យើងត្រលប់ទៅខេត្ត និញធួន (Ninh Thuan) ជាតំបន់ស្ងួតហែងបំផុតនៅវៀតណាម ចំពេលមានអាកាសធាតុក្តៅបំផុត។ សកម្មភាពសេដ្ឋកិច្ចនិងទេសចរណ៍ជាច្រើនត្រូវបានពន្យាពេលដោយសារការរីករាលដាលនៃជំងឺ COVID -19 និងគ្រោះរាំងស្ងួត ប៉ុន្តែនៅភូមិប្រកបមុខរបរធ្វើគ្រឿងកុលាលភាជន៍ (ទីរួមស្រុក ភឿកយ៉ឹន (Phuoc Dan) ស្រុក និញភឿក (Ninh Phuoc) ខេត្ត និញធួន (Ninh Thuan)) នៅតែមានសកម្មភាពផលិតយ៉ាងមមាញឹក។ នៅក្នុងគ្រួសារសិប្បករនិមួយៗ នៅតែឧស្សាហ៍ព្យាយាមសូននិងបណ្តាឡដុតគ្រឿងកុលាលភាជន៍មានពណ៌ក្រហមពីអណ្តាតភ្លើង ដើម្បីផលិតចេញគ្រឿងលាលភាជន៍ថ្មី។
ភូមិកុលាលភាជន៍ បាវទ្រូក (Bau Truc) ត្រូវបានចាត់ទុកថាគឺជាភូមិមួយក្នុងចំណោមបណ្តាភូមិប្រកបមុខ របរធ្វើកុលាលភាជន៍ចំណាស់ជាងគេ នៅអាស៊ីអាគ្នេយ៍ រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះ ភូមិ បាវទ្រូក (Bau Truc) មានប្រហែល ៥០០ គ្រួសារ ហើយមានជាង ៩០% នៅតែប្រកបមុខរបរធ្វើគ្រឿងកុលាលភាជន៍។ |
លោក Poklong Chanh គឺជាអ្នកបង្កើតមុខរបរធ្វើកុលាលភាជន៍ បាវទ្រូក (Bau Truc) ។ កាលពីជាងមួយពាន់ឆ្នាំមុន លោក Poklong Chanh បានបដិសេធមិនធ្វើជាមន្រ្តី រាជការ និងត្រឡប់ទៅស្រុកកំណើត ដើម្បីបង្រៀនស្ត្រីពីរបៀបយកដី សូនរូបរាងនិងដុតវា ដើម្បីក្លាយទៅជាប្រដាប់ប្រើប្រាស់ក្នុងផ្ទះនិងការតុបតែង។
ដើម្បីសម្តែងការដឹងគុណចំពោះលោក Poklong Chanh អ្នកភូមិ បាវទ្រូក (Bau Truc) បានបង្កើតប្រាសាទមួយ ដើម្បីរំលឹកនឹកដល់និងរៀបចំពិធីសែនលោក Poklong Chanh ក្នុងឱកាសពិធីបុណ្យកាតេដែលជាពិធីបុណ្យធំបំផុតរបស់ប្រជាជនចាម។ ហើយមុខរបរធ្វើគ្រឿងកុលាលភាជន៍ត្រូវបានប្រគល់ជូនដល់ជំនាន់ជាច្រើន រហូតមកដល់សព្វថ្ងៃ។
យើងបានជួបលោកស្រី ទ្រឿងធីហ្គាក (Truong Thi Gach) (អាយុ ៨០ ឆ្នាំ) នៅភូមិបាវទ្រូក (Bau Truc)–ជាស្ត្រីម្នាក់ដែលបានរៀនរបៀបធ្វើគ្រឿងកុលាលភាជន៍បុរាណ តាំងពីអាយុ ១០ ឆ្នាំ។ លោកស្រី ហ្គាក(Gach)បាននិយាយថា “ខ្ញុំបានរៀនពីមុខរបរនេះពីជីដូនរបស់ខ្ញុំ ដែលប្រគល់បន្តដល់ម្តាយរបស់ខ្ញុំ ហើយបន្ទាប់មកម្តាយខ្ញុំបានបង្រៀនខ្ញុំ ឥឡូវនេះខ្ញុំប្រគល់បន្តការងារនេះដល់កូន