សោភណ្ឌភាពនៃភូមិធ្វើផ្ទះឈើ ចាងសើន (Chang Son) 09/01/2020 ក្នុងប្រវត្តិសាស្រ្តនៃស្ថាបត្យកម្មវៀតណាម ផ្ទះឈើគឺជាជម្រើសសមស្របនឹងលក្ខខណ្ឌនិងចរិតរបស់ប្រជាជនវៀតណាម។ ក្នុងចំណោមបណ្តាភូមិធ្វើផ្ទះឈើបែបបុរាណដ៏ល្បីឈ្មោះនៅភាគខាងជើង ឃុំចាងសើន (Chang Son) (ស្រុក ថាចថឹត (Thach That) រដ្ឋធានីហាណូយ (Ha Noi)) ត្រូវបានគេស្គាល់ដូចជាកន្លែងមួយដែលប្រកបមុខរបរធ្វើផ្ទះឈើ។ ភូមិនេះធ្វើផ្ទះឈើជាច្រើនក្បាលដែលបង្ហាញស្ថាបត្យកម្មឈើវៀតណាម។ ចម្ងាយពីរដ្ឋធានីហាណូយ ប្រហែល ៣០ គីឡូម៉ែត្រតាមទិសខាងលិច ឃុំ ចាងសើន (Chang Son) ស្ថិតនៅ(ស្រុក ថាចថឹត (Thach That) រដ្ឋធានីហាណូយ (Ha Noi)) មានភាពល្បីល្បាញដោយសារមុខរបរសិប្បកម្មឈើមានអាយុកាលយូរមកនេះហើយ។ ក្នុងដំណើរមកទស្សនាឃុំ ចាងសើន (Chang Son) នៅគ្រប់ទិសទីក្នុងភូមិ យើងសុទ្ធតែលឺសម្លេងដាប់ឈើ ចាំងឈើ អារឈើ។ ឆ្លងកាត់រោងជាងជាច្រើន យើងបានទាក់ទាញដោយការឧស្សាហ៍ព្យាយាមរបស់ជាងឈើ។ យើងបានមកទស្សនារោងជាងរបស់លោក ង្វៀនយ៉ាង (Nguyen Giang) គឺមួយក្នុងចំណោមបណ្តាអ្នកឈានមុខគេ ក្នុងការស្តារនិងអភិវឌ្ឍមុខរបរធ្វើផ្ទះឈើបែបបុរាណ។ ចូលចិត្តការឆ្លាក់ក្បាច់រចនាផ្ទះឈើ តាំងពីកុមារភាពរួមជាមួយការជក់ចិត្តនឹងស្ថាបត្យកម្មបុរាណ លោក យ៉ាង(Giang) បានសិក្សាផ្នែកស្ថាបត្យកម្ម។ រហូតដល់ឆ្នាំ ២០០៤ លោកបានចាប់ផ្តើមធ្វើផ្ទះឈើបែបបុរាណដំបូង។ បន្ទាប់ពីជាង ១០ ឆ្នាំ លោកសម្រេចបានផ្ទះឈើបែបបុរាណចំនួន ២០ ក្បាល ស្ថិតនៅខេត្តនានានៃប្រទេសវៀតណាម។ ក្បាច់រចនាបានឆ្លាក់ដោយសិប្បករ ចាងសើន (Chang Son)។ រូបថត៖ ត្រឹនថាញ់យ៉ាង ជាងឈើឈូសឲ្យលីងសសរផ្ទះឈើ។ រូបថត៖ ត្រឹនថាញ់យ៉ាង ឆ្លាក់ក្បាច់រចនាលើទ្វារ។ រូបថត៖ ត្រឹនថាញ់យ៉ាង ម៉ាស្ទ័រ ស្ថាបត្យករ ង្វៀនយ៉ាង (NguyenGiang) បានស្តារមុខរបរស្ថាបនាផ្ទះឈើបែបបុរាណ ប្រកបដោយជោគជ័យ។ រូបថត៖ ត្រឹនថាញ់យ៉ាង អតិថិជនមកទស្សនារោងជាងធ្វើផ្ទះឈើបែបបុរាណដើម្បីស្វែងយល់និងបញ្ជាទិញ។ រូបថត៖ ត្រឹនថាញ់យ៉ាង ផ្ទះឈើធ្វើតាមបែបបុរាណ មួយក្បាល់ដែលត្រូវបានគូរប្លង់ដោយម៉ាស្ទ័រ ស្ថាបត្យករ ង្វៀន យ៉ាង (Nguyen Giang) និងបានសាងសង់នៅទីក្រុងគូជី (Cu Chi)។ រូបថត៖ ង្វៀនយ៉ាង ដើម្បីធ្វើផ្ទះឈើបែបបុរាណមួយក្បាល ជាងឈើ ចាងសើន (Chang Son) ត្រូវគិតគូដល់ទំហំផ្ទះប្រកបដោយម៉ត់ចត់នូវ ។ ក្នុងស្ថាបត្យកម្មនៃផ្ទះឈើបែបបុរាណរបស់ប្រជាជនវៀតណាម។ ផ្ទះឈើបានសាងសង់ជា ៥ បន្ទប់ និងមានតែមួយជាន់ប៉ុណ្ណោះ។ ដំបូលមានរាងពីរ៉ាមីដ រាលដាលរាបស្មើនៅខាងមុខនិងខាងក្រោយលំយាបផ្ទះ។ ស្ថាបត្យកម្មស៊ុមផ្ទះឈើក៏មានភាពពិសេសដែលបង្កើតជាប្លុកមួយដោយការភ្ជាប់រវាងសសរផ្ទះ ហើយមានរាងចតុកោណកែងនិងបួនជ្រុងស្មើគ្នា។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាងឈើ ចាងសើន (Chang Son) បានកែប្រែរចនាផ្ទះបន្តិចបន្តួច។ ក្រៅពីកន្លែងគោរពបូជាដូនតាដែលនៅតែរក្សាផ្ទះឈើបែបបុរាណនេះក៏ត្រូវបានរចនាថ្មី ដើម្បីសមស្របនឹងតម្រូវការរបស់អ្នកស្នាក់នៅ។ គេត្រូវមានទីកន្លែងសម្រាកនិងប្រើប្រាស់សម្ភារៈទំនើបៗ ក្នុងជីវភាពប្រចាំថ្ងៃ ដូចជា៖ ម៉ាស៊ីនត្រជាក់ទូរទស្សន៍ទូទឹកកក… អាចនិយាយបានថា ក្នុងជីវភាពទំនើបកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះ ប្រជាជនកាន់តែយកចិត្តទុកដាក់លើតំលៃវប្បធម៌។ ហេតុនេះមុខរបរធ្វើផ្ទះឈើបែបបុរាណ ចាងសើន (Chang Son) បានរួមចំណែកក្នុងការលើកកម្ពស់តំលៃវប្បធម៌វៀតណាមត្រឡប់ទៅវិញជីវភាពប្រចាំថ្ងៃនេះ./. សសរផ្ទះនិងក្បាច់រចនានៃផ្ទះបានបង្កើតឡើងជាបណ្តើរដោយដៃរបស់សិប្បករ ចាងសើន (Chang Son)។ រូបថត៖ ង្វៀនយ៉ាង ក្បាច់រចនាលើទ្វារបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ដោយជាងឈើ។ រូបថត៖ ង្វៀនយ៉ាង រូបភាពផ្ទៃខាងក្នុងមួយចំនួននៃផ្ទះដែលបានសាងសង់នៅ ខេត្ត គូជី ( Cu Chi)។ រូបថត៖ ង្វៀនយ៉ាង

ក្នុងប្រវត្តិសាស្រ្តនៃស្ថាបត្យកម្មវៀតណាម ផ្ទះឈើគឺជាជម្រើសសមស្របនឹងលក្ខខណ្ឌនិងចរិតរបស់ប្រជាជនវៀតណាម។ ក្នុងចំណោមបណ្តាភូមិធ្វើផ្ទះឈើបែបបុរាណដ៏ល្បីឈ្មោះនៅភាគខាងជើង ឃុំចាងសើន (Chang Son) (ស្រុក ថាចថឹត (Thach That) រដ្ឋធានីហាណូយ (Ha Noi)) ត្រូវបានគេស្គាល់ដូចជាកន្លែងមួយដែលប្រកបមុខរបរធ្វើផ្ទះឈើ។ ភូមិនេះធ្វើផ្ទះឈើជាច្រើនក្បាលដែលបង្ហាញស្ថាបត្យកម្មឈើវៀតណាម។ ចម្ងាយពីរដ្ឋធានីហាណូយ ប្រហែល ៣០ គីឡូម៉ែត្រតាមទិសខាងលិច ឃុំ ចាងសើន (Chang Son) ស្ថិតនៅ(ស្រុក ថាចថឹត (Thach That) រដ្ឋធានីហាណូយ (Ha Noi)) មានភាពល្បីល្បាញដោយសារមុខរបរសិប្បកម្មឈើមានអាយុកាលយូរមកនេះហើយ។ ក្នុងដំណើរមកទស្សនាឃុំ ចាងសើន (Chang Son) នៅគ្រប់ទិសទីក្នុងភូមិ យើងសុទ្ធតែលឺសម្លេងដាប់ឈើ ចាំងឈើ អារឈើ។ ឆ្លងកាត់រោងជាងជាច្រើន យើងបានទាក់ទាញដោយការឧស្សាហ៍ព្យាយាមរបស់ជាងឈើ។ យើងបានមកទស្សនារោងជាងរបស់លោក ង្វៀនយ៉ាង (Nguyen Giang) គឺមួយក្នុងចំណោមបណ្តាអ្នកឈានមុខគេ ក្នុងការស្តារនិងអភិវឌ្ឍមុខរបរធ្វើផ្ទះឈើបែបបុរាណ។ ចូលចិត្តការឆ្លាក់ក្បាច់រចនាផ្ទះឈើ តាំងពីកុមារភាពរួមជាមួយការជក់ចិត្តនឹងស្ថាបត្យកម្មបុរាណ លោក