមិនសហការលើការយកពន្ធជាដើម។

រីឯខ្លួនវិញ លោក Gérard Larcher បានបញ្ជាក់ថា សភានីតិបញ្ញត្តិបារាំងនឹងពិចារណាយ៉ាងសកម្មលើការផ្តល់សច្ចាប័នលើ EVIPA; មានសំឡេងគាំទ្រសម្រាប់វៀតណាមក្នុងការជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដក “កាតលឿង” IUU លើការនាំចេញអាហារសមុទ្ររបស់វៀតណាម ក៏ដូចជាបញ្ជីប្រទេសមិនសហការលើពន្ធ។ ប្រធានព្រឹទ្ធសភាបារាំងបានយល់ព្រមជំរុញការរៀបចំសន្និសីទលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានារបស់វៀតណាម និងបារាំង នៅប្រទេសបារាំងក្នុងឆ្នាំ២០២៧ ដោយជោគជ័យ៕


top