|
សកម្មភាពប្រយយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖nhandan.com.vn)
|
យោងតាមព័ត៌មានពីក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា គិតត្រឹមម៉ោង ១៩ ថ្ងៃទី ៣០ ខែកក្កដា ដល់ម៉ោង ៦ ថ្ងៃទី ៣១ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤ ០៦០ នាក់ (នៅទីក្រុងហូជីមិញមាន ករណីឆ្លងជំងឺថ្មីចំនួន ២ ៥០៣ នាក់)។
ដូច្នេះ គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤១ ១២២ នាក់ ក្នុងនោះមានករណីឆ្លងជំងឺជាសះស្បើយចំនួន ៣៥ ៤៨៤ នាក់។
នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជិត ៦ លានដូសជូនប្រជាជនហើយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម