ដំណាក់កាលនៃការដាំសម្លទំពាំងឫស្សីជាមួយមីសួរ និងជើងជ្រូកត្រូវបានធ្វើដោយផ្ចិតផ្ចង់។
ប្រជាជនហាណូយ (Ha Noi) យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបៀបរៀបចំតុបតែងស្ពកសំណែន។ មុខម្ហូបនីមួយៗត្រូវបានរៀបយ៉ាងហ្មត់ចត់ បង្កើតបានភាពចម្រុះមួយដ៏ស្រស់ស្អាត។ ពណ៌នៃមុខម្ហូបនីមួយៗ ក៏ត្រូវបានសម្របសម្រួលគ្នាប្រកបដោយសមរម្យ ហើយបង្កើតជាផ្ទាំងគំនូរមួយដ៏រស់រវើក។
មុខម្ហូបនីមួយៗ ក្នុងស្ពកសំណែននៃបុណ្យតេត សុទ្ធតែបានផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវ និងអនុស្សាវរីយ៍ស្រស់ស្អាត។ លោកស្រី អាញទៀត (Anh Tuyet) បានរំលឹកថា៖ «កាលពីមុន ពេលខ្ញុំនៅក្មេង ខ្ញុំឧស្សាហ៍ទៅផ្សារជាមួយម្តាយ ដើម្បីរៀបចំបុណ្យតេត។ ក្លិនឈ្ងុយនៃសាច់មាន់ស្ងោរ នំអន្សមជ្រុង (បាញ់ជឹង) កំពុងវេច ផ្កាមាក់ខៃ ផ្កាអង្គារសិល្ប៍... នៅតែដិតជាប់ក្នុងការចងចាំរបស់ខ្ញុំ»។
សិល្បការិនី អាញទៀត (Anh Tuyet) ក្នុងដំណើរការរៀបចំស្ពកសំណែន។
ដើម្បីរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី សិប្បការិនីច្នៃម្ហូប អាញទៀត (Anh Tuyet) បានមានប្រសាសន៍ថា៖ "យើងត្រូវបង្រៀនក្មេងៗជំនាន់ក្រោយនូវចំណេះដឹងអំពីមុខម្ហូបប្រពៃណី ជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីអត្ថន័យនៃមុខម្ហូបនីមួយៗ ក្រៅពីនេះ យើងក៏ត្រូវបង្កើតលក្ខណៈងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាអាចយល់ដឹងនូវមុខម្ហូបប្រពៃណីនេះ"។ស្ពកសំណែនក្នុងបុណ្យតេត បានរៀបចំដោយសិប្បការិនី អាញទៀត (Anh Tuyet) ។
ស្ពកសំណែនក្នុងបុណ្យតេតហាណូយ មិនត្រឹមតែជាអាហារមួយពេលប៉ុណ្ណោះទេ ថែមទាំងនោះជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃទៀតផង។ ដូច្នេះហើយ ការថែរក្សា និងលើកតម្កើងតម្លៃប្រពៃណីសម្រាប់ម្ហូបអាហារ គឺជាតួនាទីរបស់ប្រជាជនវៀតណាមគ្រប់រូប ដើម្បីឱ្យរសជាតិនៃបុណ្យតេតប្រពៃណី តែងបានបន្សល់ទុក និងអភិវឌ្ឍសម្រាប់អនាគត៕