សិល្បៈ

ស្លាកស្នាមប្រវត្តិសាស្ត្រ និងអធិបតេយ្យភាព ក្នុងការតាំងពិព័រណ៍ "ហ្វ័ងសា ទ្រឿងសា (Hoang Sa Truong Sa) - មាតុភូមិនៅកណ្តាលលំហសមុទ្រ"

ថ្មីៗនេះ នៅ​​កំពង់ផែ​យោធា​ កាមរ៉ាញ (Cam Ranh) បញ្ជាការដ្ឋាន​តំបន់​លេខ៤ កងទ័ព​ជើងទឹក​ បាន​សហការ​ជាមួយ​នាយកដ្ឋាន​នយោបាយ​កងទ័ព​ជើង​ទឹក​ ក្លឹប​អ្នកថតរូបសារព័ត៌មានរដ្ឋធានីហាណូយ​ និងមជ្ឈមណ្ឌល​បណ្ណសារ​ជាតិលេខ ៤ រៀបចំ​ពិធី​បើកការតាំង​ពិព័រណ៍​ "ហ្វ័ងសា ទ្រឿងសា(Hoang Sa Truong Sa<

ថ្មីៗនេះ នៅ​​កំពង់ផែ​យោធា​ កាមរ៉ាញ (Cam Ranh) បញ្ជាការដ្ឋាន​តំបន់​លេខ៤ កងទ័ព​ជើងទឹក​ បាន​សហការ​ជាមួយ​នាយកដ្ឋាន​នយោបាយ​កងទ័ព​ជើង​ទឹក​ ក្លឹប​អ្នកថតរូបសារព័ត៌មានរដ្ឋធានីហាណូយ​ និងមជ្ឈមណ្ឌល​បណ្ណសារ​ជាតិលេខ ៤ រៀបចំ​ពិធី​បើកការតាំង​ពិព័រណ៍​ "ហ្វ័ងសា ទ្រឿងសា (Hoang Sa Truong Sa) - មាតុភូមិនៅ​កណ្តាលលំហសមុទ្រ" និង "កងទ័ព​ជើង​ទឹក​ប្រជាជន​វៀតណាម​វីរជន​   - ៧០ឆ្នាំដំណើរការរក្សាដែនសមុទ្រ " ។ នេះគឺជា​សកម្មភាព​ក្នុង​ឱកាស​ខួប​លើក​ទី​៥០​ នៃ​ការ​រំដោះប្រជុំ​កោះទ្រឿងសា (Truong Sa) (ថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧៥) និងខួប​លើក​ទី​៧០​ នៃ​ការ​បង្កើត​កងទ័ព​ជើងទឹក​ប្រជាជន​វៀតណាម (ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៥)។

គណៈប្រតិភូអញ្ជើញកាត់ខ្សែបូរបើកពិធីតាំងពិព័រណ៍។
លោកវរសេនីយ៍ឯក ង្វៀន ហ៊ឹវមិញ (Nguyen Huu Minh) អនុប្រធាននយោបាយតំបន់លេខ៤ កងទ័ពជើងទឹក ថ្លែង​សុន្ទរកថា​បើក​ពិធីតាំងពិព័រណ៍។

ការតាំងពិព័រណ៍​នេះ​បាន​ដាក់បង្ហាញ ​២០០ ឯកសារ​ រូបភាព​ និងផែនទី​ ​ ពី​មជ្ឈមណ្ឌល​បណ្ណសារ​ជាតិវៀតណាម​ សារមន្ទី​រ​ប្រវត្តិសាស្ត្រយោធា​វៀតណាម​ សារ​មន្ទីរ​កងទ័ព​ជើងទឹក​ និង​ឯកសារដែល​ប្រមូល​បាន​ជាច្រើន​ពី​ទីភ្នាក់ងារ​បណ្ណសារ​ និង​បណ្ណាល័យ​ជាតិ​អាមេរិក​ បារាំង​... លើស​ពី​នេះ​ទៅ​ទៀត​ ឯកសារ​ជា​ច្រើនបង្ហាញពី ​ហ្វ័ងសា (Hoang Sa) បាន​រក្សាទុកនៅក្នុង​បណ្ណសារជាតិវៀតណាមពី​សតវត្ស​ទី​១៩​ ដល់​បច្ចុប្បន្ន​នេះ។ ក្នុងនោះមានឯកសាររដ្ឋបាល​ក្នុងរជ្ជកាល ង្វៀន (Nguyen)  និង​ឯកសារមាន​តម្លៃក្នុង​រជ្ជកាលង្វៀន (Nguyen) ដែល​ឆ្លាក់លើឈើ រូបភាពកោះហ្វ័ងសា (Hoang Sa) ចាប់ពីទសវត្សរ៍ឆ្នាំ១៩៣០...