ៗ របស់ខ្ញុំ។ សិប្បកម្មធ្វើគ្រឿងកុលាលភាជន៍ស នៅភូមិ បាវទ្រូក (Bau Truc) គឺសម្រាប់តែស្ត្រីធ្វើប៉ុណ្ណោះទេ។ បុរសប្រមូលអុស ជីកដីនិងយកចំបើង ដើម្បីជួយសិប្បការិនី ដុតគ្រឿងកុលាលភាជន៍។ យោងតាមលោកស្រីហ្គច (Gach) គ្រឿងកុលាលភាជន៍ នៅភូមិបាវទ្រូក (Bau Truc) ត្រូវបានធ្វើដោយដៃគ្រប់ដំណាក់កាលនិងខុសគ្នាពីគ្រឿងកុលាលភាជន៍គ្រប់ប្រភេទនៅលើពិភពលោក។
សិប្បការិនី ទ្រឿងធីហ្គាក (Truong Thi Gach) (អាយុ ៨០ ឆ្នាំ) កំពុងធ្វើឲ្យសុក្រិតរូបសំណាក់នាងអប្សរា។ រូបថត៖ ង្វៀនលន់
សិប្បការិនីនៅភូមិ បាវទ្រូក (Bau Truc) មានដៃប្រឡក់ដីដែលញញឹមប្រែដីក្លាយទៅជាជាផលិតផលប្លែកៗ។ រូបថត៖ ង្វៀនលន់
សិប្បការិនី ដាំងធីត្រាង (Dang Thi Trang) (អាយុ ៤៨ ឆ្នាំ) ប្រើក្រណាត់រុំ ដើម្បីស្រូបយកទឹក រុំ ក្នុងដៃរបស់គាត់ដើម្បីជូតតួសេរ៉ាមិចនិងបង្កើតរាងមាត់។ រូបថត៖ ឡេមិញ
បន្ទាប់ពីគ្រឿងកុលាលភាជន៍បានសូនរួចហើយ សិប្បករនឹងសម្ងួតនៅកន្លែងត្រជាក់ នៅពេលគ្រឿងកុលាលភាជន៍នេះស្ងួត សិប្បករកែសំរួលឱ្យរួចរាល់។ រូបថត៖ ឡេមិញ
សិប្បការិនីនៅភូមិ បាវទ្រូក (Bau Truc) កែសំរួលតួនិងរូបរាងនៃគ្រឿងកុលាលភាជន៍។ រូបថត៖ ឡេមិញ
គ្រឿងកុលាលភាជន៍ បាវទ្រូក (Bau Truc) មិនត្រូវការដុតក្នុងឡដុតទេ នៅទីនេះគេបានយកចំបើង អុសនិងដុតនៅខាងក្រៅ។ រូបថត៖ ង្វៀនលន់
ការដុតគ្រឿងកុលាលភាជន៍នៅក្នុងភូមិនេះ ដែលអូសរយៈពេលពី ៥ ទៅ ៨ ម៉ោងដោយអាស្រ័យលើខ្នាតរបស់គ្រឿងកុលាលភាជន៍។ រូបថត៖ ឡេមិញ
គ្រឿងកុលាលភាជន៍បានទុកឲ្យត្រជាក់ បន្ទាប់ពីដុតដោយចំបើង។ រូបថត៖ ង្វៀនលន់
គ្រឿងកុលាលភាជន៍បានទុកឲ្យត្រជាក់ បន្ទាប់ពីដុតដោយចំបើងដែលនឹងមានពណ៌ធម្មជាតិនៃដី។ រូបថត៖ ង្វៀនលន់ |
ដោយចង្អុលបង្ហាញថូតូចៗ ដែលកំពុងធ្វើ លោកស្រី ហ្គាក (Gach) បានពន្យល់ ពី អាថ៌កំបាំងនៃធ្វើគ្រឿងកុលាលភាជន៍ បាវទ្រូក (Bau Truc) ៖ “ ការធ្វើគ្រឿងកុលាលភាជន៍មានដំណាក់កាលជាច្រើន ប៉ន្តែដំណាក់កាលសំខាន់បំផុតគឺការជ្រើសរើស ដីដែលធ្វើជាវត្ថុធាតុដើម” ។ ដីដែលប្រើសម្រាប់ធ្វើកុលាលភាជន៍ត្រូវយកតាមដងទន្លេ ក្បែរភូមិ ដើម្បីហាលឲ្យស្ងួតក្រោមពន្លឺនៃព្រះអាទិត្យ បន្ទាប់មកចាក់ទឹកនិងត្រាំឲ្យដីទន់ ហើយយកសំរាមនិងក្រួសចេញពីដី។ បន្ទាប់មក ដីត្រូវលាយជាមួយដីខ្សាច់ និងទឹក តាមអត្រាជាក់លាក់មួយ ហើយប្រើជើងលាយបញ្ចូលគ្នាដើម្បីឱ្យដីប្រែជាទន់និងម៉ដ្ឋ ប្រជាជនហៅវាថា“ ដីទុំ” ដើម្បីសូនគ្រឿងកុលាលភាជន៍” ។
