ព័ត៌មាន

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៧ វិច្ឆិកា នៅវៀតណាម

(រូបថត៖ VNA)


នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៦ វិច្ឆិកា ដល់ម៉ោង ១៦ ថ្ងៃទី ៧ វិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៧៦៤៦ នាក់ នៅតាមខេត្តក្រុងចំនួន ៥៦ នៅទូទាំងប្រទេស។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១៣០១ នាក់ និងមានករណីស្លាប់ចំនួន ៦១ នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៦៨៦៨៤  នាក់ ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top