ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានស្តីពីថ្ងៃធ្វើការទីបីនៃសន្និបាតលើកទីបួននៃគណៈកម្មាធិការមជ្ឈិមបក្ស​នីតិកាលទី ១៤

នាថ្ងៃទី ៧ ខែតុលា សន្និបាតលើកទីបួននៃគណៈកម្មាធិការ​មជ្ឈិមបក្សនីតិកាលទី ១៤ បានបន្តថ្ងៃធ្វើការទីបី។ លោក ជិន កឹមទូ សមាជិកអចិន្ត្រៃយ៍នៃគណលេខា បានធ្វើជាអធិបតីនៃសន្និបាត។

ពិធីបើក​សន្និបាតលើកទីបួននៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ថ្ងៃទី ៥ តុលា ២០២៦​។ រូបថត៖ VNA

នៅពេលព្រឹកគណៈកម្មាធិការមជ្ឈិម ​និងគណៈប្រតិភូបានធ្វើការនៅក្នុងសាលប្រជុំ ដោយពិភាក្សាលើខ្លឹមសារចំនួន ៣៖ (1) សេចក្តីព្រាង "យុទ្ធសាស្ត្រជាតិស្តីពីការទាក់ទាញ និងការប្រើប្រាស់​ជនមាន​ទេពកោសល្យក្នុងវិស័យ​មុខព្រួញ ដើម្បីបម្រើដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពរបស់ប្រទេសជាតិ​"។ (2) បទប្បញ្ញត្តិស្តីពីបក្ខជនចូលរួមក្នុងសកម្មភាពវិនិយោគ និងអាជីវកម្ម (ជំនួសឱ្យ​បទប្បញ្ញត្តិលេខ ១៥ ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០០៦ ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​នីតិកាលទី ១០ ស្តីពីបក្ខជនចូល​រួមសកម្មភាពសេដ្ឋកិច្ចឯកជន)។ (៣) បទប្បញ្ញត្តិ​ស្តីពីការងារ​ត្រួតពិនិត្យ ការឃ្លាំមើល និងវិន័យរបស់​បក្ស (ជំនួសបទប្បញ្ញត្តិលេខ ២១ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការ​មជ្ឈិមបក្សស្តីពីការត្រួតពិនិត្យ ការឃ្លាំមើល និងវិន័យរបស់បក្ស)។ ការិយាល័យនយោបាយ និងគណលេខា បានធ្វើកិច្ច​ប្រជុំត្រួត​ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ស្តីពីការទទួលយក និងពន្យល់ពីមតិពិភាក្សា​របស់គណៈកម្មាធិការ​មជ្ឈិម នៅថ្ងៃទី៥ និងទី៦ ខែតុលា ឆ្នាំ២០២៦។

នៅពេលរសៀល គណៈកម្មាធិការមជ្ឈិម និងប្រតិភូបានធ្វើការតាមក្រុម ដោយពិភាក្សាលើខ្លឹមសារចំនួន ៣ រួមមាន៖ (១) របាយការណ៍វាយតម្លៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការអនុវត្តថវិការដ្ឋឆ្នាំ ២០២៦; សេចក្តីព្រាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងសេចក្តីព្រាងថវិការដ្ឋឆ្នាំ ២០២៧។ (២) សេចក្តីព្រាងក្របខណ្ឌរួម និងសេចក្តីព្រាងក្របខណ្ឌខ្លឹមសារចំនួន ៤ ស្តីពីការបូក​សរុបបទពិសោធន៍ជាក់ស្តែង និងការស្រាវជ្រាវកែសម្រួល បំពេញបន្ថែមលើលក្ខន្តិកៈបក្ស។ (៣) សេចក្តីព្រាងក្របខណ្ឌ​ល​ម្អិតនៃរបាយការណ៍​បូក​សរុបរយៈពេល ១០០ឆ្នាំនៃ​ការដឹកនាំបដិវត្តន៍វៀតណាមរបស់បក្ស (១៩៣០-២០៣០) តម្រងទិសដឹកនាំការអភិវឌ្ឍប្រទេសក្នុងរយៈពេល ១០០ ឆ្នាំបន្ទាប់ (២០៣០-២១៣០) និង​របាយការណ៍បូល​សរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយស្តីពីការកសាងប្រទេសជាតិ ក្នុងដំណាក់កាលអន្តរកាលឆ្ពោះទៅរកសង្គមនិយម។​

នា​ថ្ងៃទី ៨ ខែតុលា គណៈកម្មាធិការ​មជ្ឈិមនឹងបន្តធ្វើការតាមកម្មវិធី និងបិទសន្និសីទ៕​


top