រធានរដ្ឋវៀតណាមលោក Luong Cuong និងប្រធានាធិបតីឈីលី លោក Gabriel Boric Font បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោយល់គ្នារវាងរដ្ឋមន្ត្រីនៃក្រសួងការពារប្រទេសទាំងពីរ។ (រូបថត៖ Lam Khanh/TTXVN)
ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដែលក្នុងនោះភាគីទាំងពីរបានឯកភាពបន្តធ្វើឱ្យ ស៊ីជម្រៅថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ហើយបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកនិងលើពិភពលោក; ជំរុញសកម្មភាពជាន់ខ្ពស់ សំដៅតម្រង់ទិសការអភិវឌ្ឍ ទំនាក់ទំនងវៀតណាម - ឈីលី តាមរយៈដំណើរទស្សនកិច្ចទ្វេភាគី និងការជួបប្រាស្រ័យជាន់ខ្ពស់នៅសន្និសីទអន្តរជាតិ និងវេទិកាពហុភាគី; ពង្រឹងកិច្ចសហប្រតិបត្តិ ការរវាងស្ថាប័ននីតិប្បញ្ញត្តិ អាជ្ញាធរមូលដ្ឋាន អង្គការសិក្សាវិជ្ជា និងការផ្លាស់ប្តូរ ប្រជាជនជាមួយប្រជាជន; ពង្រឹងការសម្របសម្រួលដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងឈីលី ក៏ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលប្រទេសទាំងពីរជាសមាជិកផងដែរ។ ភាគីទាំងពីរបានចែករំលែកនូវភាពចាំបាច់នៃការបើកចំហទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មពីវៀតណាម និងឈីលី; បន្តដោះស្រាយនីតិវិធីបើកទីផ្សារសម្រាប់កសិផល និងជលផលនៃប្រទេសទាំងពីរ។
ប្រទេសទាំងពីរបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តជំរុញពហុភាគីនិយម និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគី។ ប្រទេសឈីលីបានសង្កត់ ធ្ងន់លើបំណងប្រាថ្នាចង់ចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុង តំបន់ (RCEP) ដើម្បីពង្រឹង និងរឹតបន្តឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងនេះ។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយវិវាទដែនសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