ទេសចរណ៍

ស្វែងយល់ទស្សនីយភាពនៃរម្មណីយដ្ឋាន “ព្រះនេត្រអ្នកតាភ្នំ”

ស្ថិតនៅ​ក្បែរ​បឹង​ណឹម​ចា (Nam Cha) ស្រុក​ត្រុង​ខាញ (Trung Khanh) ខេត្ត​កាវ​បាំង(Cao Bang)រម្មណីយដ្ឋាន​ព្រះនេត្រ​អ្នកតាភ្នំ​ ជាមួយ​សម្រស់​រហោស្ថាន​ អស្ចារ្យ  ​បាន​ចាត់ទុក​ជា​កំពូល​ភ្នំ​ស្អាត​ចម្លែក​របស់វៀតណាម​...

ផ្លូវ​ចូល​ព្រះនេត្រ​អ្នកតាភ្នំ​​ សងខាង​ជា​វាលស្រែ​ ជាមួយនឹង​របងថ្ម​ដែល​អ្នកស្រុក​​តម្រៀប​។​

ស្ថិតនៅ​ក្បែរ​បឹង​ណឹម​ចា (Nam Cha) ស្រុក​ត្រុង​ខាញ (Trung Khanh) ខេត្ត​កាវ​បាំង(Cao Bang)រម្មណីយដ្ឋាន​ព្រះនេត្រ​អ្នកតាភ្នំ​ ជាមួយ​សម្រស់​រហោស្ថាន​ អស្ចារ្យ  ​បាន​ចាត់ទុក​ជា​កំពូល​ភ្នំ​ស្អាត​ចម្លែក​របស់វៀតណាម​។ កំពូល​ភ្នំ​នេះ បាន​កកើត​មុននេះ​ប្រហែល​៣០០​លាន​ឆ្នាំ តាមរយៈរចិតវិវត្តន៍​ភូគព្ភសាស្រ្ត​ស្មុគរស្មាញ​ ​ជា​តឹកតាង​នៃ​កម្លាំង​ធម្មជាតិ​ និងជា​​ទីកន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់ទីលើពិភពលោក​ អញ្ជើញមកទស្សនា​។​

អ្នក​ស្រុក​តែង​ហៅ​ថា ​ព្រះនេត្រ​អ្នក​តាភ្នំ (Mat Than Nui) ជា​ Phja Piót (មានន័យថា​កំពូល​ភ្នំ​ត្រូវ​រលុះ)។ រឿង​តំណាល​ពីកំពូល​ភ្នំ​នេះថា ធ្លាប់ជា​ទីកន្លែង​រស់នៅ​នៃ​នាគកំណាច​មួយ​ក្បាល។ ថ្ងៃមួយ​ មានបុរសក្លាហាន​ម្នាក់​ បានសម្លាប់​នាគនោះ ដើម្បីរំដោះ​អ្នកស្រុក​រួច​ផុត​ការ​គ្រប់គ្រង​ដ៏កាចសាហាវ​របស់វា​។ ដើម្បី​រំលឹក​គុណ​បំណាច​នៃបុរសនោះ​ កំពូល​ភ្នំនេះ​ក៏​បាន​ដាក់ឈ្មោះថា ​ព្រះនេត្រអ្នកតាភ្នំ​​។​

ព្រះនេត្រ​អ្នកតា​ភ្នំ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ឧទ្យាន​ភូគព្ភសាស្រ្ត​ដែនដីភ្នំកាវ​បាំង​​ (Cao Bang) ទីនេះបាន​អង្គការ​ UNESCO ទទួល​ស្គាល់ជា​សម្បត្តិបេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​។ ភ្នំ​បាន​ព័ទ្ធជុំវិញ​ដោយ​​កំពូល​ភ្នំ​ថ្មកំបោរ​អស្ចារ្យ​ វាល​ស្រែ​ស្រូវ​បៃតង​ និង តំបន់​ព្រៃ​ក្រាស់។​

ផ្លូវ​ចូល​ព្រះនេត្រ​អ្នកតាភ្នំ​​ សងខាង​ជា​វាលស្រែ​ ជាមួយនឹង​របងថ្ម​ដែល​អ្នកស្រុក​​តម្រៀប​។​

ចំណុច​លេចធ្លោ​បំផុត​នៃព្រះនេត្រ​អ្នកតាភ្នំ​ គឺ​ប្រហោង​យក្ស​នៅលើ​ចង្កេះភ្នំ។ ប្រហោង​​នេះ មាន​អង្កត់​ផ្ចិត​​ប្រហែល​៥០ម៉ែត្រ​ កម្ពស់​៣០ម៉ែត្រ​ បង្កើត​ឱ្យ​មាន​អារម្មណ៍​​ដូចជា​កែវភ្នែកភ្នំ​ កំពុង​តាម​ដាន​អ្វីគ្រប់យ៉ាង​នៅ​ជុំវិញ​។ ពី​កំពូល​ភ្នំ​ ភ្ញៀវទេសចរ​អាច​គយ​គន់​មើល​ទេសភាព​តំបន់នេះ រួមមាន​កំពូល​ភ្នំ​ថ្ម​កំបោរ​អស្ចារ្យ​ វាល​ស្រែ​បៃតង​ និង ភូមិស្រុក​សុខ​សាន្ត​។​

