ស្ថានទូតវៀតណាមប្រចាំនៅចិនបានរៀបចំពិធីបុណ្យតេតសហគមន៍ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០ ដោយមានការចូលរួមរបស់កម្មាភិបាលនិងបុគ្គលិក មកពីស្ថាប័នតំណាងបេសកម្មវៀតណាមប្រចាំនានាប្រចាំនៅទីក្រុង ប៉េកាំង រួមទាំងបងប្អូនអាណិកជនវៀតណាមនិងនិស្សិតដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅប្រទេសចិនយ៉ាងច្រើនកុះករផងដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai ជូនកាដូដល់អាណិកជននៅចិន
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានជូនដំណឹងដល់ប្រជាជនអំពីសមិទ្ធិផលសេដ្ឋកិច្ចន យោបាយ-សង្គមរបស់វៀតណាមក្នុងឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពនិងជួយគ្នាទៅវិញទៅមក ក៏ដូចជាការឆ្ពោះទៅស្រុកកំណើតរបស់សហគមន៍ជនវៀតណាមនៅចិនផងដែរឬរ។ លោកឯកអគ្គរដ្ឋទូត Pham Sao Mai មានបំណងថា៖
“ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក២០២០នេះ ខ្ញុំមានគោលបំណងចង់ឲ្យសហគមន៍ជនវៀតណាមនៅចិន គប្បីបង្កើនចំណងសាមគី្គភាព សេចក្តីស្រឡាញ់និងជួយគ្នាទៅវិញទៅមក ព្រមទាំងឆ្ពោះទៅកសាងមាតុប្រទេសឲ្យកាន់តែល្អប្រសើរផងដែ។ ស្ថានទូតវៀតណាមប្រចាំនៅចិនជានិច្ចកាលជាផ្ទះរួមរបស់សហគមន៍ជនវៀតណាមទាំងអស់គ្នាផងដែរ ”៕
តាម VOV5- វិទ្យុសម្លេងវៀតណាម