យ៉ាង(Giang) បានសិក្សាផ្នែកស្ថាបត្យកម្ម។ រហូតដល់ឆ្នាំ ២០០៤ លោកបានចាប់ផ្តើមធ្វើផ្ទះឈើបែបបុរាណដំបូង។ បន្ទាប់ពីជាង ១០ ឆ្នាំ លោកសម្រេចបានផ្ទះឈើបែបបុរាណចំនួន ២០ ក្បាល ស្ថិតនៅខេត្តនានានៃប្រទេសវៀតណាម។ ក្បាច់រចនាបានឆ្លាក់ដោយសិប្បករ ចាងសើន (Chang Son)។ រូបថត៖ ត្រឹនថាញ់យ៉ាង ជាងឈើឈូសឲ្យលីងសសរផ្ទះឈើ។ រូបថត៖ ត្រឹនថាញ់យ៉ាង ឆ្លាក់ក្បាច់រចនាលើទ្វារ។ រូបថត៖ ត្រឹនថាញ់យ៉ាង ម៉ាស្ទ័រ ស្ថាបត្យករ ង្វៀនយ៉ាង (NguyenGiang) បានស្តារមុខរបរស្ថាបនាផ្ទះឈើបែបបុរាណ ប្រកបដោយជោគជ័យ។ រូបថត៖ ត្រឹនថាញ់យ៉ាង អតិថិជនមកទស្សនារោងជាងធ្វើផ្ទះឈើបែបបុរាណដើម្បីស្វែងយល់និងបញ្ជាទិញ។ រូបថត៖ ត្រឹនថាញ់យ៉ាង ផ្ទះឈើធ្វើតាមបែបបុរាណ មួយក្បាល់ដែលត្រូវបានគូរប្លង់ដោយម៉ាស្ទ័រ ស្ថាបត្យករ ង្វៀន យ៉ាង (Nguyen Giang) និងបានសាងសង់នៅទីក្រុងគូជី (Cu Chi)។ រូបថត៖ ង្វៀនយ៉ាង ដើម្បីធ្វើផ្ទះឈើបែបបុរាណមួយក្បាល ជាងឈើ ចាងសើន (Chang Son) ត្រូវគិតគូដល់ទំហំផ្ទះប្រកបដោយម៉ត់ចត់នូវ ។ ក្នុងស្ថាបត្យកម្មនៃផ្ទះឈើបែបបុរាណរបស់ប្រជាជនវៀតណាម។ ផ្ទះឈើបានសាងសង់ជា ៥ បន្ទប់ និងមានតែមួយជាន់ប៉ុណ្ណោះ។ ដំបូលមានរាងពីរ៉ាមីដ រាលដាលរាបស្មើនៅខាងមុខនិងខាងក្រោយលំយាបផ្ទះ។ ស្ថាបត្យកម្មស៊ុមផ្ទះឈើក៏មានភាពពិសេសដែលបង្កើតជាប្លុកមួយដោយការភ្ជាប់រវាងសសរផ្ទះ ហើយមានរាងចតុកោណកែងនិងបួនជ្រុងស្មើគ្នា។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាងឈើ ចាងសើន (Chang Son) បានកែប្រែរចនាផ្ទះបន្តិចបន្តួច។ ក្រៅពីកន្លែងគោរពបូជាដូនតាដែលនៅតែរក្សាផ្ទះឈើបែបបុរាណនេះក៏ត្រូវបានរចនាថ្មី ដើម្បីសមស្របនឹងតម្រូវការរបស់អ្នកស្នាក់នៅ។ គេត្រូវមានទីកន្លែងសម្រាកនិងប្រើប្រាស់សម្ភារៈទំនើបៗ ក្នុងជីវភាពប្រចាំថ្ងៃ ដូចជា៖ ម៉ាស៊ីនត្រជាក់ទូរទស្សន៍ទូទឹកកក… អាចនិយាយបានថា ក្នុងជីវភាពទំនើបកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះ ប្រជាជនកាន់តែយកចិត្តទុកដាក់លើតំលៃវប្បធម៌។ ហេតុនេះមុខរបរធ្វើផ្ទះឈើបែបបុរាណ ចាងសើន (Chang Son) បានរួមចំណែកក្នុងការលើកកម្ពស់តំលៃវប្បធម៌វៀតណាមត្រឡប់ទៅវិញជីវភាពប្រចាំថ្ងៃនេះ./. សសរផ្ទះនិងក្បាច់រចនានៃផ្ទះបានបង្កើតឡើងជាបណ្តើរដោយដៃរបស់សិប្បករ ចាងសើន (Chang Son)។ រូបថត៖ ង្វៀនយ៉ាង ក្បាច់រចនាលើទ្វារបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ដោយជាងឈើ។ រូបថត៖ ង្វៀនយ៉ាង រូបភាពផ្ទៃខាងក្នុងមួយចំនួននៃផ្ទះដែលបានសាងសង់នៅ ខេត្ត គូជី ( Cu Chi)។ រូបថត៖ ង្វៀនយ៉ាង