សេចក្តីថ្លែងការណ៍រួមអាមេរិក-ស.ប.ប.ក. ឯកភាពបង្កើតទំនាក់ទំនងទ្វេភាគីថ្មី
នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ សេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិង ស.ប.ប.ក. ត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាង ជើង លោក Kim Jong-un បានចុះហត្ថលេខាបន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្រនៅ សឹង្ហបុរី។ សេចក្តីថ្លែងការណ៍រួមបានអះអាងថា៖ ថ្នាក់ដឹកនាំទាំងពីររូបបានមានការផ្លាស់ប្តូរយោបល់ លើគ្រប់ជ្រុងផ្រោយនិងស្មោះសរ អំពីបញ្ហាទាក់ទិនដល់ការបង្កើតទំនាក់ទំនងថ្មី រវាងប្រទេសទាំងពីរហើយកសាងយន្តការសន្តិភាពយូរអង្វែង និងស្ថិរភាពលើឧបទ្វីបកូរ៉េ។ លោក Donald Trump និងលោក Kim Jong-un បានសន្យាបង្កើតទំនាក់ទំនងថ្មីអាមេរិក-កូរ៉េខាងជើងតាមបំណងប្រាថ្នា របស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាពនិងសម្បូររុងរឿង។ វ៉ាស៊ីនតោនិងព្យុងយ៉ាងបានសន្យាចូលរួមយ៉ាងសកម្មការុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុឈ្លើយ សឹក (POW) និងទាហានបាត់ខ្លួនក្នុងសង្គ្រាម (MIA)។ អះអាងជាថ្មីម្តងទៀតនូវ សេចក្តីថ្លែងការណ៍ Panmunjom ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ព្យុងយ៉ាបានសន្យា ឆ្ពោះទៅការលុបបំបាត់ទាំងស្រុងនុយក្លែអ៊ែរលើឧបទ្វីបកូរ៉េ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម