នេះត្រូវបានចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់តំបន់ក្នុងការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឆ្ពោះទៅរកទិសដៅបៃតង ទំនើប ហើយប្រកបដោយចីរភាព ស្របតាមស្មារតីនៃសេចក្តីសម្រេចលេខ 57-NQ/TW នៃគណៈកម្មាធិការមជ្ឈិមស្តីពីការលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ក្នុងវិស័យកសិកម្ម ខេត្តបានផ្តល់លេខកូដតំបន់ដាំដុះជិត ៩០០ មានផ្ទៃដីសរុបជាង ៣៣.៣២០ ហិកតា ក្នុងនោះលេខកូដតំបន់ដាំដុះនាំចេញចំនួន ៦៩៦ មានល័ក្ខខ័ណ្ឌគ្រប់គ្រាន់សម្រាប់ការនាំចេញទៅកាន់ទីផ្សារដូចជា ប្រទេសចិន សហរដ្ឋ អាមេរិក សហភាពអឺរ៉ុប កូរ៉េខាងត្បូង នូវែលសេឡង់ ជាដើម ជាមួយនឹងផលិតផលសំខាន់ៗដូចជា ធូរេន សាវម៉ាវ មៀន ក្រូចថ្លុង ដូង ដំឡូងជ្វាជាដើម។ ស្របពេល រោងចក្រវេចខ្ចប់ផលិតផលកសិកម្មចំនួន ៦៧ បំពេញតាមស្តង់ដារនាំចេញត្រូវបានផ្តល់លេខកូដ រួមចំណែកដល់ការលើកកម្ពស់តម្លាភាព និងការប្រកួតប្រជែងផលិតផលកសិកម្មក្នុងស្រុក។
ប្រឡាយស្រោចស្រពសម្រាប់បម្រើវាលស្រែ កូវត្រែ ឃុំ ទៀវកឹន ត្រូវបានបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យបរិស្ថានទឹក គ្រប់គ្រងតាមរយៈស្មាតហ្វូន។
កម្មវិធីនៅលើស្មាតហ្វូន ដើម្បីតាមដានបរិស្ថានទឹក ត្រួតពិនិត្យសត្វល្អិត គ្រប់គ្រងផលិតកម្មជាដើម។ការធ្វើបរិវត្តឌីជីថលក៏ត្រូវបានអនុវត្តស្របគ្នាព្រមទាំងវិស័យផ្សេងៗ រួមទាំងវិស័យចិញ្ចឹមសត្វ នេសាទ ព្រៃឈើ និងការគ្រប់គ្រងធនធាន បរិស្ថាន។ តំបន់ផលិតកម្មជាច្រើនបានអនុវត្តឧបករណ៍ចាប់សញ្ញា ប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិ កម្មវិធីគ្រប់គ្រងសត្វពាហនៈ។ ក្នុងការចិញ្ចឹមត្រី និងដំណាំ ប្រព័ន្ធត្រួតពិនិត្យបរិស្ថានទឹកដោយស្វ័យប្រវត្តិជួយកាត់បន្ថយហានិភ័យនៃជំងឺ ហើយបង្កើនប្រសិទ្ធភាពផលិតកម្ម។
ជាពិសេស ១០០% នៃអ្នកផលិត OCOP (ឃុំមួយផលិតផលមួយ) នៅក្នុងខេត្តបានចុះបញ្ជីផលិតផលនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ពង្រីកបណ្តាញចែកចាយ និងលើកកម្ពស់សេដ្ឋកិច្ចកសិកម្មឌីជីថល។
លោក ចូវ វ៉ាន់ ហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត វិញឡុង បញ្ជាក់ថា ការអភិវឌ្ឍកសិកម្មបៃតង វិលជុំភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិវត្តកម្មឌីជីថលគឺជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជម្រៅ។ នេះមិនត្រឹមតែជាទិសដៅអភិវឌ្ឍន៍សម្រាប់វិស័យកសិកម្មប៉ុណ្ណោះទេ ថែមទាំងជាសសរស្តម្ភដ៏សំខាន់សម្រាប់ខេត្ត វិញឡុង ដើម្បីសម្រេចបាននូវគោលដៅនៃកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមសេចក្តីសម្រេចរបស់មជ្ឈិម។
ប្រឡាយស្រោចស្រពបម្រើវាលស្រែ កូវត្រែ ឃុំ ទៀវកឹន ត្រូវបានបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យបរិស្ថានទឹក គ្រប់គ្រងតាមរយៈស្មាតហ្វូន។
គម្រោងសហករណ៍កសិកម្ម ផាក់តាយ ឃុំ ចូវថាញ់ ទទួលបានការគាំទ្រពីការដំឡើងប្រព័ន្ធត្រួតពិនិត្យការបំភាយឧស្ម័នមេតាន។ខេត្តនឹងបន្តកែលម្អយន្តការ និងគោលនយោបាយ ដើម្បីលើកទឹកចិត្តដល់អាជីវកម្ម សហករណ៍ និងកសិករ ឱ្យចូលរួមក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បរិវត្តកម្មឌីជីថល និងគំរូផលិតកម្មមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងអនុវត្តគម្រោងបរិវត្តកម្មឌីជីថលកសិកម្ម និងបរិស្ថានរហូតដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ ក្នុងពេលដំណាលគ្នា។ គោលដៅគឺថា នៅឆ្នាំ ២០៣០ ផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥-២០% របស់ខេត្តនឹងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងបច្ចេកវិទ្យាឌីជីថល ។ បង្កើតតំបន់ផលិតកម្មឆ្លាតវៃមានសមត្ថភាពភ្ជាប់ទិន្នន័យ និងតាមដានខ្សែសង្វាក់តម្លៃពេញលេញ។
ផ្តើមពីឧត្តមភាពផលិតផលកសិកម្មសំខាន់ៗដូចជាអង្ករ និងដូង តំបន់កំពុងអភិវឌ្ឍឧស្សាហកម្មសំខាន់ៗផ្សេងទៀតបន្តិចម្តងៗ បង្កើតខ្សែសង្វាក់តម្លៃបៃតង កាត់បន្ថយការបំភាយឧស្ម័ន បង្កើនតម្លៃបន្ថែម និងបង្កើនភាពប្រកួតប្រជែង។
សេចក្តីសម្រេចលេខ 57-NQ/TW បើកឱកាស និងកម្លាំងចលករថ្មីៗសម្រាប់វិស័យកសិកម្មរបស់ខេត្ត វិញឡុង ដើម្បីផ្លាស់ប្តូរឆ្ពោះទៅរកទំនើបកម្ម និរន្តរភាព និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ការសម្រេចបាននូវសេចក្តីសម្រេចនេះតាមរយៈគំរូសេដ្ឋកិច្ចជាក់លាក់ ហើយមានប្រសិទ្ធភាពខ្ពស់ បម្រើជា “កម្លាំងចលករ” សម្រាប់ខេត្ត វិញឡុង ដើម្បីកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មបៃតង សេដ្ឋកិច្ចវិលជុំប្រកបដោយចីរភាព និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ៕