យោងតាមព័ត៌មានពីគេហទំព័រ sbs.com.au កាលពីថ្ងៃទី២៥ ខែកុម្ភៈ នៅឯពិព័រណ៍បុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋិស័ក ២០២៦ ដែលបានប្រារព្ធឡើងនៅ Fairfield Showground – ទីកន្លែងសហគមន៍មួយក្នុងតំបន់ Greater West នៃទីក្រុងស៊ីដនីនោះ អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn AC បានចូលរួមពិធីបុណ្យនេះជាលើកដំបូង ហើយបានជូនពរឆ្នាំថ្មីដល់សហគមន៍ជនវៀតណាម។
អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn។ (រូបថត៖ VNA)
លោកស្រីបានសង្កត់ធ្ងន់ថា
ការរួមវិភាគទានរបស់ប្រជាជនវៀតណាមជាង ៣២ ម៉ឺននាក់នៅអូស្ត្រាលីក្នុងរយៈពេលជាង ៥០
ឆ្នាំកន្លងមក គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងរឿងរ៉ាវជោគជ័យរបស់ប្រទេសនេះ។
យោងតាមលោកស្រី
ពិធីបុណ្យនានាដូចជាបុណ្យតេតវៀតណាមមិនត្រឹមតែថែរក្សាវប្បធម៌ប៉ុណ្ណោះទេ
ថែមទាំងពូនជ្រុំស្មារតីសាមគ្គីភាព ការយោគយល់គ្នា និងកម្លាំងនៃសង្គមពហុវប្បធម៌របស់អូស្ត្រាលីទៀតផង។
អញ្ជើញទៅទស្សនាស្តង់ទំនិញ
រីករាយជាមួយតន្ត្រីប្រពៃណី និងស្តាប់ការជូនពរឆ្នាំថ្មីរបស់កុមារ
លោកស្រីអគ្គទេសាភិបាល Sam Mostyn បានចែករំលែកថា
នេះជាលើកដំបូងដែលអគ្គទេសាភិបាលអូស្ត្រាលីមួយរូប បានចូលរួមក្នុងពិធីបុណ្យនេះ ហើយថា លោកស្រីមាន
«មោទនភាពយ៉ាងខ្លាំង» ដែលបានចូលរួមជាមួយហគមន៍ជនវៀតណាម។
ក្នុងឱកាសឆ្នាំថ្មី
លោកស្រីអគ្គទេសាភិបាល Sam Mostyn បានជូនពរសហគមន៍ជនវៀតណាមនៅអូស្ត្រាលីឲ្យទទួលបានជោគជ័យជាច្រើនក្នុងឆ្នាំថ្មី៕