ព័ត៌មាន

សេតវិមានប្រកាសពីផែនការដាក់ពន្ធកម្រិតខ្ពស់

ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បានប្រកាសពីផែនការដាក់ពន្ធកម្រិតខ្ពស់នៅថ្ងៃទី២ ខែមេសា នៅពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងប្រកាសកម្រិតពន្ធលើប្រទេសនីមួយៗ លុះត្រាតែមានកិច្ចព្រមព្រៀងបឋមមួយត្រូវបានសម្រេចជាមួយសហរដ្ឋអាមេរិកលើបញ្ហានេះ។

 

យោងតាមលោកស្រី Leavitt តាមគម្រោង នៅថ្ងៃទី ២ ខែមេសាខាងមុខ លោកប្រធានាធិបតី Trump នឹងលើកឡើងពីបញ្ហាអតុល្យភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលជាការរំខានដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕


top