ចម្ងាយប្រហែល ៣គីឡូម៉ែត្រប៉ុណ្ណោះ តំបន់អេកូឡូស៊ីបៃតងខៀវស្រងាត់កំពុងក្លាយជា «ចំណុចក្តៅ» សម្រាប់យុវវ័យ និងគ្រួសារ ក្នុងប៉ុន្មានវិស្សមកាលក្តៅគគុកគឺ៖ តំបន់ទេសចរណ៍ឡុងឌៀនសឺន (សង្កាត់ប៊ិញមិញ (Binh Minh))
នៅពេលនិយាយអំពីខេត្តតៃនិញ មនុស្សជាច្រើនតែងនឹកឃើញដល់ភ្នំយាយខ្មៅ (Ba Den)- «ដំបូលផ្ទះនៃភាគខាងត្បូង» ជាគោលដៅខាងវិញ្ញាណ និងស្វែងយល់ទីកន្លែងដ៏ល្បីល្បាញនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ចម្ងាយប្រហែល ៣គីឡូម៉ែត្រប៉ុណ្ណោះ តំបន់អេកូឡូស៊ីបៃតងខៀវស្រងាត់កំពុងក្លាយជា «ចំណុចក្តៅ» សម្រាប់យុវវ័យ និងគ្រួសារ ក្នុងប៉ុន្មានវិស្សមកាលក្តៅគគុកគឺ៖ តំបន់ទេសចរណ៍ឡុងឌៀនសឺន (សង្កាត់ប៊ិញមិញ (Binh Minh))។
ទិដ្ឋភាពទូទៅនៃតំបន់អេកូទេសចរណ៍ ឡុងឌៀនសឺន ដោយលំហពណ៌បៃតងខៀវស្រងាត់ និងស្រស់ស្អាត ក្នុងសង្កាត់ប៊ិញមិញ ដែលមានចម្ងាយត្រឹមតែ ៣គីឡូម៉ែត្រពីភ្នំបាដែន (Ba Den)
។ រូបថត៖ ង្វៀនឡឹន / VNP
ជាមួយនឹងផ្ទៃដីសរុបប្រហែល ២៧ហិកតា តំបន់ ឡុងឌៀនសឺន ត្រូវបានបង្កើតឡើងពីវាលស្រែដែលមានទិន្នផលទាប ។ ពីគំនិតផ្លាស់ប្តូរ ដ៏ក្លាហានរបស់លោកអគ្គនាយក ង្វៀន វ៉ាន់ណុង (Nguyen Van Nung) ទីនេះ ត្រូវបានក្លាយទៅជាតំបន់អេកូទេសចរណ៍ ដែលគ្របដណ្តប់ដោយដើមឈើបៃតង និងឈើហូបផ្លែ។ ចម្ការឈើហូបផ្លែ វាលស្មៅ និងអូរធម្មជាតិហូរជុំវិញបង្កើតជាទេសភាពចម្រុះ រួមចំណែកបង្កើនភាពសម្បូរបែបចំពោះជីវិតវប្បធម៌ - វិញ្ញាណ និងលើកជំរុញអភិវឌ្ឍទេសចរណ៍ក្នុងស្រុក។
តំបន់ទេសចរណ៍ ឡុងឌៀនសឺន ដែលមានផ្ទៃដីសរុប ២៧ហិកតា ត្រូវបានឆ្នៃពីតំបន់វាលស្រែ និងវាលភក់ល្បាប់ ក្លាយជាតំបន់កម្សាន្តល្បីល្បាញមួយនៅខេត្តតៃនិញ។
រូបថត៖ ង្វៀនឡឹន / VNP
ត្រូវបានចាត់ទុកដូចជា “អូអាស៊ីសបៃតង " នៃខេត្តតៃនិញ ឡុងឌៀនសឺន បង្កើតចំណាប់អារម្មណ៍ ដោយលំហពោរពេញដោយឈើបៃតងខៀវស្រងាត់ រចនាបត់បែន និងប្រព័ន្ធបឹងសិប្បនិម្មិតពិសេស។ នៅកណ្តាធម្មជាតិបរិសុទ្ធ ភ្ញៀវទេសចរអាចលំហែកម្ចាត់កង្វល់ប្រចាំថ្ងៃ ដើម្បីរីករាយនឹងភាពសុខសាន្ត និងសម្របខ្លួននៅក្នុងទេសភាពដ៏ស្រស់ស្អាត។
