ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបន្តទទួលបងប្អូនជនរួមជាតិដែលជម្លៀស ពីអ៊ុយក្រែន

ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីកាលពីថ្ងៃទី ១៤ ខែមីនា បានឲ្យដឹងថា នាបច្ចុប្បន្នមានជនជាតិវៀតណាមប្រមាណពី ៦៥-៧០ នាក់នៅ ទីក្រុង Kherson និងក្រុមគ្រួសារចំនួន ២៤ គ្រួរ ជាមួយនឹងជនជាតិវៀតណាមប្រមាណ ៨០ នាក់នៅទីក្រុង Mariupol អ៊ុយក្រែន។

 

  ជនជាតិវៀតណាមនៅអ៊ុយក្រែនជម្លៀសទៅរុស្ស៊ី (ប្រភព៖ VNA)  

លោកទីប្រឹក្សា Nguyen Tung Lam ប្រធានគណៈការងារសហគមន៍នៃស្ថានទូត វៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានចែករំលែកថា ស្ថានទូតនឹងបន្តធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចរបស់រុស្ស៊ី ដើម្បីទទួលជនរួមជាតិវៀតណាមទាំងអស់ប្រកបដោយសុវត្ថិភាពនៅតាមទីក្រុងនានានៅភាគខាងកើតអ៊ុយក្រែនដែលជម្លៀសទៅកាន់រុស្ស៊ី។

 

មុននេះ ក្រុមការងាររបស់ស្ថានទូត និងសមាគមន៍ជនវៀតណាមនៅទីក្រុង Krasnodar បានទទួលជនរួមជាតិវៀតណាមចំនួន ១៤ នាក់ ប្រកបដោយសុវត្ថិភាពទៅស្នាក់នៅជាបណ្តោះអាសន្ននៅទីក្រុង Krasnodar ផងដែរ៕


top