លក្ខណៈពិសេសប្លែកនៃដំណើរការធ្វើគ្រឿងកុលាលភាជន៍ បាវទ្រូក (Bau Truc) គឺថាសិប្បករមិនប្រើតុបង្វិល ដូចភូមិធ្វើគ្រឿងកុលាលជន៍ជាច្រើនដទៃទៀតទេតែប្រើជើងរបស់សិប្បករបង្វិលដុំដីរួមជាមួយដៃទាំងពីប៉ិនប្រសប់របស់គាត់ ដើម្បីសូនរូបរាងគ្រឿងកុលាលភាជន៍។ នៅភូមិ បាវទ្រូក ( Bau Truc ) មិនមានពុម្ភសម្រាប់ធ្វើគ្រឿងកុលាលភាជន៍ទេ ផលិតផលទាំងអស់ត្រូវបានផលិតដោយដៃប៉ិនប្រសប់។
ភាគច្រើន គ្រឿងកុលាលភាជន៍ បាវទ្រូក (Bau Truc) មានរចនាដែលតំណាងឱ្យតំបន់ទន្លេទឹក សំបកគ្រំ រុក្ខជាតិឬរូបភាពធម្មជាតិ ផែនដីនិងសាសនា។ វិធីដុតគ្រឿងកុលាលភាជន៍ នៅបាវទ្រូក (Bau Truc) ក៏មានលក្ខណៈប្លែកដែរ គេដុតអុសនិងចំបើង។ ការដុតបែបនេះអូសក្នុងរយៈពេលពី ៥ ទៅ ៨ ម៉ោងអាស្រ័យលើខ្នាតគ្រឿងកុលាលភាជន៍ ។
ជាពិសេស កាលពីអតីតកាល មុននឹងការដុតគ្រឿងកុលាលភាជន៍ សិប្បការិនីត្រូវជ្រើសរើសថ្ងៃល្អ ហើយត្រូវទិញគ្រឿងសំណែន ដើម្បីគោរពបូជាដូនតានិងអាទិទេពសំដៅបង្ហាញពីបំណងប្រាថ្នាថា គ្រឿងកុលាលភាជន៍ទាំងអស់នឹង "ចម្អិន" ឱ្យស្មើៗគ្នា មិនខូចទេ។
ផលិតផលពិសេសរបស់ភូមិ បាវទ្រូក (Bau Truc ) មានលក្ខណៈ នៃវប្បធម៌ក្នុងតំបន់សំដៅបម្រើជីវភាពរស់នៅរបស់ប្រជាជន។ ផលិតផលប្រពៃណីមួយចំនួនអាចត្រូវបានលើកឡើងដូចជា៖ ពាងទុកទឹក ឆ្នាំងដាំបាន ឆ្នាំងខត្រី កំសៀវដាំទឹក …
គ្រឿងកុលាលភាជន៍តាមលំហូរវប្បធម៌របស់ជនជាតិចាម សព្វថ្ងៃនេះភូមិ បាវទ្រូក (Bau Truc) មិនត្រឹមតែជាភូមិសិប្បកម្មប្រពៃណីប៉ុណ្ណោះទេថែមទាំងបានក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ ផងដែរ។ សហករណ៍ភូមិប្រកបមុខរបរធ្វើគ្រឿងកុលាលភាជន៍ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៨ ដែលបាន លើកកម្ពស់គុណភាពនិងភាពចម្រុះផលិតផលកុលាលភាជន៍ ហើយក៏ជាកន្លែងបង្ហាញពីការធ្វើគ្រឿងកុលាលភាជន៍របស់ចាមសំរាប់ភ្ញៀវទេសចរពេលមកដល់ខេត្ត និញធួន (Ninh Thuận)។ គ្រឿងកុលាលភាជន៍ស្មូនរាប់ពាន់ប្រភេទរបស់ភូមិ បាវទ្រូក (Bau Truc) ត្រូវបានដាក់តាំង ណែនាំនៅសហករណ៍ ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនាឬជ្រើសរើសទិញផលិតផលដែលពួកគេពេញចិត្តបំផុត។
