ហាងច្នៃគ្រឿងអលង្ការតូចមួយ នៅតំបន់ផ្លូវចាស់រដ្ឋធានីហាណូយ

ស្ថិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តនៅក្នុង​ចំណោមបណ្តាហាងមាសដ៏អ៊ូអរ ដែលពោរពេញដោយពន្លឺភ្លើង ទូកញ្ចក់ដាក់តាំងគ្រឿងអលង្ការទំនើបៗ នៅផ្លូវ ហាងបាក (Hang Bac) មានហាងគ្រឿងអលង្ការតូចមួយ។ គ្មានស្លាកយីហោឆើតឆាយ គ្មានពន្លឺភ្លើងចាំងភ្នែក ហាងគ្រឿងអលង្ការ ហុងចូវ (Hong Chau) របស់លោក ង្វៀន ជីថាញ់ (Nguyen Chi Thanh) នៅតែបន្លឺសំឡេងញញួរ ជារៀងរាល់ថ្ងៃ បង្កើតបាននូវលំហដ៏សាមញ្ញមួយ ដែលផ្ទុយទៅនឹង​ភាពអ៊ូអរនៃទីក្រុងខាងក្រៅ។

ដោយកើតឡើងក្នុងគ្រួសារ ដែលមានប្រពៃណីច្នៃគ្រឿងអលង្ការ ក្នុងរយៈពេលប្រាំជំនាន់ លោក ង្វៀន ជីថាញ់ (Nguyen Chi Thanh) បានប្រកបមុខរបរនេះ តាំងពីគាត់មានអាយុ ១៤ ឆ្នាំ​។ គាត់បានរៀបរាប់ថា កាលនោះ ផ្លូវហាងបាក(Hang Bac) មិនទាន់មានហាងច្នៃនិង​លក់គ្រឿងអលង្ករជាច្រើន ដូចពេលនេះទេ គ្រប់ផ្ទះសុទ្ធតែច្នៃគ្រឿងអលង្ការដោយដៃ ហើយពេញមួយផ្លូវនេះ បន្លឺសំឡេងញញួរពេញពេលយប់។ "ប្រាក់នៅសម័យនោះមិនសូវសម្បូរទេ ប៉ុន្តែជាងទងចូលចិត្ត​មុខរបរនេះស់ ដោយចាត់ទុកផលិតផលនីមួយៗជាមោទនភាពរបស់ខ្លួន"។

បច្ចុប្បន្ននេះ ម៉ាស៊ីនទំនើបៗ ពុម្ភចាក់ និងបច្ចេកវិទ្យា បានជំនួសដំណាក់កាលធ្វើដោយដៃ ។ ហាងជាច្រើនចំណាយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដើម្បីបង្កើតផលិតផលដូចៗគ្នា ជាច្រើន ។ ចំណែកលោក ថាញ់ (Thanh) វិញ ចិញ្ចៀនមួយ ឬក្រវិលមួយគូ ជួនកាលចំណាយពីរឬបីថ្ងៃ ឬរហូតដល់មួយសប្តាហ៍ ដើម្បីបញ្ចប់។ រាល់គ្រឿងអលង្ការនីមួយៗ សុទ្ធតែមានលក្ខណៈពិសេស គ្មានមួយណាដូចមួយណាឡើយ ព្រោះ "នោះគឺជាស្នាមមេដៃរបស់អ្នកជាង"។

ភ្ញៀវទេសចរមិនតិចទេ ដែលបានមកដល់ហាងនេះ ដោយចង់ដឹងថា ហេតុអ្វីបានជាមានកន្លែងដ៏សាមញ្ញបែបនេះនៅក្នុង​ចំណោមបណ្តាហាងដ៏ប្រណីត​ៗ។ ពួកគេមានការភ្ញាក់ផ្អើល នៅពេលឃើញឧបករណ៍ ដែលហាក់ដូចជាមានតែនៅក្នុងសារមន្ទីរ ដូចជា៖ ញញួរតូច ដែកអង្រូស​  និងស្បែកចាស់សម្រាប់ដុសខាត់ប្រាក់។ ប៉ុន្តែសម្រាប់សិប្បករ ង្វៀន ជីថាញ់ (Nguyen Chi Thanh) នោះហើយគឺជាព្រលឹងនៃរបរនេះ។ បច្ចេកវិទ្យាជួយ​ធ្វើបានលឿន និងស្អាត ប៉ុន្តែមិនអាចបង្កើតនូវអារម្មណ៍បានឡើយ ចំណែកផលិតផលធ្វើដោយដៃ ដែលផ្ទុកនូវដង្ហើមរបស់អ្នកជាង។

ៅកណ្តាលផ្លូវធំ ហាងគ្រឿងអលង្ការ ហុងចូវ (Hong Chau) ដ៏តូចមួយនោះ នៅតែរក្សានូវរបៀបច្នៃគ្រឿងអលង្ការរបស់ដូនតា។ ដោយភាពស្ងៀមស្ងាត់ ស្វិតស្វាញ និងពោរពេញដោយមោទនភាព។ តាមរយៈ សំឡេងញញួរដ៏ទៀងទាត់ ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ៗ អាចទទួលអារម្មណ៍ពីចង្វាក់ជីវិតដ៏យឺតៗនៃតំបន់ផ្លូវបុរាណ ហើយឃើញថាតម្លៃទាំងឡាយនៅតែត្រូវបានរក្សាទុក ដោយសេចក្តីស្រឡាញ់របស់ជាងទងប្រាក់ ដែលបានប្រកបមុខរបរនេះ ពេញមួយជីវិត៕

 



top