ព័ត៌មាន

ស្ថាប័នតំណាងការទូតវៀតណាមនៅឯបរទេសអបអរសាទរនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩


 ពិធីសម្តែងសិល្បៈអបអរសាទរនិទាឃរដូវ ដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំឡើងដើម្បីអំណរនិទាឃរដូវ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក (រូបថតៈ VOV)

 នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៩ នៅរាជធានីភ្នំពេញ ស្ថានទូត​វៀត​ណាម​ប្រចាំ​នៅព្រះរាជាណា​ចក្រ​កម្ពុជា​ បានប្រារព្ធពិធីអបអរ​សាទរ និទាឃរដូវឆ្នាំ ​កុរ ឯក​ស័ក ដោយមាន​ការចូល​រួម​រប​ស់​បង​ប្អូន​សហគមន៍​ប្រជាជន​វៀត​ណាម នៅព្រះរាជាណាចក្រកម្ពុជា​។

អញ្ជើញចូល​រួមក្នុងពិធីនេះ នៅមានវត្តមានថ្នាក់ដឹកនាំនៃបណ្តាខេត្តជាប់ព្រំដែន វៀតណាម - កម្ពុជា បុគ្គលិក​​​ស្ថានទូតនិងទីភ្នាក់ងារអ​មស្ថានទូតក៏ដូចជាអាណិក ​ជនរាប់រយ​នាក់តំណាង​ឲ្យសហគមន៍​​ជនវៀត​ណាម​​ដែល​​កំពុងរស់នៅនិងកំពុងធ្វើ​ការនៅតាមបណ្តាខេត្ត ​- ក្រុងជាច្រើនទូទាំងប្រទេ​សកម្ពុជា​។
 
ក្នុងពិធីនេះ​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានរំលឹក​ឡើង​វិញនូវ​សមិទ្ធិ​លេច​ធ្លោដែល​ប្រទេសជាតិទទួលបានក្នុងឆ្នាំ២០​១៨ ព្រមទាំងសម្តែងនូវក្តី​សប្បាយរីករាយនៅពេលដែល​ បានឃើញ​នូវចំណង​មិត្តភាពជាប្រពៃ ណីរវាងប្រជាជ​នវៀតណាមនិងកម្ពុ​ជា កាន់តែបាន​ពង្រឹង​និង​ពង្រីក​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ក្នុងនោះ មានការរួមចំណែករបស់ស​ហគមន៍ប្រជាជនវៀតណាមនៅក​ម្ពុជាផ​ងដែរ​។ លោក​ឯកអគ្គ​រដ្ឋទូតបានជឿជាក់ថា ក្នុងឆ្នាំថ្មីឆ្នាំកុរ ឯ​កស័កនេះ ប្រទេសទាំងពីរ​វៀត​ណាម - កម្ពុជា​នឹង​ទទួល​បាន​សមិទ្ធផលដ៏អ​ស្ចារ្យច្រើន​ថែម​ទៀត​។

 
ស្ថានទូតឡាវរៀបចំពិធីជប់លៀងអំណរចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក

នៅ​ឯពិធីជប់លៀងអបអរសាទរនិទាឃរដូវឆ្នាំកុរ ឯកស័ក នាយប់ថ្ងៃទី២៥ខែមករា  ឯក​អគ្គរដ្ឋ​ទូ​ត​វៀត​ណាម​ប្រចាំ​នៅឡា​វ លោក Nguyen Ba Hung បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំ​ពោះបក្ស រដ្ឋនិងប្រជាជ​ន​ឡាវ ដែល​ជានិច្ច​កាល​គាំទ្រ ជួយឧបត្ថម្ភទាន់ពេលវេលា​ប្រកបដោយប្រសិទ្ធភាពសម្រាប់ស្ថានទូត​ និងទីភ្នាក់ងា​រ​តំណាង​ អង្គភាពអាជី​វកម្មវៀតណាមនិងសហគមន៍ជនវៀតណាម ដែលកំ​ពុងរស់ ​នៅ ​ធ្វើការ និង​សិក្សា​នៅក្នុង​ប្រទេស​ឡាវ​។ លោកឯកអគ្គរដ្ឋទូតបានជូនពរឲ្យប្រ ទេ​សទាំងពីរ ឈានចូលឆ្នាំថ្មី ឆ្នាំកុរ​ ឯក​ស័ក  នឹង​ បន្ត​ទទួល​បានជោគជ័​យច្រើ​ន ថែម​ទៀត ក្នុងបុព្វហេតុផ្លាស់ប្តូរ​ថ្មី កសាងនិងអ​ភិវឌ្ឍ​ន៍​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top