តំណាងក្លឹបអ្នកថតរូបសារព័ត៌មានរដ្ឋធានីហាណូយ ​ណែនាំ​ពីស្នាដៃ​សមាជិក​ក្លឹប​ មន្ត្រី និងយុទ្ធជននៃ​តំបន់លេខ៤ កងទ័ពជើងទឹក ។

ជា​ពិសេស​ ការពិព័រណ៍​នេះ​ក៏​បាន​ដាក់បង្ហាញ​រូបថត​សារព័ត៌​មាន​ចំនួន​ ៥០សន្លឹក ដែល​ថត​ដោយ​សមាជិក​ក្លឹប​អ្នកថតរូបសារព័ត៌មានរដ្ឋធានីហាណូយ ចាប់​ពី​ឆ្នាំ២០០៩​ រហូតមកដល់​បច្ចុប្បន្ន​។ រូបថត​ទាំង​ ៥០​សន្លឹក ​បាន​បង្ហាញ​យ៉ាង​រស់រវើក​នូវ​កោះ​ទ្រឿងសា (Truong Sa)ចាប់ ពី​ការ​ហ្វឹកហ្វឺន​ ប្រយុទ្ធ​ និង​ជីវិត​ប្រចាំថ្ងៃ​របស់​យុទ្ធជន និង​ប្រជាជន​ រហូត​ដល់​ការ​លំបាក​ក្នុង​ដំណើរការ​ការពារ​អធិបតេយ្យភាព​សមុទ្រ​ និង​កោះ​ដ៏ពិសិដ្ឋ​របស់មាតុភូមិ​។

ស្នាដៃ "យុទ្ធជនវ័យក្មេង" របស់អ្នកនិពន្ធ លោកត្រឹនហួន (Tran Huan)-
កាសែតវប្បធម៌ ។
ស្នាដៃ នាយទាហាន យុទ្ធជន និង​ប្រជាជន​នៅលើ​កោះ​ ទ្រឿងសាធំ (Truong Sa)  លា​ក្រុម​ការងារ​ ថតដោយ​អ្នកនិពន្ធ​ លោក ឌិញ ដឹក​ទុង (Dinh Duc Tung) កាសែតកសិកម្មវៀតណាម។

ក្លឹបអ្នកថតរូបសារ​ព័ត៌មាន​រដ្ឋធានីហាណូយ គឺ​ជា​អង្គការមួយ​ចំណុះសមាគមអ្នក​កាសែត​រដ្ឋធានីហាណូយ ដែល​ប្រមូលផ្តុំ​អ្នក​ថតរូប​សារ​ព័ត៌មាន​ នៅរដ្ឋធានី​ ដោយ​​បង្កើត​ និង​មាន​គោលដៅ​តភ្ជាប់​ និង​អភិវឌ្ឍ​វិជ្ជាជីវៈ​សម្រាប់​សមាជិក​។ បានបង្កើត​កាលពី​​ដើម​​សតវត្ស​ទី២១​ ក្លឹបបានក្លាយជាកន្លែង សម្រាប់​អ្នកយកព័ត៌មានរូបថត ចែករំលែកបទពិសោធន៍ បង្កើនជំនាញវិជ្ជាជីវៈ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការងារ។

ក្លឹប​មាន​សកម្មភាព​លេចធ្លោ​ ដូចជាការ​រៀបចំ​តាំងពិព័រណ៍​រូបថត​​ ដែល​មាន​ឈ្មោះថា "ស្លាក ស្នាម" - ជាមួយ​នឹង​តាំងពិព័រណ៍​ ដែល​ប្រព្រឹត្តទៅ​ក្នុងឆ្នាំ ២០១៧ ២០១៩ និង ២០២២ ។ តាមរយៈ​សកម្មភាព​ដូច​ជា​សិក្ខាសាលា​ តាំងពិព័រណ៍ ​និង​វគ្គ​បណ្តុះបណ្តាល​ ក្លឹប​ដើរ​តួនាទីដ៏សំខាន់​ក្នុង​ការរក្សាទុក និង​អភិវឌ្ឍ​សិល្បៈ​នៃ​ការ​ថតរូប​សារព័ត៌មាន​នៅរដ្ឋធានីហាណូយ និង​ទូ​ទាំង​ប្រទេស។​ សមាជិក​​មិន​ត្រឹមតែ​ជា​អ្នកថតរូប​សារព័ត៌មាន​អាជីព​ មកពី​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ថែមទាំង​រួម​មាននិស្សិត​ សិក្ខាកាម និង​អ្នក​ចូលចិត្ត​ថតរូប​ជាច្រើន​ ដែល​បង្កើត​សហគមន៍​ចម្រុះ​ និង​ថាមវន្ត។ ដោយការកត់សម្គាល់​ និង​រក្សា​ទុក​នូវ​ពេលវេលា​ដ៏​សំខាន់​នៃ​ជីវិត​សង្គម​ ក្លឹប​អ្នករូបថតសារព័ត៌មានរដ្ឋធានី​ហាណូយ​ បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ឆ្លុះបញ្ចាំង​ និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​សំខាន់ៗ របស់​ប្រទេស​ជាតិ​ និង​បញ្ហា​បច្ចុប្បន្ន​ តាមរយៈ​រូបភាព​ដ៏មាន​ឥទ្ធិពល និង​ច្នៃប្រតិដ្ឋ

