នេះជាការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ) ដែលបាននាំចេញក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពយថាទស្សន៍អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០២០ ចេញផ្សាយថ្ងៃទី ១៥ ខែកញ្ញា។
|
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ VGP) |
សេដ្ឋកិច្ចវៀតណាម ត្រូវបានព្យាករ ណ៍ថា នឹងទទួលបានកំណើន ១,៨% នៅឆ្នាំ ២០២០ ចំពេលដែលមានការរីករាលដាលជំងឺកូវីដ ១៩ និងកើនឡើងដល់កម្រិត ៦,៣% សម្រាប់ឆ្នាំ ២០២១។ នេះជាការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបាននាំចេញ ក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពយថាទស្សន៍ អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០២០ ចេញផ្សាយថ្ងៃទី ១៥ ខែកញ្ញា។
ជាក់ស្តែង នាយកជាតិរបស់ ADB ប្រចាំនៅវៀតណាមលោក Andrew Jeffries បានវាយតម្លៃយថា ការប្រើប្រាស់ក្នុងស្រុកកំពុងធ្លាក់ចុះ ហើយតម្រូវការសកលកំពុងចុះខ្សោយ ដោយសារកូវីដ ១៩ ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចវៀតណាមច្រើនជាងការរំពឹងទុក។
យ៉ាងណាមិញ កំណើនសេដ្ឋកិច្ចនៅតែរឹងមាំនៅឆ្នាំ ២០២០ គឺដោយសារតែភាពជោគជ័យរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងការរីក រាល ដាលនៃកូវីដ ១៩។
ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេរំពឹងថានឹងងើបឡើងវិញនៅឆ្នាំ ២០២១ ដោយ សារការជំរុញការវិនិយោគ សាធារណៈ បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងសហភាពអឺរ៉ុបនិងចិននិងការផ្លាស់ប្តូរនូវខ្សែសង្វាក់តម្លៃពិភពលោកទៅកាន់វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម