ក្រុម U23 ជម្រើសជាតិវៀតណាមដណ្ដើមបានសំបុត្រចូលរួមវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯក U23 អាស៊ីឆ្នាំ២០២០ (រូបថត៖ TTXVN)
ក្នុងលិខិតរបស់ខ្លួន អគ្គលេខាធិការ AFC បានសម្ដែងនូវជំនឿថា ជំនាន់ កីឡាករពោរពេញទៅដោយទេពកោសល្យនេះរបស់ វៀត ណាម នឹងបន្តសរសេរ ឡើងទំព័រថ្មីក្នុងប្រវត្តិសាស្ត្របាល់ទាត់អាស៊ីនាពេលអនាគត ព្រមទាំងជូនពរក្រុម U23 ជម្រើសជាតិវៀតណាមមានលាភសំណាងល្អក្នុងការប្រកួត ដើម្បីដណ្ដើមបាន លទ្ធផលដ៏ខ្ពស់បំផុត។
យោងតាមសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានអោយដឹងថា នាពេលថ្មីៗនេះ អគ្គលេខាធិការសហព័ន្ធបាល់ទាត់អាស៊ី (AFC) លោក Dato’ Windsor John បានផ្ញើរលិខិតជូនប្រធាន VFF លោក Le Khanh Hai ដើម្បី អបអរសាទរក្រុម U23 ជម្រើសជាតិវៀតណាម ជាមួយស្នាដៃដ៏ល្អឥតខ្ចោះនៅ ការប្រកួតវគ្គចម្រុះ ដើម្បីដណ្ដើមបានសំបុត្រចូលរួមវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជើង ឯកបាល់ទាត់ U23 អាស៊ីឆ្នាំ២០២០ ដែលនឹងបានរៀបចំឡើងនៅប្រទេសថៃ។
ក្នុងលិខិតរបស់ខ្លួន អគ្គលេខាធិការ AFC បានសម្ដែងនូវជំនឿថា ជំនាន់ កីឡាករពោរពេញទៅដោយទេពកោសល្យនេះរបស់វៀតណាម នឹងបន្តសរសេរ ឡើងទំព័រថ្មីក្នុងប្រវត្តិសាស្ត្របាល់ទាត់អាស៊ីនាពេលអនាគត ព្រមទាំងជូនពរក្រុម U23 ជម្រើសជាតិវៀតណាមមានលាភសំណាងល្អក្នុងការប្រកួតដើម្បីដណ្ដើមបាន លទ្ធផលដ៏ខ្ពស់បំផុត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម