នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ បានជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ Pham Huan/VOV-Washington)
ក្នុងជំនួបនេះ លោកអគ្គលេខាធិការ Guterres បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះលោកឧត្តមសេនីយ៍ To Lam
ដែលទើបតែត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម
វៀតណាម។ លោកអគ្គលេខាធិការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
រដ្ឋាភិបាលវៀតណាម និងរូបលោកប្រធានរដ្ឋ To Lam ផ្ទាល់
ប្រជាជនវៀតណាមនឹងបន្តសម្រេចបានជោគជ័យបន្ថែមទៀតលើគ្រប់វិស័យ
ជាពិសេសក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។
លោកអគ្គលេខាធិការ Antonio Guterres បានអះអាងថា
អង្គការសហប្រជាជាតិនឹងបន្តជាដៃគូដែលអាចជឿទុកចិត្តបាន
រួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ជាតិ។
លោកអគ្គលេខាធិការបានសម្តែងនូវគោលបំណងចង់ជួបជាមួយលោកប្រធានរដ្ឋ
To
Lam ក្នុងពេលឆាប់ៗខាងមុខ
ដើម្បីបន្តជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អប្រសើររវាង
អង្គការសហប្រជាជាតិនិងវៀតណាម។ លោក Guterres ជាពិសេស
បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏ឆ្នើមរបស់វៀតណាម
ក៏ដូចជាការរួមចំណែកជាវិជ្ជមានរបស់ខ្លួននាពេលថ្មីៗនេះ
ក្នុងការដោះស្រាយបញ្ហាសកលនៅបណ្តាវេទិការបស់អង្គការសហប្រជាជាតិ៕