អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau
នារសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាមក្នុងឱកាសចូលរួមសន្និសីទ កំពូល APEC ឆ្នាំ ២០១៧។ ក្នុងជំនួប អគ្គលេខា លោក Nguyen Phu Trong បានស្វាគមលទ្ធផលនៃការចរចាររវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជាមួយសមភាគីកាណាដា លោក Justin Trudeau ហើយស្នើភាគីទាំងពីរអនុវត្តបណ្ដាកិច្ចព្រមព្រៀងទ្វេភាគី បន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍កាន់តែស៊ីជម្រៅជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំនិងការរួមវិភាគទានសំខាន់របស់វៀតណាមចំពោះជោគជ័យនៃសន្និសីទកំពូល APEC ហើយសន្យាបង្កើនកិច្ចសហការជាមួយវៀតណាមក្នុងការជំរុញលទ្ធិពហុភាគី ដោយឈរលើគ្រឹះស្ថានគោរពច្បាប់ក្នុងកាលៈទេសៈសកលភាវូបនីយកម្ម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម