អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងលោកជំទាវអញ្ជើញជួបសម្តែងការគួរសម
ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុនិងអគ្គមហេសី
នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងលោកជំទាវអញ្ជើញជួបសម្តែងការគួរសមព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុនិងអគ្គមហេសីដែលព្រះអង្គកំពុងយាងដំណើរទស្សនៈកិច្ចនៅវៀតណាម ។ នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា វៀតណាមយកចិត្ត ទុកដាក់ជាពិសេសនូវទំនាក់ទំនងជាមួយជប៉ុននិងមានបំណងធ្វើឲ្យស៊ីជម្រៅថែមទៀតចំណងមិត្តភាពជាមួយប្រជាជនជប៉ុន។
អគ្គលេខាបក្ស លោក Nguyen Phu Trong និងព្រះចៅអធិរាជប៉ុនក៏បានសម្តែងក្តីសោមនស្សរីករាយចំពោះការរីកចំរើននៃទំនាក់ទំនងទ្វេភាគី ព្រមទាំងមានបំណងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជម្រុញឲ្យបានខ្លាំងថែមទៀតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-ជប៉ុនផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម