វប្បធម៌

ស្ពានតំណភ្ជាប់របរសិប្បកម្មរាប់រយមុខ នៅភឿងបាច់ងេ (Phuong Bach Nghe)

ជាមួយ​នឹង​គោល​បំណង់ចង់​អភិរក្ស និង​ពង្រីក​តម្លៃ​ផលិតផល​របស់​ភូមិ​សិប្បកម្ម​វៀតណាម ភឿងបាច់ងេ (Phuong Bach Nghe) បាន​បើក​ដោយ​លោក ងគ្វីឌឹក (Ngo Quy Duc)។  

ជាមួយ​នឹង​គោល​បំណង់ចង់​អភិរក្ស និង​ពង្រីក​តម្លៃ​ផលិតផល​របស់​ភូមិ​សិប្បកម្ម​វៀតណាម ភឿងបាច់ងេ (Phuong Bach Nghe) បាន​បើក​ដោយ​លោក ងគ្វីឌឹក (Ngo Quy Duc)។  ចាប់ពីខែមិថុនា ឆ្នាំ២០២៤ រហូតដល់​បច្ចុប្បន្ននេះ ភឿង​បាច់​ងេ (Phuong Bach Nghe)បាន​រៀបចំ​ការតាំងពិព័រណ៍ឯកទេសជាច្រើន​សម្រាប់​ប្រជាជន​មកទស្សនា និងស្វែងយល់​ ដើម្បី​យល់​បន្ថែម​អំពី​តម្លៃវប្បធម៌ ដែល​បង្កប់​ក្នុង​ផលិតផលមួយៗ របស់​ភូមិសិប្បកម្ម វៀតណាម

ចាប់ពីខែមិថុនា ឆ្នាំ២០២៤ រហូតដល់​បច្ចុប្បន្ននេះភឿងបាច់ងេ (Phuong Bach Nghe) បាន​រៀបចំ​ការ​តាំងពិព័រណ៍ឯកទេសជាច្រើនដែល​ពាក់ព័ន្ធនឹង​មុខរបរសិប្បកម្ម

បញ្ចប់ការសិក្សាផ្នែក​បច្ចេក​វិទ្យាព័ត៌មាន ប៉ុន្តែលោក ងគ្វីឌឹក (Ngo Quy Duc) បាន​យល់​ដឹង​អំពី​ការ​តភ្ជាប់​យ៉ាង​ជិត​ស្និទ្ធជាមួយបេតិកភណ្ឌ​វប្បធម៌របស់​ប្រជាជាតិ។ ក្នុង​ប៉ុន្មាន​ដំណើរទស្សនកិច្ច​ទៅ​កាន់​ភូមិ​សិប្បកម្ម​មួយ​ចំនួន លោក គ្វី (Quy) បាន​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវស្នាដៃដ៏ប៉ិនប្រសប់របស់សិប្បករដែលធ្វើផលិតផលដោយដៃ។

នេះហាក់ដូចជាជំរុញទឹកចិត្តគាត់ក្នុងដំណើរការអភិរក្ស និងពង្រីកតម្លៃប្រពៃណីដ៏ល្អរបស់ភូមិសិប្បកម្មវៀតណាម។ បន្ទាប់ពីរយៈពេល ១៧ ឆ្នាំនៃការផ្សាភ្ជាប់ជាមួយភូមិសិប្បកម្មប្រពៃណី លោក ងគ្វីឌឹក (Ngo Quy Duc) មានគំនិតចង់កសាង ភឿងបាច់ងេ (Phuong Bach Nghe)  ដើម្បីក្លាយទៅជាមជ្ឈ​មណ្ឌល​ស្រាវជ្រាវ អភិវឌ្ឍ និងអនុវត្ត ​ដើម្បីបង្កើតផលិតផលវប្បធម៌សម្រាប់ភូមិសិប្បកម្មវៀតណាម។

 

លោក ឌឹក (Duc) បានចែករំលែកថា៖ មុខ​របរ​សិប្បកម្មគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុង​ខឿនវប្បធម៌វៀតណាម ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ តាមនិន្នាការនៃឧស្សាហូបនីយកម្ម ភូមិសិប្បកម្មជាច្រើនកំពុងត្រូវរលាយ​សូន្យទៅ ដូច្នេះខ្ញុំគិតថាការរក្សាភាព​ថ្លៃថ្នូរនៃផលិតផលត្រូវមានការយកចិត្តទុក​ដាក់​​។ មូលហេតុដែលខ្ញុំជ្រើសរើសឈ្មោះ បាច់​ងេ (Bach Nghe) ព្រោះឈ្មោះនេះក៏សមស្របនឹងមុខរបររាប់រយមុខផ្សេងទៀត ដូច្នេះហើយនៅពេល ដែលភ្ញៀវមកទស្សនា និងទទួលបទពិសោធន៍ក្នុងការធ្វើផលិតផលដោយដៃនេះ ពួកគេនឹងស្វែងយល់កាន់តែស៊ីជម្រៅអំពីភូមិសិប្បកម្មប្រពៃណី​។ នោះ​ក៏​ជា​មធ្យោបាយ​លឿន​បំផុត​ ដើម្បី​នាំ​ផលិតផល​ធ្វើ​ដោយដៃ​ត្រឡប់​មកកាន់​ជីវិត​ប្រជាជន​វៀតណាម​វិញ»

