“ពហុជីវសាស្រ្តជាប្រភពរស់នៃពួកយើង។ នោះជាទីកន្លែង ដែលយើងខ្ញុំយកស្បៀងអាហារ វត្ថុធាតុបង្កើតថ្នាំ វត្ថុធាតុបម្រើវាយនភណ្ឌ សាងសង់ហេដ្ឋារចនាសម្ពន្ធ និងផលិតកម្មនៃសហគ្រាស វិស័យឧស្សាហកម្មជាច្រើនទៀត។ ដូច្នេះ បញ្ហាស្តីពីពហុជីវសាស្រ្ត បរិស្ថាន តែងត្រូវការលាយចម្រុះក្នុងវិស័យអភិវឌ្ឍន៍ផ្សេងៗ”។
បណ្ឌិត Theresa Mundita S. Lim នាយកប្រតិបត្តិការមជ្ឈមណ្ឌលពហុជីវសាស្រ្តអាស៊ាន(ACB)។
|
កម្មវិធីសួនឧទ្យានបេតិកភណ្ឌអាស៊ាន បានពង្រាយចាប់ពីឆ្នាំ២០០៦ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ ដែលបង្កើតដោយមជ្ឈមណ្ឌលអាស៊ានស្តីពីពហុជីវសាស្រ្ត (ACB) បានផ្តួចផ្តើមឡើងតាំងពីទើបតែបង្កើតមកម្លេះ។ ប្រទេសនានាដែលជាសមាជិកអាស៊ាន បានឯកភាពថា៖ “ការពារពហុជីវសាស្រ្តនិងគ្រប់គ្រងចីរភាព នូវប្រព័ន្ធអេកូឡូស៊ីធម្មជាតិនៅតំបន់អាស៊ាន ជាការរួមចំណែកកែលម្អរជីវភាពរស់នៅរបស់អ្នកស្រុក”។
បណ្ឌិត ង្វៀន វ៉ាន់តៃ (Nguyen Van Tai) អគ្គនាយកនៃអគ្គនាយកដ្ឋានបរិស្ថានឱ្យដឹងថា កម្មវិធីសួនឧទ្យានបេតិកភណ្ឌអាស៊ាន បានរដ្ឋមន្រ្តីបរិស្ថាននៃប្រទេសនានាជាសមាជិកអាស៊ាន បង្កើតឡើងដោយគោលបំណងអភិរក្សពហុជីវសាស្រ្ត ដែលមានសារសំខាន់នៃតំបន់និងអន្តរជាតិ, រួមចំណែកលើកកម្ពស់ការយល់ដឹង អប់រំអំពីបរិស្ថាន រួមចំណែកបង្ហាញពីបំណងប្រាថ្នានៃប្រជាជននៃប្រទសនានា ដែលជាសមាជិកអាស៊ាន អំពីារអភិរក្សធនធានធម្មជាតិ ឆ្ពោះទៅរកការអភិវឌ្ឍចីរភាព។
សួនឧទ្យានជាតិ Bidoup - ភ្នំបា (Ba) មានរុក្ខជាតិ១.៩២៣ប្រភេទ ក្នុងនោះមានប្រភេទពិសេសកម្រដូចជា៖ ដើមស្រល់សន្លឹករាបជាប្រភេទរុក្ខជាតិដែលបានពិភពលោកកត់សម្គាល់មាននៅតែ ភ្នំបា (Ba), ផើមូ (Po Mu), ស្រល់ក្រហម, ស្រល់សន្លឹក៥ដាឡាត (Dalat)។ ដោយឡែក ពួកអម្បូរអ័រគីដេមានទៅ២៩៧ប្រភេទ បានចាត់ទុកជារាជធានីផ្ការបស់វៀតណាម។
ទេសចរណ៍វប្បធម៌ភូមិស្រុកទាក់ទាញភ្ញៀវទេសចរ ពេញអញ្ជើញមកកម្សាន្តនូវសួនឧទ្យានជាតិឈឺម៉ុងរាយ (Chu Mom Ray) ។ រូបថត៖ កាសែតរូបភាពវៀតណាម
សួនឧទ្យានជាតិអ៊ូមិញធឿង (U Minh Thuong) ជាអាសយដ្ឋានទេសចរណ៍នាចុងសប្តាហ៍ ទាក់ទាញចំណាប់អារម្មណ៍មិនត្រឹមតែនៃខេត្តកៀនយ៉ាង នៅទាំងតាមតំបន់ភូមិភាគខាងត្បូវវៀតណាម។ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីពិសេស អ៊ូមិញធឿន (U Minh Thuong) នៅចាត់ទុកជាបែបព្រៃពិសេសរាប់បញ្ចូលជាប្រភេទព្រៃកម្ររបស់ពិភពលោក។ រូបថត៖ កាសែតរូបភាពវៀតណាម
តំបន់អភិរក្សធម្មជាតិង៉ុកឡិញ (Ngoc Linh) ដែលមានរុក្ខជាតិជាន់ខ្ពស់១.០៩១ប្រភេទ ក្នុងនោះមាន៤០ប្រភេទបានរាប់បញ្ចូលបញ្ជីក្រហមវៀតណាម និង២៥ប្រភេទបានរាប់បញ្ចូលក្នុងបញ្ជីក្រហមពិភពលោក។ រូបថត៖ កាសែតរូបភាពវៀតណាម
សួនឧទ្យានជាតិហ្វាងឡៀន (Hoang Lien) បានចាត់ទុកជាតំបន់ព្រៃពិសេសមួយ ក្នុងចំណោមព្រៃពិសេសសំខាន់និងធំបំផុតរបស់វៀតណាម។ រូបថត៖ កាសែតរូបភាពវៀតណាម
