មិត្តភក្តិជាមួយនឹងវៀតណាម

ស្ពានមេត្រីនៃក្តីស្រឡាញ់របស់គ្រួសារបារាំងមួយ ចំពោះកុមារវៀតណាម

ប្រពន្ធ​ជនជាតិបារាំងមួយ​គូ ​បាន​វិលត្រឡប់មក​ប្រទេសវៀតណាមវិញ ដោយនាំមកនូវ​សកម្មភាព​សាមញ្ញៗ ប៉ុន្តែពោរពេញ​ទៅ​ដោយអត្ថន័យ ដើម្បីគាំ​ទ្រ​​ដល់​កុមារ​មាន​ស្ថានភាពលំបាក។

ផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រទេសវៀតណាម ដោយក្តីស្រលាញ់​ក្នុងគ្រួសារ និង​ការ​យោគយល់​ចិត្ត​គ្នា​យ៉ាង​ជ្រាលជ្រៅ ប្តីប្រពន្ធ​ជនជាតិបារាំងមួយ​គូ ​បាន​វិលត្រឡប់មក​ប្រទេសវៀតណាមវិញ អស់រយៈពេល​ជាង​មួយទសវត្សរ៍​មក​​ហើយ ដោយនាំមកនូវ​សកម្មភាព​សាមញ្ញៗ ប៉ុន្តែពោរពេញ​ទៅ​ដោយអត្ថន័យ ដើម្បីគាំ​ទ្រ​​ដល់​កុមារ​មាន​ស្ថានភាពលំបាក។

ប្តីប្រពន្ធលោក BiTrou និងលោកស្រី Grollier (ជនជាតិបារាំង) ចែករំលែកក្តីស្រលាញ់ តាមរយៈសកម្មភាពស្ម័គ្រចិត្តជួយកុមារក្រីក្រនៅប្រទេសវៀតណាម។ រូបថត៖ ថាញ់យ៉ាង / VNP

អស់រយៈពេលជាង ១០ ឆ្នាំកន្លងផុតទៅ លោក BiTrou និង​លោកស្រី Grollier បានវិលត្រឡប់មកប្រទេស​វៀតណាម​ច្រើនលើក ធ្វើ​សកម្មភាពសប្បុរសធម៌​ដោយសម្ងំ​ សម្រាប់​កុមារដែល​មាន​ស្ថានភាពលំបាក​។ ដំណើរការ​ទាំងនេះ មិនត្រឹម​តែ​ជាការប្រគល់​ជូន​សម្ភារៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ជាការបន្ត​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយប្រទេស និងប្រជាជន​វៀតណាម​​ផង​។

លោក និងលោកស្រី BiTrou - Grollier រំភើបចិត្តយ៉ាងខ្លាំងក្លាយ នៅពេល​មើលឃើញកូនសិស្ស​រាំ និងច្រៀង ដើម្បីបង្ហាញពីក្តីស្រឡាញ់ចំពោះមាតុភូមិរបស់ពួកគេ។ រូបថត៖ ថាញ់យ៉ាង / VNP
សិស្សានុសិស្សមានការរំភើបជាខ្លាំង ចំពោះកាដូដ៏គួរឱ្យស្រលាញ់ដែលលោក និងលោកស្រី BiTrou- Grollier ជ្រើសរើស និងទិញនៅប្រទេសវៀតណាម។ រូបថត៖ ថាញ់យ៉ាង / VNP

 

នៅខែមេសានេះ លោក BiTrou និងលោកស្រី Grollier បានទៅទស្សនាសាលាបឋមសិក្សា លិញណាំ (Linh Nam) (រដ្ឋធានីហាណូយ) ដោយនាំយកកង់ សិក្ខូបករណ៍ និងប្រដាប់​ក្មេងលេង​ ដើម្បី​ប្រគល់ជូន​សិស្សានុសិស្ស។ នៅក្នុង​កណ្តាល​ទីធ្លាសាលា ភ្ញៀវពិសេស​ទាំង​ពីរនាក់នេះ មានការ​រំជួលចិត្តយ៉ាងខ្លាំង ​ចំពោះ​ស្នាម​ញញឹម​​ដ៏បរិសុទ្ធ និងភាពគួរសម​របស់កុមារ។ ​ជាសាលា​នៅជាយក្រុងមួយ ដែលមាន​សិស្សនុសស្សិជាង ២០០០នាក់ រួមទាំងសិស្សនុសិស្សជាង ៣០ នាក់ ​មកពី​គ្រួសារ ​ដែលមាន​ស្ថានភាពលំបាក ជាកន្លែងឈប់​សម្រាក​ដ៏មាន​អត្ថន័យមួយ​ក្នុងដំណើរចែករំលែក​របស់​ពួកគេ។

លោក BiTrou បាននិយាយថា នេះជាលើកដំបូងដែលខ្ញុំ បានទៅទស្សនាសាលារៀន​មួយ​ក្នុង​រដ្ឋធានី​​។ មុននោះ ខ្ញុំរួមដំណើរជាមួយកុមារ នៅតំបន់ជនបទ​នៃ​ប្រទេសវៀតណាម​ជាច្រើនឆ្នាំ​។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺការ​ឧស្សាហ៍​ព្យាយាម​ ភាពស្មោះត្រង់ និង​ស្មារតី​សិក្សា​របស់​សិស្ស​នុសិស្ស។ 

ចំពោះលោកស្រី Grollier រាល់ពេលដែលវិលត្រឡប់មក​ប្រទេស​វៀតណាម​ម្តងៗ​ នៅទាំងមានអត្ថន័យពិសេស​ជាង។ កើតក្នុង​គ្រួសារមួយ ដែលមានឪពុក​ជាប្រជាជន​ហាណូយម្នាក់ លោកស្រី​រូបនេះ តែងតែ​ចាត់ទុក​ប្រទេស​វៀតណាមជាស្រុកកំណើត​ទីពីរ​របស់គាត់។ មនោសញ្ចេត​នានោះ កាន់តែស៊ីជម្រៅថែមទៀត នៅពេល​ដែលគាត់ និង​ប្តី​របស់​គាត់ ​បានសម្រេចចិត្ត​ទទួលចិញ្ចឹមកុមារីជនជាតិវៀតណាម​​ពី​រ​​នាក់​​៖ Amandine កើតក្នុងឆ្នាំ១៩៩៨ និង Jade ក្នុងឆ្នាំ២០០៦។

ប្តីប្រពន្ធលោក BiTrou កំពុងប្រគល់​កង់ដល់កុមារក្រីក្រ នៅសាលាបឋមសិក្សាលីញណាម (Linh Nam) ។ រូបថត៖ ថាញ់យ៉ាង / VNP
អំណោយដ៏មានអត្ថន័យ ដែលលោក និងលោកស្រី BiTrou - Grollier ត្រូវបានប្រកល់ជូនសិស្ស ។ រូបថត៖ ថាញ់យ៉ាង / VNP
  ក្តីសុភមង្គលរបស់លោក និងលោកស្រី BiTrou - Grollier ក្នុងថ្ងៃប្រគល់អំណោយដល់សិស្សក្រីក្រ ដែលជំនះការលំបាក។ រូបថត៖ ថាញ់យ៉ាង / VNP

 

នៅពេលដែលកូនៗរបស់ពួកគេធំដឹងក្ដី ប្តី​ប្រព័ន្ធ​​លោក BiTrou ចង់ឱ្យកូនៗ យល់កាន់តែច្បាស់​អំពី​ឫសគល់​របស់​ពួក​គេ ព្រមទាំង​ចិញ្ចឹម​ស្មារតី​ចែករំលែក​ជាមួយ​សហគមន៍។ ដូច្នោះ​ហើយ នៅឆ្នាំ ២០១៤ លោកស្រី Grollier បានបង្កើតសមាគម "Les Etoiles d’Hanoi" (ផ្កាយនៃរដ្ឋធានីហាណូយ) ដោយប្រមូលផ្តុំ​មិត្តភក្តិ​អន្តរជាតិ​ ដែលជាអ្នកស្រឡាញ់ប្រទេស​វៀតណាម​​ឱ្យចូលរួមក្នុង​សកម្មភាពគាំទ្រកុមារ។

តាមរយៈសមាគម ពួកគេឆ្ពោះទៅបណ្ដា​សាលា​រៀន ដែលមាន​សិស្សក្រីក្រ ដោយសង្ឃឹមថា​ ​នឹង​ជួយប្អូនៗឱ្យមានឱកាសសិក្សា​កាន់តែប្រសើរជាង។ ក្រៅ​ពី​ការ​ផ្តល់អំណោយ សកម្មភាព​ទាំង​នេះ​​​ក៏រួម​ចំណែក​​តំណភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និង​មនុស្ស ជំរុញ​ការយល់ដឹង និងមិត្តភាពវៀតណាម - បារាំង។

 

