ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់សហភាពអឺរ៉ុប

នាថ្ងៃទី ២២ ខែតុលា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកតូ ឡឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់សហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក និងបានជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក António Costa និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី សន្តិសុខតំបន់ និងបញ្ហាប្រឈមសកល។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និង​ប្រធាន​ក្រុម​ប្រឹក្សាអឺរ៉ុប លោក António Costa.។ រូបថត៖ VNA

វៀតណាមនិងសហភាពអឺរ៉ុបបានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនភាពខ្លួនទីពឹងខ្លួន ធ្វើឲ្យសម្បូរបែបនៃភាពជាដៃគូ ជំរុញស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងនោះមានការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ជាពិសេសចាប់តាំងពីភាគីទាំងពីរបានលើកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែមករា ឆ្នាំ ២០២៦។

ភាគីទាំងពីរក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) យ៉ាងពេញលេញ និងការអនុម័តកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ឲ្យបានឆាប់។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស រួមទាំងតាមរយៈយន្តការសន្ទនាឯកទេសពាក់ព័ន្ធរវាងភាគីទាំងពីរ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ និងប្រសិទ្ធភាពនៃពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលមានមូលដ្ឋានផ្អែកលើច្បាប់។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងប្រធាន EC លោកស្រី Ursula von der Leyen បានវាយតម្លៃខ្ពស់ចំពោះតួនាទីស្ថាបនារបស់វៀតណាមនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានសម្តែងការរំពឹងទុកចំពោះកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប ដែលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ក្នុងឆ្នាំ ២០២៧៕ វៀតគឺង


top