នាបច្ចុប្បន្នេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន២ ៦២៩ នាក់ ក្នុងនោះ មានករណីជាសះស្បើយចំនួន ២ ៣៨៣ នាក់។
គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ៤ ខែមេសា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩ នាក់។ អ្នកជំងឺទាំងនេះសុទ្ធតែជាករណីនាំចូល ហើយត្រូវបានធ្វើចត្តាឡីស័កភ្លាមៗដែរ។ ដូច្នេះ នាបច្ចុប្បន្នេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន២ ៦២៩ នាក់ ក្នុងនោះ មានករណីជាសះស្បើយចំនួន ២ ៣៨៣ នាក់។
គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៣ ខែមេសា មានមនុស្សចំនួន ៥២ ៣៣៥ នាក់ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម