វប្បធម៌

ហ្វ័រគីមសា (Hoa Kim Sa)៖ អនុវត្តស្ពាន់កាចាទៅលើសិល្បៈសហសម័យ

ត្រូវទាញអារម្មណ៍​ដោយ​ការ​តុប​តែង​ស្ពាន់​កាចា​នៅតាមរតនកោដ្ឋ​សេ្តចក្រុង​ហ្វេ​ កញ្ញា​វ័យ​ក្មេង​ ៩ង្វៀន​ ហ្វាង​អាញ​ (Nguyen Hoang Anh)​ រួមនឹង​សហការី​ក្រុមហ៊ុន​ហ្វ័រ​ហ្គឹម​ (Hoa Gam)...

ត្រូវទាញអារម្មណ៍​ដោយ​ការ​តុប​តែង​ស្ពាន់​កាចា​នៅតាមរតនកោដ្ឋ​សេ្តចក្រុង​ហ្វេ​ កញ្ញា​វ័យ​ក្មេង​៩Xង្វៀន​ ហ្វាង​អាញ​ (Nguyen Hoang Anh)​ រួមនឹង​សហការី​ក្រុមហ៊ុន​ហ្វ័រ​ហ្គឹម​ (Hoa Gam) បង្កើត​​​​ឡើ​ងវិញ​ដោយ​ភាពច្នៃប្រ​តិដ្ឋ​​តាមបច្ចេកទេសថ្មី​ ដែល​មាន​ឈ្មោះហៅ​ថា ហ្វ័រ​គីម​សា (Hoa Kim Sa) នៅ​លើ​ស្នាដៃ​សិល្បៈ​សហសម័យ​ ដើម្បី​លើកកម្ពស់​សម្រស់​វប្បធម៌​ និង​សិល្បៈ​បុរាណ​របស់វៀតណាម​។​


ង្វៀន ហ្វា​ងអាញ (Nguyen Hoang Anh) ប្រធាន​ក្រុម​ហ្វ័រ​ហ្គឹម​ (Hoa Gam) ឱ្យដឹង​ថា​ ក្នុង​​ខណៈ​ពេលដែលបានដើរកម្សាន្តនៅក្រុង​ហ្វេជាច្រើនលើក​ ពេល​ទៅ​ទស្សនារតនកោដ្ឋ​ស្តេច​ ​នាងត្រូវទាក់ទាញដោយការតុបតែង​ដ៏វិចិត្រនៅទីនេះ។ បញ្ចប់ការ​សិក្សា​ផ្នែក​រចនា​ក្រាហ្វិក​ នៅ​សកលវិទ្យាល័យ​វិចិត្រសិល្បៈ​ឧស្សាហកម្ម​ (ហាណូយ​)​ ហ្វាង​អាញ​ (Hoang Anh) ​ចាប់​ផ្តើម​ស្រាវជ្រាវ​​ឯកសារ​ប្រវត្តិ​​​ពាក់ព័ន្ធ​ដល់​វិធីសាស្ត្រ​ បច្ចេកទេស​ស្ពាន់​កាចា​ ទន្ទឹមនោះ​បានកៀង​គរ​​យុវវ័យ​ដែល​ចូល​ចិត្ត​សិល្បៈ​ប្រពៃណី​នេះ បង្កើត​ជា​ក្រុម​ហ្វ័រ​ហ្គឹម (Hoa Gam) ​កាលពី​ឆ្នាំ​២០២០។

តាម​ហ្វាង​អាញ (Hoang Anh) ​រៀប​រាប់ថា​ តាមការ​ស្វែងយល់លើ​​ឯកសារ​ បច្ចេកទេស​កែច្នៃ​ស្ពាន់កាចា​ ជា​បច្ចេកទេសបន្ទុំ​បិទ​​លាប​កាចា លើ​ស្នូល​លោហធាតុ​​ រួច​យកទៅ​ដុត​នៅ​សីតុណ្ហភាព​ខ្ពស់​។ បច្ចេកទេស​កែច្នៃ​ស្ពាន់កាចា​ចាប់ផ្តើម​ហូរចូល​ប្រទេសវៀតណាម​ នៅ​សម័យ​រាជការ​ង្វៀន ​មានអត្ថិភាព​បាន​ប្រហែល​៦០ឆ្នាំ​ ក្រោយ​មក​សាបរលាបទៅ​។ ទោះបី គ្មានការ​ស្នង​បន្ត​ តែបច្ចេកទេស​កែច្នៃ​នេះ នៅតែបាន​រក្សាទុក​តាម​រយៈ​ការតុបតែងនៅ​ប្រជុំ​កេរដំណែល​នៃក្រុង​ហ្វេបុរាណ​។​​


