ព័ត៌មាន ស្តង់ពិព័រណ៍របស់វៀតណាមចូលរួមព្រឹត្តិការណ៍ WTO Open Day ឆ្នាំ២០២៦ 06/07/2026 កាលពីថ្ងៃទី៥ ខែកក្កដា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបើកទ្វារទទួលស្វាគមន៍សាធារណជន ក្នុងឱកាសទិវាអបអរសាទរខួប ១០០ឆ្នាំនៃមជ្ឈមណ្ឌល William Rappard - អគារប្រវត្តិសាស្ត្រដែលឥឡូវនេះជាទីស្នាក់ការកណ្តាលរបស់ WTO។ លោកទីប្រឹក្សា Pham Quang Huy ឧទ្ទេសនាមម្ហូបអាហារវៀតណាមដល់លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ (រូបថត៖ Anh Hien/TTXVN)ព្រឹត្តិការណ៍នេះ ដែលមានឈ្មោះថា Open Day ឆ្នាំ២០២៦ ក៏បានផ្តល់ឱកាសឱ្យអ្នកទស្សនាស្វែងយល់ពីអគារប្រវត្តិសាស្ត្រនេះ និងស្នាដៃសិល្បៈនៅខាងក្នុង ក៏ដូចជាចូលរួមក្នុងសកម្មភាពផ្សេងៗដែលប្រព្រឹត្តិទៅនៅក្នុងតំបន់ទីធ្លាក្បែរបឹងហ្សឺណែវផងដែរ។ វៀតណាមបានចូលរួមព្រឹត្តិការណ៍នេះជាមួយនឹងស្តង់ពិព័រណ៍មួយស្តង់។ស្តង់ម្ហូបអាហារវៀតណាមបានទាក់ទាញអ្នកទស្សនាមួយចំនួនធំ ដែលមករីករាយជាមួយមុខម្ហូបដ៏សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ម្ហូបអាហារ។ អ្នកទស្សនាជាច្រើនបានសម្តែងក្តីសង្ឃឹមថា នឹងមកទស្សនាប្រទេសវៀតណាមនាពេលអនាគតដ៏ខ្លីខាងមុខនេះ។តាមរយៈព្រឹត្តិការណ៍ Open Day ឆ្នាំ២០២៦ សមាជិក WTO មានឱកាសឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌របស់ខ្លួន ទៅកាន់សាធារណជនអន្តរជាតិ ព្រមទាំងរួមចំណែកបង្កើនការយល់ដឹងរបស់ប្រជាជនអំពីតួនាទីនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ស្តង់ពិព័រណ៍របស់វៀតណាមបន្តបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរសម្រាប់មិត្តភក្តិអន្តរជាតិតាមរយៈភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ច និងលក្ខណៈវិសេសវិសាលនៃវប្បធម៌ និងម្ហូបអាហារវៀតណាម៕

កាលពីថ្ងៃទី៥ ខែកក្កដា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបើកទ្វារទទួលស្វាគមន៍សាធារណជន ក្នុងឱកាសទិវាអបអរសាទរខួប ១០០ឆ្នាំនៃមជ្ឈមណ្ឌល William Rappard - អគារប្រវត្តិសាស្ត្រដែលឥឡូវនេះជាទីស្នាក់ការកណ្តាលរបស់ WTO។ លោកទីប្រឹក្សា Pham Quang Huy ឧទ្ទេសនាមម្ហូបអាហារវៀតណាមដល់លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ (រូបថត៖ Anh Hien/TTXVN)ព្រឹត្តិការណ៍នេះ ដែលមានឈ្មោះថា Open Day ឆ្នាំ២០២៦ ក៏បានផ្តល់ឱកាសឱ្យអ្នកទស្សនាស្វែងយល់ពីអគារប្រវត្តិសាស្ត្រនេះ និងស្នាដៃសិល្បៈនៅខាងក្នុង ក៏ដូចជាចូលរួមក្នុងសកម្មភាពផ្សេងៗដែលប្រព្រឹត្តិទៅនៅក្នុងតំបន់ទីធ្លាក្បែរបឹងហ្សឺណែវផងដែរ។ វៀតណាមបានចូលរួមព្រឹត្តិការណ៍នេះជាមួយនឹងស្តង់ពិព័រណ៍មួយស្តង់។ស្តង់ម្ហូបអាហារវៀតណាមបានទាក់ទាញអ្នកទស្សនាមួយចំនួនធំ ដែលមករីករាយជាមួយមុខម្ហូបដ៏សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ម្ហូបអាហារ។ អ្នកទស្សនាជាច្រើនបានសម្តែងក្តីសង្ឃឹមថា នឹងមកទស្សនាប្រទេសវៀតណាមនាពេលអនាគតដ៏ខ្លីខាងមុខនេះ។តាមរយៈព្រឹត្តិការណ៍ Open Day ឆ្នាំ២០២៦ សមាជិក WTO មានឱកាសឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌របស់ខ្លួន ទៅកាន់សាធារណជនអន្តរជាតិ ព្រមទាំងរួមចំណែកបង្កើនការយល់ដឹងរបស់ប្រជាជនអំពីតួនាទីនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ស្តង់ពិព័រណ៍របស់វៀតណាមបន្តបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរសម្រាប់មិត្តភក្តិអន្តរជាតិតាមរយៈភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ច និងលក្ខណៈវិសេសវិសាលនៃវប្បធម៌ និងម្ហូបអាហារវៀតណាម៕