“ខ្ញុំបានមើលឃើញប្រាសាទនានានៅភាគសាឦសានដែលបានដាក់តាំងគ្រឿងកុលាលភាជន៍របស់ជនជាតិចាមរស់នៅវៀតណាម។ ការដាក់តាំងក្នុងទីសក្ការៈទាំងនេះបង្ហាញនូវភាពទាក់ទាញនៃគ្រឿងកុលាលភាជន៍របស់ជនជាតិចាមនៅក្នុងពិភពវិញ្ញាណមិនត្រឹមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង” ។
លោកបណ្ឌិត Atthasit Sukkham (ប្រទេសថៃ) |
សម្រាប់អ្នកស្រាវជ្រាវជនជាតិចាមនិងបេតិកភណ្ឌវប្បធម៌របស់ពួកគេតែងតែមានភាពអាថ៌កំបាំងនិងប្លែក។ មុខរបរធ្វើគ្រឿងកុលាលភាជន៍គឺជាឧទាហរណ៍។ លោកសាស្ត្រាចារ្យរង បណ្ឌិត Shimoka Sakaya តំណាងក្រុមស្រាវជ្រាវជប៉ុនបានមានប្រសាសន៍ថា“ ជាពិសេស ភូមិធ្វើគ្រឿងកុលាលភាជន៍បុរាណជាច្រើន នៅលើពិភពលោកបានបាត់បង់កិត្យានុភាពរបស់ពួកគេហើយ ប៉ុន្តែគ្រឿងកុលាលភាជន៍របស់ជនជាតិចាមវៀតណាមនៅតែរក្សាបានសោភណ្ឌភាពនិងសម្រស់ស្អាតនៃគ្រឿងកុលាលភាជន៍ កាលពីរាប់រយឆ្នាំមកហើយ។ នោះគឺជាតម្លៃពិសេសនិងស្ថិតស្ថេរយូរអង្វែងនៃគ្រឿងកុលាលភាជន៍របស់ជនជាតិចាមដែលសក្ដិសមនឹងការទទួលស្គាល់របស់អង្គការ UNESCO ។ សង្ឃឹមថា ជាថ្មីម្តងទៀតគ្រឿងកុលាលភាជន៍របស់ជនជាតិចាមនឹងរស់ឡើងវិញនិងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត។” ។
រូបសំណាក់និងថូផ្កាដែលឆ្លុះបញ្ចាំងជំនឿ សាសនារបស់ជនជាតិចាម នៅខេត្តនិញធូន (Ninh Thuan)។ រូបថត៖ ង្វៀនលន់
កញ្ញាជនជាតិចាមដាក់ថូដែលផ្ទុកទឹកត្រជាក់ឬទឹកតែស្រស់ ចូលរួមក្នុងរបាំសែនថ្វាយទឹកជូនដល់អាទិទេពឬអញ្ជើញភ្ញៀវ។ រូបថត៖ ឯកសារ
ភ្ញៀវទេសចររីករាយស្វែងយល់នូវរបៀបធ្វើគ្រឿងកុលាលភាជន៍នៅភូមិ បាវទ្រូក ( Bau Truc) ។ រូបថត៖ ឯកសារ |
លោកសាស្រ្តាចារ្យ Leedom Lefferts (សហរដ្ឋអាមេរិក) បានចំណាយពេលជាង ២០ ឆ្នាំ ដើម្បីធ្វើដំណើរទៅកាន់ភូមិឆ្នេរសមុទ្រ នៅភាគកណ្តាលនៃប្រទេសវៀតណាមគ្រាន់តែស្វែងយល់នូវគ្រឿងកុលាលភាជន៍របស់ជនជាតិចាម។ លោកសាស្ត្រាចារ្យនេះមានអាយុ ៨០ ឆ្នាំបានអត្ថាធិប្បាយថា៖ “គ្រឿងកុលាលភាជន៍នីមួយៗ គឺជាស្នាដៃឯករាជ្យមួយគ្មានអ្វីដូចអ្វីទាំងអស់។ នេះគឺជាភាពខុសគ្នារវាងគ្រឿងកុលាលភាជន៍របស់ជនជាតិចាមនិងប្រភេទគ្រឿងកុលាលភាជន៍ផ្សេងៗ ទៀត” ។
កាលពីខែមីនា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមអនុញ្ញាតឱ្យក្រសួងវប្បធម៌កីឡានិងទេសចរណ៍បង្កើតសំណុំរឿង“ សិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម” ជូនអង្គការ UNESCO ដើម្បីពិចារណានិងបញ្ចូលគ្រឿងកុលាលភាជន៍ក្នុងបញ្ជីឈ្មោះបេតិកភ័ណ្ឌវប្បធម៌អរូបីចាំបាច់ត្រូវការពារជាបន្ទាន់។ |
លោកបណ្ឌិតបុរាណវិទ្យា ដាន់ ង៉ុកខូយ (Doan Ngoc Khoi) បាននិយាយថា មានការបន្តយកនិងផ្លាស់ប្តូរ ក្នុងលំហូរវប្បធម៌ពីវប្បធម៌ សាហ្វ៊ីញ (Sa Huynh) ដល់វប្បធម៌ចាម ប៉ុន្តែភាពពិសេសនៅក្នុងមុខរបរធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាមក៏ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ ដូចជា៖ ប្រជាជនចំនួន ៣០០ នាក់នៅភូមិ បាវទ្រូក (Bau Truc) ធ្វើគ្រឿងកុលាលភាជន៍មួយ (ឧទាហរណ៍ថូផ្កា) ប៉ុន្តែប្រសិនបើដាក់តាំងផលិតផលនេះ ជាមួយគ្នា បន្ទាប់មកមនុស្សម្នាក់ៗនៅតែទទួលស្គាល់“ ផលិតផលរបស់ខ្លួន” ។ , ទោះបីជាថូផ្កានេះស្រដៀងគ្នា។ ស្នាមដែលបានពួកគេបន្សល់ទុកនៅក្នុងផលិតផលរបស់គេៗតែងតែមានវត្តមាន។
កាលពីប៉ុន្មានឆ្នាំមុន ក្នុងដំណើរទស្សនកិច្ចនៅភូមិ បាវទ្រូក ( Bau Truc) លោកស្ថាបត្យករ ត្រឹនហ៊ុង (Tran Hung) (អាណិកជនអាមេរិកម្នាក់) មានគំនិតនិងចាប់ផ្តើមគម្រោងដាក់គ្រឿងកុលាលភាជន៍ភូមិ បាវទ្រូក (Bau Truc )ដែលតុបតែងនៅមណ្ឌលកម្សាន្ត និងរមណីយដ្ឋាននិងសណ្ឋាគារ នៅអាមេរិក។ ការដឹកជញ្ជូនគ្រឿងកុលាលភាជន៍ដំបូង រួមមាន ៥០០ មុខ (ដូចជារូបសំណាកស៊ីវារូបសំណាក Ganesa រូបសំណាក់អប្សរា ចង្កៀងគោមគ្រប់ប្រភេទ ... ) ត្រូវបានគេនាំចេញ ទៅកាន់សហរដ្ឋអាមេរិក។
បច្ចុប្បន្ននេះ បន្ទប់ដាក់តាំងនិងលក់ផលិតផលមកពីភូមិ បាវទ្រូក ( Bau Truc ) នៅរដ្ឋ California, Texas និង Arizona (សហរដ្ឋអាមេរិក) នៅតែទាក់ទាញមនុស្សមួយចំនួនធំឱ្យមកទស្សនានិងទិញ./.