ក៏ប៉ុន្តែ​ ប្រសិនបើ​បច្ចេកទេស​កែច្នៃ​ស្ពាន់ការចារ​តាមក្បួន​ខ្នាត​ដើម​ ហ្វាង​អាញ​ (Hoang Anh) ​ឃើញ​ថា​បច្ចេកទេស​​នេះសែនលំបាក​ ដោយសារត្រូវ​​ឆ្លងកាត់​៧ដំណាក់កាល​ និង ជំហាន​រណបចំនួន​១០៨ទៀត​។ ប្រសិនបើ​ ចង់​នាំយក​សិល្បៈ​វៀតណាម​​ដែល​បាត់បង់ទៅហើយនោះ បង្កើត​សាឡើង​វិញ​ ត្រូវធ្វើ​យ៉ាងណាឱ្យ​របៀប​ធ្វើមានភាព​​​​​ងាយស្រួល​ ងាយ​ទទួលយក​ និងងាយ​ធ្វើ​ជាង​។​ ហេតុនេះ ​ខណៈដែលស្រាវ​ជ្រាវនិងពិសោធន៍​បានមួយ​រយៈ​ពេល ​ហ្វាង​អាញ​ (Hoang Anh) ​រួមនឹង​សហការី​ក្រុមហ្វ័រ​ហ្គឹម​ (Hoa Gam) បាន​កែសម្រួល​បច្ចេកទេស​នេះ នៅតែ​៣ដំណាក់កាល​គឺ ពត់​ស្ពាន់ ផ្សារស្ពាន់ និងបិទ​កាចា​ កំណត់បាន​បច្ចេកទេសថ្មី​ ដាក់ឈ្មោះថា​ហ្វ័រ​គីម​សា (Hoa Kim Sa)។ ក្នុង​នោះ​ហ្វ័រ (Hoa) មានន័យថា​គូរ គីម​ (Kim) មានន័យថា​លោហធាតុ បង្កើត​បាន​ជា​ស្នូល​ស្នាដៃ​ សា​ (Sa) មានន័យ​ថា​ខ្សាច់​ពណ៌​ បង្កើតបាន​ជាពណ៌សម្បុរ​សម្រាប់​ស្នាដៃ​។​

តាម​ហ្វាង​អាញ (Hoang Anh) ​ឱ្យ​ដឹងថា​ ការ​កែសម្រួល​បម្រួញ​នេះ មិនបាន​ធ្វើ​ឱ្យ​បាត់​​សម្រស់​ស្នាដៃ ​​ដែល​ធ្វើ​​តាម​បច្ចេកទេស​បុរាណ​នោះទេ​​ នៅទាំងជួយ​ឱ្យ​ការ​អនុវត្តបាន​​ក្លាយជា​មានភាព​ងាយ​ស្រួល​ជាង​ មនុស្ស​គ្រប់រូប​ក៏អាច​ធ្វើ​ស្នាដៃ​តុបតែងបែប​អនុវត្ត​​បានដោយ​ខ្លួន​ឯងផ្ទាល់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃផងដែរ។​


ហ្វាងអាញ (Hoang Anh) ​​រួម​នឹង​សហការី​ក្រុម​ហ្វ័រ​ហ្គឹម​ (Hoa Gam) ចាប់​ផ្តើម​អនុវត្ត​ហ្វ័រគីម​សា (Hoa Kim Sa) ទៅ​លើការតុបតែង​ស្នាដៃ​ផលិតផល​​អនុស្សាវរីយ៍​ គួបផ្សំ​នឹង​វត្ថុធាតុ​ឈើ ជ័រ​ ដូចជា៖ គម្របទូរសព្ទ​ ទ្រនាប់​កែវ បន្តោង​ទូរសព្ទ​ ប្រតិទិន​ កង្ហារ គំនូរ​។ល។ ទោះបី​កាត់បន្ថយ​ជំហាន​ជាច្រើន​ក្នុង​បច្ចេកទេស​ធ្វើ​ តែ​ទាមទារ​ភាព​ផ្ចិតផ្ចង់​ ប៉ិន​ប្រសប់​ ធ្វើ​ដូចម្តេច​ឱ្យស្នាដៃ​កៀក​ជិតនឹង​សិល្បៈ​ប្រពៃណី​។ តាម​ធម្មតា​ ដើម្បី​ធ្វើ​បាន​ស្នាដៃ​មួយ​តាម​បច្ចេកទេស​ហ្វ័រគីម​សា​ (Hoa Kim Sa) ត្រូវ​ចំណាយពេល​ពី៥ថ្ងៃ រហូតដល់១០ថ្ងៃ​។​

ដោយ​គោល​បំណង​លើកស្ទួយ​ ផ្សព្វផ្សាយ​សម្រស់​វប្បធម៌​សិល្បៈ​បុរាណ​វៀតណាម​ តាម​រយៈ​បច្ចេកទេស​ហ្វ័រគីម​សា​ (Hoa Kim Sa) ក្រុម​ហ្វ័រ​ហ្គឹម​ (Hoa Gam) បាន​រៀប​ចំ​ការ​ប្រជុំពិភាក្សា សិក្ខាសាលា​នៅ​ហាណូយ​ និងទីក្រុង​ហូជីមិញ​ ដើម្បី​ណែនាំមិត្ត​យុវវ័យ​អនុវត្ត និង​ពិសោធន៍ដោយផ្ទាល់​​៕​



 

អត្ថបទ​៖ ង៉ឹន​ហា រូបថត៖ ខាញ​ឡុង​ និង ឯកសារ​

ប្រែសម្រួល៖ រីកើង​

 


top