ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅថៃ

ដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកអនុទីន ឆានវីរៈគុល (Anutin Charnvirakul) និងភរិយា។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងភរិយា (រូបថត៖ VNA)

នាថ្ងៃទី ២២ ខែឧសភា ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសព័ត៌មានថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែឧសភា។

ដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកអនុទីន ឆានវីរៈគុល (Anutin Charnvirakul) និងភរិយា៕


top