ដោយសារទីតាំងអំណោយផល ចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីព្រំដែនកម្ពុជា ឡុងឌៀនសឺន បានក្លាយជាគោលដៅដ៏ទាក់ទាញ មិនត្រឹមតែសម្រាប់ភ្ញៀវទេសចរក្នុង និងក្រៅខេត្តប៉ុណ្ណោះ ប៉ុន្តែក៏សម្រាប់ភ្ញៀវទេសចរជាច្រើនមកពីប្រទេសកម្ពុជាផងដែរ។ បរិយាកាសបានតុបតែងដោយដង្ហើមធម្មជាតិ រួមផ្សំនឹងទម្រង់កម្សាន្តចម្រុះ សមស្របសម្រាប់មនុស្សគ្រប់វ័យ។
ភ្ញៀវទេសចរសាកជិះកង់ទឹក នៅតំបន់ឡុងឌៀនសឺន។ រូបថត៖ ង្វៀនឡឹន / VNP
នៅទីនេះ ភ្ញៀវទេសចរអាចនឹងលំហែអារម្មណ៍នៅពេលចែវទូកនៅលើបឹង ធៀនង៉ា (Thien Nga) ជិះទារទឹក ជិះកង់ទឹកមើលទេសភាព និងជជែកគ្នានៅលើផ្ទៃបឹងត្រជាក់។ តំបន់កម្សាន្តពុះកញ្ជ្រោលដូចជានាគហោះ ចានហោះ កន្ត្រកវិល គំរូរថយន្តប្រណាំង F1...នាំមកពិសោធន៍សប្បាយរីករាយ។ លើសពីនេះ គឺតំបន់អារម្មណ៍រំភើប ដែលរចនាតាមទម្រង់ "ឋាននរក ១៨ជាន់" និងរោងភាពយន្ត 5D យ៉ាងទំនើប។
ទិដ្ឋភាពទូទៅ នៃឧទ្យានទឹកត្រជាក់ក្នុងតំបន់ ឡុងឌៀនសឺន ជាគោលដៅដ៏ពេញនិយមក្នុងរដូវក្តៅ សម្រាប់ភ្ញៀវទេសចមកលេង និងលំហែកាយ ។ រូបថត៖ ង្វៀនឡឹន / VNP
ចំណុចលេចធ្លោមួយ ដែលមិនអាចបង់រំលងបានគឺឧទ្យានទឹក - ទីដែលភ្ញៀវទេសចរអាចសម្របខ្លួនទៅក្នុងទឹកពណ៌ខៀវត្រជាក់ ប្រឡែងលេងជាមួយរលកសិប្បនិម្មិត ឬសាកល្បងនឹងក្ដាររំអិលចម្រុះពណ៌ ពីកម្ពស់គួរឱ្យចាប់អារម្មណ៍។
នេះគឺជាជម្រើសដ៏ល្អមួយ ដើម្បី "បន្ធូរអារម្មណ៍" ក្នុងរដូវក្ដៅស្អុះស្អាប់។
តំបន់ " រលកសមុទ្រសិប្បនិម្មិត" ទាក់ទាញភ្ញៀវទេសចរជាច្រើន មកហែលទឹកក្នុងរដូវក្តៅ។ រូបថត៖ ង្វៀនឡឹន / VNP
ជាមួយនឹងការរួមផ្សំយ៉ាងចុះសម្រុងគ្នា រវាងបរិស្ថានអូកូឡូស៊ី និងការកម្សាន្តទំនើប ឡុងឌឿនសើន កំពុងអះអាងជាបណ្តើរៗ នូវទីតាំងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងខេត្ត តីនិញ (Tay Ninh) - ទីដែលផ្តល់ឱ្យភ្ញៀវទេសចរនូវពេលវេលាសម្រាកលំហែកាយ និងបទពិសោធន៍ដែលមិនអាចបំភ្លេចបាន៕
អត្ថបទ៖ សឺន ងៀ - រូបថត៖ ង្វៀនឡឹន / VNP