សួនឧទ្យានជាតិបាបែ (Ba Be) មានផ្ទៃដី៧.៦១០ហិកតា ក្នុងនោះមានផ្ទៃដី៣.២២២៦ហិកតា ជាតំបន់បែងចែកអភិរក្សតឹងរឹងបំផុត និងផ្ទៃទឹកបឹងជាង៣០០ហិកតា។ សិក្សាវិទ្យាសាស្រ្តអះអាង នេះជាតំបន់សម្បូរទៅដោយពហុជីវសាស្រ្ត ដែលមានលក្ខណៈពិសេសយ៉ាងច្រើននៃប្រព័ន្ធអេកូឡូស៊ីគំរូ ព្រៃបៃតងលើភ្នំថ្មកំបោល បឹងលើភ្នំ និងព្រៃបៃតងដីទំនាប។ រូបថត៖ កាសែតរូបភាពវៀតណាម
ប្រព័ន្ធសត្វរុក្ខជាតិនៅសួនឧទ្យានជាតិ អ៊ូមិញធឿង (U Minh Thuong) សម្បូរបែប ដំណាលនោះដើមស្មាចស្រុក នៅទីនេះនៅមានរុក្ខជាតិជាង២៤៣ប្រភេទ មានសសៃក្រយៅជាន់ខ្ពស់ ក្នុងនោះមានប្រភេទរុក្ខជាតិដើមឈើធំខ្ពស់ ជាច្រើនដូចជា៖ ដើមព្រីង ដើមក្តុលជាដើម។ល។ រូបថត៖ កាសែតរូបភាពវៀតណាម
|
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងដាឡាត (Dalat) (ខេត្តឡឹមដុង - Lam Dong) អគ្គនាយកដ្ឋានបរិស្ថាន (ក្រសួងធនធាននិងបរិស្ថាន) សហការនឹងមជ្ឈមណ្ឌលពហុជីវសាស្រ្តអាស៊ាន (ACB) រៀបចំពិធីប្រគល់ជូនលិខិតទទួលស្គាល់និងលើកកិត្តិនាមសួនឧទ្យានបេតិកភណ្ឌទាំង៤ ដែលទើបនឹងទទួលស្គាល់របស់វៀតណាម។ ព្រឹត្តិការណ៍នេះ កើនសួនឧទ្យានបេតិកភណ្ឌអាស៊ានរបស់វៀតណាមសរុបឡើងដល់ចំនួន១០ ជំរុញវៀតណាមក្លាយជាប្រទេសសមាជិក ដែលមានសួនឧទ្យានបេតិកភណ្ឌអាស៊ានច្រើនបំផុតក្នុងតំបន់។
នាពិធី បណ្ឌិត ង្វៀន វ៉ាន់តៃ (Nguyen Van Tai) អគ្គនាយកនៃនាយកដ្ឋានបរិស្ថាននិងលោកស្រី Clarria C. Adida តំណាងមជ្ឈមណ្ឌលពហុជីវសាស្រ្តអាស៊ាន បានប្រគល់ជូនលិខិត ទទួលស្គាល់ ទទួលស្គាល់សួនឧទ្យានបេតិកភណ្ឌវៀតណាមទាំង៤រួមមាន៖ សួនឧទ្យានជាតិ Bidoup - ភ្នំបា (Ba) ចំណុះខេត្តឡឹមដុង (Lam Dong), សួនឧទ្យានជាតិវូក្វាង (Vu Quang) ស្ថិតនៅឆ្លាសកណ្តាលសួនឧទ្យានជាតិផូម៉ាត(Pu Mat) (ខេត្តងែអាន - Nghe An) និងសួនឧទ្យានជាតិផុងញ៉ា - គែបាង (Phong Nha – Ke Bang) (ខេត្តក្វាងនិញ - Quang Ninh), សួនឧទ្យានជាតិឡហ្គ័រ - ស្មាច (Lo Hoa - Sa Mat) ចំណុះខេត្តតីនិញ (Tay Ninh) និង តំបន់អភិរក្សធម្មជាតិ ង៉ុកឡិញ (Ngoc Linh) ចំណុះខេត្តកនតុម (Kon Tum)។
ការងារទទួលស្គាល់កិត្តិនាមសួនឧទ្យានបេតិកភណ្ឌអាស៊ាន រួមចំណែកសំខាន់ចំពោះការងារអភិរក្សប្រព័ន្ធអេកូឡូស៊ី មិនត្រឹមតែមានពហុជីវសាស្រ្តខ្ពស់នៅទាំងមានតម្លៃវប្បធម៌ ប្រវត្តិសាស្រ្តមកលើប្រទេសនានានិងទូទាំងតំបន់៕
“ពេញអញ្ជើញទៅដល់ទីក្រុងដាឡាត (Dalat) យើងខ្ញុំមានឱកាសបានទៅទស្សនាសួនឧទ្យានជាតិ Bidoup - ភ្នំបា បានកៀកជួបប្រាស្រ័យនឹងខឿនវប្បធម៌ក៏ដូចជាទេសភាពធម្មជាតិនៅទីនេះ។ សួនឧទ្យានជាតិ Bidoup - ភ្នំបា (Ba) និង ឋបនីយជីវមណ្ឌលពិភពលោក Langbiang បានអង្គការ UNESCO ទទួលស្គាល់ រួមនឹងជនជាតិដែលរស់នៅនៅទីនេះ បង្កើតជាតម្លៃពិសេសដោយឡែកតម្រូវការអភិរក្ស”។
លោកស្រី Clarria C. Adida តំណាងមជ្ឈមណ្ឌលពហុជីវសាស្រ្តអាស៊ាន។
|