ស្នាដៃ "ពិធីគោរពទង់ជាតិ​ នៅ​កោះទ្រឿងសា (Truong Sa) ធំ" របស់​អ្នក​សារព័ត៌មាន លោក វៀតទ្រុង (Viet Trung) កាសែតកងទ័ពប្រជាជន។
ស្នាដៃ "ទទួលស្វាគមន៍គណៈ​ប្រតិភូ​ទៅ​ទស្សនា​កោះ​" របស់អ្នកសារព័ត៌មាន លោក ង្វៀន​ ទៀន​អាញតួន (Nguyen Tien Anh Tuan) កាសែតអេឡិចត្រូនិច យ៉ឹនទ្រី  (Dan Tri) ។

ថ្លែងសុន្ទរកថា​ក្នុង​ពិធីបើកការតាំង​ពិព័រណ៍ លោកវរសេនីយ៍ឯក ង្វៀន ហ៊ឹវមិញ​(Nguyen Huu Minh) អនុប្រធាននយោបាយ​នៃតំបន់​លេខ៤ កងទ័ពជើងទឹក បានមាន​ប្រសាសន៍​ថា​ "នេះ​គឺ​ជាការតាំង​ពិព័រណ៍​ដ៏​មាន​សារៈសំខាន់​  នាយទាហាន  ទាហាន និងយុទ្ធជននៃតំបន់​លេខ៤ កងទ័ពជើងទឹក កំពុង​ទន្ទឹង​រង់ចាំ​ និង​ស្វាគមន៍​ព្រឹត្តិការណ៍​នេះ​" ។

ស្នាដៃ​ "ថ្ងៃ​លិច​នៅ​​កោះ​ណាមអៀត (Nam Yet) " របស់អ្នកសារព័ត៌មាន លោកឌិញ​ត្រុងហាយ (Dinh Trong Hai) កាសែតកងទ័ពប្រជាជន។

ការតាំងពិព័រណ៍​នេះ​ជួយ​ឱ្យ​នាយទាហាន យុទ្ធជនទូទាំង​តំបន់​លេខ៤ កងទ័ពជើង​ទឹក យល់​កាន់​តែ​ច្បាស់ ​និង​ស៊ី​ជម្រៅ​អំពី​តួនាទី តម្លៃប្រវត្តិសាស្ត្រដ៏​ធំ​ធេង​នៃ​ជ័យជម្នះ​ដ៏​អស្ចារ្យ​នៃ​និទាឃ​រដូវ​ឆ្នាំ ១៩៧៥ ជា​ទូទៅ​ ជាពិសេសគឺ​ការ​រំដោះ​កោះទ្រឿងសា (Truong Sa) ក៏ដូចជា​ដំណើរ​ ៧០ឆ្នាំ​នៃ​ការ​រក្សាដែន​សមុទ្រ​របស់​កងទ័ព​ជើង​ទឹក​ប្រជាជន​វៀតណាម​ផងដែរ​។

តាមរយៈអង្គ​ពិព័រណ៍​នេះ​ នាយទាហាន យុទ្ធជន ប្រជាជន​ សិស្ស​ និស្សិត... ទាំងអស់គ្នា​ មាន​ជំនឿ ​និង​មោទនភាព​ចំពោះ​ប្រពៃណី​ដ៏​រុងរឿង​របស់​ប្រជាជាតិ​ កងទ័ព និងកងទ័ពជើងទឹក ដើម្បី​បំពេញ​បេសកកម្ម​ការពារ​អធិបតេយ្យភាព​សមុទ្រ​ កោះ​ និងខ្ពង់រាបបាតសមុទ្រ​ដ៏ពិសិដ្ឋរបស់មាតុភូមិឱ្យ​បាន​ល្អប្រសើរ​៕

អត្ថបទ និងរូបថត៖ កុងដាត/ VNP ប្រែសម្រួល​ដោយង្វៀន​យ៉ាង

 


top