ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong៖ លើកកំពស់គុណភាព និងប្រសិទ្ធភាពរបស់សមាជិកសភាជាស្ត្រី

ចាប់ពីពេលវេលាដំបូង នៅអង្គភាពអំណាចរដ្ឋខ្ពស់បំផុត ឆ្លងកាត់អាណត្តិរដ្ឋសភានីមួយៗ សមាជិកសភាជាស្ត្រីតែងតែបង្ហាញយ៉ាងច្បាស់នូវឬទ្ធានុភាព បញ្ញាទេពកោសល្យ និងភាពស្វាហាប់របស់ខ្លួន ស្របជាស្ត្រីឆ្នើម និងជាតំណាងរបស់ប្រជាជន។

នារសៀលថ្ងៃទី៥ មិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្សលោក Nguyen Phu Trong បានជួបសំណេះសំណាលជាមួយសមាជិកសភាជាស្ត្រីនីតិកាលទី ១៥។

អញ្ជើញថ្លែងមតិជាមួយសមាជិកសភាជាស្ត្រី អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងថា ចាប់ពីពេលវេលាដំបូង នៅអង្គភាពអំណាចរដ្ឋខ្ពស់បំផុត ឆ្លងកាត់អាណត្តិរដ្ឋសភានីមួយៗ សមាជិកសភាជាស្ត្រីតែងតែបង្ហាញយ៉ាងច្បាស់នូវឬទ្ធានុភាព បញ្ញាទេពកោសល្យ និងភាពស្វាហាប់របស់ខ្លួន ស្របជាស្ត្រីឆ្នើម និងជាតំណាងរបស់ប្រជាជន។  ចំនួន និងគុណភាពរបស់សមាជិកសភាជាស្ត្រីកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អគ្គលេខាបក្សលោក Nguyen Phu Trong បានកត់សម្គាល់ថា៖ “សមាជិកសភាជាស្ត្រីម្នាក់ៗត្រូវសិក្សា អនុវត្តន៍ និងលើកកម្ពស់សីលធម៌ និងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជានិច្ច។ ទន្ទឹមនឹងនោះ សមាជិកសភាជាស្ត្រី ក៏ត្រូវលើកកម្ពស់ឬទ្ធានុភាព និងភាពវៃឆ្លាតរបស់ខ្លួន ឱ្យក្លាយទៅជា "កុលាបដែក" ដែលជាគំរូនៃសាមគ្គីភាព ការតស៊ូ ព្យាយាម វឌ្ឍនភាព ការអភិវឌ្ឍ បំផុសគំនិតដល់ស្ត្រីទូទាំងប្រទេស ជាពិសេសយុវជន។ ក្រុមសមាជិកសភាជាស្ត្រីបន្តការច្នៃប្រឌិតលើខ្លឹមសារ ធ្វើពិពិធកម្មវិធីសាស្រ្តប្រតិបត្តិការ លើកកំពស់គុណភាព ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងជំនាញក្នុងសកម្មភាពរបស់រដ្ឋសភា រួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពរបស់សមាជិកសភាជាស្ត្រីផងដែរ”៕


top