លោក និងលោកស្រី BiTrou - Grollier បានថតរូបអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា លីញណាម (Linh Nam) រដ្ឋធានី ហាណូយ។ រូបថត៖ ថាញ់យ៉ាង / VNP
 
លោក និងលោកស្រី BiTrou - Grollier បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សា លីញណាម (Linh Nam)  រដ្ឋធានី ហាណូយ។ រូបថត៖ ថាញ់យ៉ាង / VNP

ទោះបីជាជីវិតរស់នៅដោយមមាញឹកយ៉ាងណា លោក BiTrou និងលោកស្រី Grollier នៅតែរក្សា​ទម្លាប់​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាមជារៀងរាល់ឆ្នាំ។ ពេល​ដែលកូនៗ​របស់​ពួកគេជាប់​រវល់​ជាមួយការរៀនសូត្រ ពួកគេទាំងពីរនាក់​នៅតែរួមដំណើរ​ជា​មួយគ្នា។ ដើម្បី​មាន​ថវិកាសម្រាប់សកម្មភាពសប្បុរសធម៌ ពួកគេ​រៀបចំ​ព្រឹត្តិការណ៍​រៃអង្គាសប្រាក់នៅប្រទេសបារាំងម្តង ឬពីរ​ដង​ក្នុងមួយឆ្នាំ ដោយទទួលបានការគាំទ្រពីមិត្តភក្តិ និង​សហគមន៍។

នៅសាលាបឋមសិក្សា លិញណាម (Linh Nam) ក្រៅពី​ការ​ផ្តល់អំណោយ លោក BiTrou និងលោកស្រី Grollier ក៏បាន​ចូល​រួមក្នុងពិធីគោរពទង់ជាតិ ស្តាប់​សិស្សានុសិស្ស​ច្រៀង​បទ​ចម្រៀង​ជាតិ និងស្វែងយល់​ពី​ស្មារតីមោទនភាព ក៏ដូចជាវិន័យ​របស់​​សិស្សានុសិស្ស។ ពួក​គាត់​ក៏បានចូលទៅក្នុងថ្នាក់រៀន​ជជែក​​កំសាន្ត និងស្វែងយល់ពីជីវភាព ក៏ដូចជាបំណង​ប្រាថ្នារបស់កុមារ តាមរយៈនោះ ដើម្បីមានការគាំទ្រ​សមស្របជាង។ លោកស្រី Grollier បានចែករំលែកថា៖ «សម្រាប់នាងខ្ញុំ រង្វាន់ដ៏ធំបំផុតគឺស្នាមញញឹមរបស់កុមារ។ នោះក៏ជា​កម្លាំង​ចលករ​ ដែលធ្វើឱ្យនាងខ្ញុំ​បន្តផ្សារភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម និងរក្សាសកម្មភាព​សប្បុរសធម៌​តទៅ​ក្នុងអនាគត»

 

លោក និងលោកស្រី BiTrou-Grollier កំពុងជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី 2A4។ រូបថត៖ ថាញ់យ៉ាង / VNP
 
ភាពស្និទ្ធស្នាលរបស់លោក និងលោកស្រី BiTrou - Grollier ជាមួយកូនសិស្ស នៃសាលាបឋមសិក្សា លីញណាម (Linh Nam)  រដ្ឋធានី ហាណូយ។ រូបថត៖ ថាញ់យ៉ាង / VNP
នៅពេលត្រឡប់ទៅប្រទេសបារាំងវិញ ប្តីប្រពន្ធលោក BiTrou មិនត្រឹមតែនាំយក​នូវ​អនុស្សាវរីយ៍​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​មានឆន្ទៈក្នុង​ការ​បន្ត​​ផ្សព្វផ្សាយនូវតម្លៃដ៏ល្អទាំងនេះ​ផងដែរ។ រយៈ​ពេលកន្លងទៅ សកម្មភាពសាមញ្ញតែរឹងមាំ​របស់​ពួកគាត់ បានក្លាយជា «ស្ពានមេត្រីនៃ​ក្តី​ស្រឡាញ់​» ដែលរួមចំណែក​តំណភ្ជាប់​ទំនាក់ទំនងមនុស្ស និង​ចិញ្ចឹម​​ក្តី​សង្ឃឹមសម្រាប់កុមារ ដែលជួបការលំបាក​នៅក្នុង​ប្រទេស​វៀតណាម៕

 

អត្ថបទ៖ ប៊ីច វ៉ឹន - រូបថត៖ ថាញ់យ៉ាង / VNP

 


top