ភ្ញៀវ​ជា​ច្រើននាក់ ​ដែល​ស្រឡាញ់មុខរបរ​សិប្បកម្ម​ប្រពៃណី​ ដូច្នេះពួកគេមក​ស្វែងយល់អំពី​ប្រធានបទ​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីនេះ។ (រូបថត៖ឯកសារ

ដើម្បីជួយភ្ញៀវ ដែលបានមកទស្សនាហើយយល់ដោយស៊ីជម្រៅអំពីផលិតផលក្នុងភូមិសិប្បកម្មនីមួយៗ  ភឿងបាច់ងេ (Phuong Bach Nghe) រៀបចំការដាក់តាំងតាមប្រធានបទសម្រាប់ភូមិសិប្បកម្មនីមួយៗជារៀងរាល់ខែ។ លើសពនេះ មិនត្រឹមតែអនុវត្តការងារដាក់តាំងប៉ុណ្ណោះទេ ភឿងបាច់ងេ (Phuong Bach Nghe) នៅទាំងផ្តោតទៅលើបទពិសោធន៍ក្នុង​ការផលិតផលិតផល ដើម្បីឲ្យប្រជាជនអាចស្វែងរកនូវតំណភ្ជាប់ជាមួយវប្បធម៌វៀតណាម តាមរយៈផលិតផលធ្វើដោយដៃនីមួយៗតៀតផង។ តាមរយៈនោះ យើងនឹងរួមគ្នាសរសេរបន្តនូវជំពូកថ្មីស្ដីអំពីភូមិសិប្បកម្មប្រពៃណី។


ចាប់តាំងពីដាក់ឲ្យដំណើរការមក  ភឿងបាច់ងេ (Phuong Bach Nghe)  បានរៀបចំសិក្ខាសាលាដូចជា "បន្ទះ​ឈើ​ឆ្លាក់​អក្សរ ថាញ​លៀវ (Thanh Lieu) - ដំណើររស់រានឡើងវិញនូវភូមិសិប្បកម្មមួយ" ដោយការជួប​ប្រាស្រ័យរវាងសិប្បករភូមិ  ថាញ​លៀវ (Thanh Lieu) និងភ្ញៀវទស្សនា និងការរៀបចំវិធី​ឆ្លាក់បន្ទះឈើ ដើម្បី​ភ្ញៀវ​គ្រប់រូប​យល់​អំពី​បច្ចេកទេសពិសេស​នេះ។ លើសពីនេះ លោក ឌឹក (Duc) ក៏បានរៀបចំដំណើរការ​ទសន្សារោង​ជាង ក្នុងភឿងបាច់ងេ (Phuong Bach Nghe) ដូចជាសកម្មភាពអន្តរកម្មនៃ​ការដាក់តាំង​អំពីសេរ៉ាមិច ម្រ័ក្សណ៍ខ្មុក និងការដោតផ្កា។

ភ្ញៀវរាល់​គ្នា​អាច​ឃើញ​ផ្ទាល់​ភ្នែក​ពី​របៀប​ដែល​ផលិត​ផល​សិប្បកម្ម​ប្រពៃណី។

កាលពីខែសីហា ខណៈពេលបុណ្យទ្រុងធូជិតឈានចូលមកដល់ ភឿងបាច់ងេ (Phuong Bach Nghe) បានរៀបចំសិក្ខាសាលាមួយ "កែលម្អតុក្កតាសម្រាប់កុមារក្នុងបុណ្យទ្រុងធូដោយគំនិតរចនាថ្មី" ទទួលបានការចូលរួមពីយុវជនជាច្រើន។ នៅភឿងបាច់ងេ (Phuong Bach Nghe) បាន​ដាក់​តាំង​ផលិតផលដែលទាក់ទងជាមួយពិធីបុណ្យសែននំ​ព្រះខែ ក្នុងការចងចាំអំពីកុមារភាពរបស់មនុស្សគ្រប់រូប។ នោះគឺជា​លោក​បណ្ឌីក្រដាស ចង្កៀងគោម ... ជាមួយនឹងកន្លែងដាក់​តាំង​ពោរពេញទៅដោយវប្បធម៌វៀតណាម។

ភឿងបាច់ងេ (Phuong Bach Nghe)គឺជាអាសយដ្ឋានដែលធ្លាប់ស្គាល់សម្រាប់អ្នកដែលចូលចិត្តមុខរបរសិប្បកម្មប្រពៃណី។
 

ខុសពីទីតាំងបរិយកាសវប្បធម៌ផ្សេងទៀត ភឿងបាច់ងេ (Phuong Bach Nghe) បាន​សហការជាមួយអាជីវកម្ម និងអ្នកជំនាញក្នុងវិស័យជាច្រើន ដើម្បីកសាងកិច្ចសហប្រតិបត្តិការអំពីការតភ្ជាប់នៅក្នុងប្រធានបទភូមិសិប្បកម្មនីមួយៗដែលបានរៀបចំឡើង។

លោក ងគ្វីឌឹក (Ngo Quy Duc) បានចែករំលែកថា “ការភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មក្នុងដំណើរការអនុវត្តនឹងជំរុញការអភិវឌ្ឍផលិតផលរបស់ភូមិសិប្បកម្មទៅកាន់សហគមន៍ ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចសរសេរជំពូកថ្មីសម្រាប់ភូមិសិប្បកម្មប្រពៃណី”។ 

អត្ថបទ៖ ងឹនហា - រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម និងឯកសារ

ប្រែសម្រួលដោយ​ង្វៀន​យ៉ាង


top