ថ្ងៃនេះ ព្រះនេត្រ​អ្នកតាភ្នំ​ ជា​ទីកន្លែង​ប្រពៃសម្រាប់​អ្នក​ចូល​ចិត្ត​ស្រឡាញ់​ទេសចរណ៍​ស្វែងយល់​ និង ឆ្លងកាត់​ពិសោធន៍​បែប​ធម្មជាតិ​។ ភ្ញៀវទេសចរ​មកដល់ទីនេះ អាច​ចូល​រួម​សកម្មភាព​ដូចជា ឡើង​ភ្នំ ស្វែងយល់​ល្អាង​ភ្នំ ចែវទូក kayak ​ និង​ ស្វែងយល់​អំពីវប្បធម៌​មូលដ្ឋាន​។​

រដូវ​ទឹក​ជន់ ភ្ញៀវទេសចរ​អាច​ចែវ​ទូក kayak ​ទៅ​ស្វែងយល់​តំបន់​ជុំវិញ​ព្រះនេត្រ​អ្នកតាភ្នំ​។​

សម្រស់ធម្មជាតិ​ដែល​មានស្រាប់នៃព្រះនេត្រ​អ្នក​ភ្នំ​ បាន​រក្សា​ដូចសភាព​ដើម​ពេញ​មួយ​ឆ្នាំ​។ ភ្ញៀវទេសចរ​តែង​ជ្រើសស្វែង​យល់​ព្រះនេត្រ​អ្នក​ភ្នំ នៅ​រដូវទឹក​គោក​ (ខែ​​កញ្ញា និង ខែតុលារៀង​រាល់​ឆ្នាំ​) ពីព្រោះ​នៅ​ដំណាក់កាល​នេះ មនុស្សគ្រប់គ្នាអាច​ធ្វើ​ដំណើរ​ថ្មើរជើង​ស្វែងយល់​ និង មានការ​ពិសោធន៍​ច្រើនជាង។​

ក្នុង​ដំណើរ​ស្វែងយល់​ព្រះនេត្រ​អ្នកភ្នំ​ ភ្ញៀវទេសចរ​គួរ​គប្បី​យកស្បែកជើង​ស្រួល​ សម្រាប់​ឡើង​ភ្នំ។ ក្រៅពីនោះ​ត្រូវត្រៀម​មួក ឡេការពារកម្តៅថ្ងៃ​ ជៀសវាង​ត្រូវកម្តៅ​ថ្ងៃ ព្រមទាំងគ្រឿងប្រដាប់​ជំនួយ​មួយ​ចំនួន​ សម្រាប់​ឡើង​ភ្នំ​ និង ធ្វើ​ដំណើរ​ trekking។ ទឹក​ផឹក​ និង អាហារសម្រន់​ ក៏មិនអាចកង្វះ​ក្នុង​ដំណើរ​ស្វែងយល់នេះដែរ​។ ក៏ប៉ុន្តែ​ត្រូវ​រក្សា​អនាម័យ​បរិស្ថាន​ និង មិនចោល​សំរាមពាសពេញ​។​

មកដល់​តំបន់​ព្រះនេត្រ​អ្នកភ្នំ​ ភ្ញៀវទេសចរអាច​ធ្វើការពិសោធន៍​សេវាកម្ម​បោះជុំរុំ​ក្រោមស្បៃរាត្រី​។​

ជាមួយទស្សនិយភាពដ៏ត្រចះត្រចង់យ៉ាងនោះ ទីនេះក៏បានក្លាយ​ជា​ទីតាំងមួយ​ ក្នុង​ចំណោម​ទីតាំងកម្សាន្ត​ពិសេស ត្រូវបាន​យុវវ័យ​ស្រឡាញ់​ចូល​ចិត្ត​នៅ​ពេល​ថ្មីៗនេះ ហើយ​បានដាក់ឈ្មោះដោយ​ស្រឡាញ់រាប់អាន​ថា ល្អាងផ្ដាច់ស្នែហ៍​ ភ្នំ​ជម្រៅ​ល្អាងទាល់ សម្រស់សោភា​៕​

ស្ថិតនៅ​ចម្ងាយ​ទីក្រុង​កាវ​បាំង​ (Cao Bang) ប្រហែល​៥០គីឡូម៉ែត្រ​ ដើម្បីធ្វើ​ដំណើរទៅ​ដល់​ព្រះនេត្រ​អ្នក​ភ្នំ​ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដូចជា៖ ផ្លូវជាតិលេខ​៣ (១២គីឡូម៉ែត្រ​) - ផ្លូវ​ជើងភ្នំ​ម៉ាភុក​ (Ma Phuc) - ផ្លូវ​ខេត្ត​លេខ​២០៥ (ទិស​ទៅ​ស្រុក​ត្រាលិញ - Tra Linh និង ​ធ្វើ​ដំណើរ​ប្រហែល​៧គីឡូម៉ែត្រ​) - ហូថាងហែន (Ho Thang Hen) - សំ​បាន​យ័ញ (Xom Ban Danh) ឃុំក្វឹកត្វ័ន​ (Quoc Toan) - បត់ចូល​ផ្លូវ​លំ​ក្រោម​ជើង​ភ្នំ​ រួច​ធ្វើ​ដំណើរ​បន្ថែម​ប្រហែល​១,៥គីឡូម៉ែត្រ​។​

  • អត្ថបទ និង រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

top