អគ្គលេខាបក្សអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ទិវាបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ - ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧) និងបុណ្យឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧) អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ នៅទីក្រុងហាណូយ។
ក៏ក្នុងថ្ងៃទី២ ខែកញ្ញា នៅទីក្រុងហាណូយ ប្រជាជនរាប់ម៉ឺននាក់មកពីគ្រប់ទិសទីក្នុងទូទាំងប្រទេស និងភ្ញៀវអន្តរជាតិ បានចូលប្រាង្គតំកល់សពលោកប្រធានហូជីមិញ។ លោកស្រី Pham Thi Hoa នៅខេត្ត Thanh Hoa បានអោយដឹងថា៖
“ មនុស្សផ្សេងៗមកទីនេះសុទ្ធតែមានអារម្មណ៍ដូចនាងខ្ញុំ ហើយចាត់ទុកលោកប្រធានហូជីមិញជាអគ្គមគ្គទេសដ៏មហិមា។ មកគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ ខ្ញុំមានការរញ្ជួលចិត្តយ៉ាងខ្លាំងចំពោះពលីកម្ម និងការរួមវិភាគទានរបស់លោកប្រធាន។”
ក្នុងឱកាសនេះដែរ ប្រជាជនជាច្រើននាក់ក៏បានធ្វើដំណើរទៅទស្សនាមណ្ឌលកេរ្តិ៍តំណែល Kim Lien ឃុំ Kim Lien ស្រុក Nam Dan ( ខេត្ត Nghe An ភាគកណ្ដាលវៀតណាម) ជាស្រុកកំណើតរបស់លោកប្រធានហូជីមិញផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម