ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម៖ សារព័ត៌មានបដិវត្តន៍វៀតណាមក្នុងយុគសម័យឌីជីថល

ក្នុងឱកាសខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៦) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម មានអត្ថបទសរសេរមួយ ដែលមានចំណងជើងថា "សារព័ត៌មានបដិវត្តន៍វៀតណាមក្នុងយុគសម័យឌីជីថល"។
រូបថត៖ VOV

អត្ថបទរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម មិនត្រឹមតែផ្តល់នូវទិដ្ឋភាពទូទៅដ៏ទូលំទូលាយអំពីសារព័ត៌មានសម័យទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង គូសបញ្ជាក់ពីទិសដៅយុទ្ធសាស្ត្រ បើកចេញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យសារព័ត៌មានទៀតផង។ អត្ថបទនេះលើកឡើងពីបញ្ហាប្រឈម និងបង្ហាញយ៉ាងច្បាស់អំពីទិសដៅសម្រាប់សារព័ត៌មានបដិវត្តន៍ ដើម្បីរក្សាបេសកកម្មរបស់ខ្លួនក្នុងការធ្វើជាម្ចាស់លើលំហឌីជីថល។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើរថា សារព័ត៌មានបដិវត្តន៍ក្នុងយុគសម័យថ្មី ត្រូវតែមានឬទ្ធានុភាពនយោបាយ និងការត្រិះរិះប្រកបដោយភាពច្នៃប្រឌិត។

នៅក្នុងអត្ថបទនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានលើកឡើងថា គិតរហូតដល់ចុងឆ្នាំ២០២៥ វៀតណាមមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ៨៥,៦លាននាក់ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់រយលានគណនីទាំងក្នុងស្រុកនិងអន្តរជាតិ។ លំហអ៊ីនធឺណិតបានផ្លាស់ប្តូរបុគ្គលម្នាក់ៗទៅជា "ស្ថានីយ៍ផ្សាយព័ត៌មាន"។ ទោះជាយ៉ាងណាក៏ដោយ ការលេចចេញនូវព័ត៌មានក្លែងក្លាយ ព័ត៌មានដែលត្រូវបានបំភ្លៃ ការក្លែងបន្លំសំឡេង និងរូបភាពក្លែងក្លាយជាបញ្ហាប្រឈមសម្រាប់ជំនឿជឿទុកចិត្តពីសាធារណជន។

ចំណុចណែនាំដ៏សំខាន់មួយនៅក្នុងអត្ថបទរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម គឺការផ្លាស់ប្តូរផ្នត់គំនិតទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរឌីជីថលមិនមែនគ្រាន់តែជាការបង្កើតគេហទំព័របន្ថែម ការបើកគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ឬការទិញឧបករណ៍ទំនើបៗនោះទេ។ នោះត្រូវតែជាបដិវត្តន៍ដ៏ទូលំទូលាយមួយដែលរួមបញ្ចូលពីផ្នត់គំនិតភាពជាអ្នកដឹកនាំ គំរូការិយាល័យនិពន្ធ ដល់ដំណើរការផលិត និងវប្បធម៌វិជ្ជាជីវៈ។

អត្ថបទរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្តីពី "សារព័ត៌មានបដិវត្តន៍វៀត ណាមក្នុងយុគសម័យឌីជីថល" ត្រូវបានប្រកាសនៅពេលវេលាដ៏សំខាន់មួយ ដោយសារច្បាប់សារព័ត៌មាន(ធ្វើវិសោធនកម្ម) ដែលត្រូវបានរដ្ឋសភានីតិកាលទី១៥ អនុម័តនៅចុងឆ្នាំមុន នឹងចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា។ នេះគឺជាមូលដ្ឋានច្បាប់ដ៏សំខាន់មួយសម្រាប់ធ្វើឲ្យសុក្រិតស្ថាប័ន បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍការិយាល័យនិពន្ធ ឌីជីថល ការពារសិទ្ធិក្នុងការធ្វើប្រតិបត្តិការស្របច្បាប់ និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវការរំលោភលើការកេងយកប្រយោជន៍ និងរំលោភលើក្រមសីលធម៌វិជ្ជាជីវៈ៕


top